Tag: Ekrem Konur
Football News
ក្លឹប Real Madrid ចង់យក Eden Hazard ជាថ្នូរប្តូរយក Salah ពី Liverpool មកវិញ
Real Madrid ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់សំណើចង់បានខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Mohamed Salah ខណៈ Eden Hazard ត្រូវបានគេដឹងថា នឹងអាចក្លាយជាថ្នូរនៅក្នុងការផ្ទេរនេះ។ ជាការពិតណាស់ Salah ពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែនជាមួយក្រុម ហង្សក្រហម នៅក្នុងរដូវកាល ២០២១-២០២២ នេះ ក្នុងនោះគាត់ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ៤ លើក នៅក្នុងការបង្ហាញខ្លួន ១០ ប្រកួតចុងក្រោយ។ គួរបញ្ជាក់ថា កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប ជាមួយក្រុមរបស់លោក Jurgen Klopp នឹងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ ប៉ុន្តែ គិតមកត្រឹមពេលនេះខាង Liverpool ដូចជាមិនទាន់មានដំណោះស្រាយដើម្បីអាចបន្តកិច្ចសន្យាថ្មីជាមួយ Salah បានទេ ដោយសារតែខ្សែប្រយុទ្ធរូបនេះទាមទារតម្លើងប្រាក់ឈ្នួលថ្លៃពេក។ យោងតាមសេចក្តីរាយការណ៍របស់អ្នកកាសែតដ៏ល្បីលោក Ekrem Konur បានឱ្យដឹងថា, ក្លិបអធិរាជសកំពុងមានគម្រោងចង់យក Hazard ធ្វើជាថ្នូរ និងបន្ថែមលុយខ្លះដើម្បីប្តូរយក
17 Oct 2021
140 views