Tag: Edouard Mendy
Football News
Mendy ស្ដាយស្ទើរបោកក្បាល ពេលឃើញ Kepa ស៊ុតបាញ់ចាប
អ្នកចាំទី Edouard Mendy បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីឃើញមិត្តរួមក្រុម Kepa Arrizabalaga ទាត់ប៉េណាល់ទីមិនចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។ Mendy វ័យ២៩ឆ្នាំត្រូវបានប្ដូរចេញពេលបញ្ចប់ម៉ោងបន្ថែម ដោយលោក Thomas Tuchel សម្រេចឲ្យ Kepa ជាអ្នកចូលចាប់បាល់ប៉េណាល់ទី។ ជារឿងភ្ញាក់ផ្អើល Kepa មិនបានសង្គ្រោះមួយបាល់សោះក្នុងចំណោមការទាត់១១ដងរបស់ Liverpool។ សម្រាប់ប្រកួតនេះ Liverpool បានដាក់អ្នកចាំទីដៃទីពីរ Caoimhin Kelleher ឲ្យចូលលេង។ ខណៈការទាត់ដល់គ្រាប់ទី១១ដូចគ្នាសម្រាប់ក្រុមទាំងពីរ Kelleher បានទាត់បញ្ចូលទីបានសម្រេច តែ Kepa បានទាត់មួយទំហឹងរំលងរបាទី ធ្វើឲ្យ Chelsea ចាញ់ Liverpool លទ្ធផល ១០ ទល់នឹង ១១។ ជ័យជម្នះបានជួយឲ្យ Liverpool វ៉ា Manchester City ក្លាយជាក្រុមឈ្នះពាន League Cup ច្រើនជាងគេ ដល់ទៅ៩ដង និងរងជើងឯក៤ដង៕
01 Mar 2022
82 views
Football News
ទីបំផុតអ្នកចាំទី Kepa Arrizabalaga របស់ Chelsea សម្រេចចិត្តចាកចេញពីក្លិបហើយ
អ្នកចាំទី Kepa Arrizabalaga ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិបតោខៀវ Chelsea ហើយ។ Kepa បានផ្ទេរពីក្លិប Athletic Bilbao នៅប្រទេសអេស្ប៉ាញមកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ៨០លានអឺរ៉ូ (ឬប្រមាណ ៩០លានដុល្លារ) ប៉ុន្តែមកទល់ពេលនេះហើយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅតែដណ្ដើមតំណែងជាអ្នកចាំទីដៃទី១មិនបាន។ Kepa បានចូលលេងតែ៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះគឺ Champions League ១ប្រកួត និង Premier League ៤ប្រកួតខណៈដែលលោក Thomas Tuchel ទុកចិត្តលើការលេងរបស់ Edouard Mendy ជាអ្នកចាំទីដៃទី១ច្រើនជាងគេ។ យ៉ាងណាមិញ បើសិន Kepa Arrizabalaga សម្រេចចិត្តចាកចេញមែននោះ Chelsea ទំនងជាមិនឃាត់ឃាំងគេនោះឡើយ៕
13 Feb 2022
42 views
Football News
មកស្គាល់បេក្ខភាពឈ្នះពានកីឡាករឆ្នើមប្រចាំ UCL រដូវកាលឆ្នាំ២០២០/២១នេះ
ខាងក្រោមនេះជាអ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធសរុប១២រូប ដែលអាចឈ្នះពានកីឡាករឆ្នើមប្រចាំ UEFA Champions League រដូវកាលឆ្នាំ២០២០/២១នេះ៖ អ្នកចាំទី៖ កីឡាករ Thibaut Courtois មកពីក្លឹប Real Madrid កីឡាករ Ederson មកពីក្លឹប Manchester City កីឡាករ Edouard Mendy មកពីក្លឹប Chelsea ខ្សែការពារ៖ កីឡាករ César Azpilicueta មកពីក្លឹប Chelsea កីឡាករ Rúben Dias មកពីក្លឹប Manchester City កីឡាករ Antonio Rüdiger មកពីក្លឹប Chelsea ខ្សែបម្រើ៖ កីឡាករ Kevin De Bruyne មកពីក្លឹប Manchester City កីឡាករ Jorginho មកពីក្លឹប Chelsea
15 Aug 2021
172 views