Tag: El Clasico
Football News
អ្នកចាត់ការ Carlo Ancelotti ថាការចាញ់ Barcelona គឺជាកំហុសរបស់ខ្លួន
អ្នកចាត់ការ Carlo Ancelotti បានទទួលស្គាល់ថា លោកបានសាងកំហុសដែលធ្វើឲ្យ Real Madrid ចាញ់ Barcelona ដល់ទៅ ៤ ទល់នឹង ០ ក្នុងជំនួប El Clasico ក្នុងទឹកដីរបស់ខ្លួនឯង។ ត្បិតតែបរាជ័យបែបនេះក្ដី Real Madrid នៅតែបន្តគម្លាត ១២ពិន្ទុពី Barca ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti បានយល់ច្បាស់អំពីការខកចិត្តជាមួយការលេងនៃក្រុមរបស់លោក។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត Carlo បានប្រាប់កីឡាករ Real Madrid ទាំងអស់ថា កំហុសបរាជ័យគឺមកពីលោក។ នៅក្នុងការប្រកួតក៏មានសកម្មភាពចម្រូងចម្រាសមួយចំនួន ប៉ុន្តែ Ancelotti មិនបានលើករឿងនោះមកនិយាយដើម្បីជាលេសសម្រាប់ការចាញ់ឡើយ។ ដោយទទួលស្គាល់ថា ក្រុមពិតជាលេងមិនបានល្អមែនៗ។ Real Madrid បច្ចុប្បន្ននៅតែបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខពីរ Sevilla ចំនួន ៩ពិន្ទុ។ Barcelona ពេលនេះកំពុងកើនទម្រង់លេងមែនទែនក្រោមការដឹកនាំរបស់លោក Xavi ដោយ ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ៕
22 Mar 2022
54 views
Football News
Xavi គ្រូបង្វឹករបស់ Barcelona និយាយថាលោកនឹងស្វាគមន៍ Lionel Messi ជានិច្ច
លោក Xavi Hernandez គ្រូបង្វឹករបស់ Barcelona បានមានប្រសាសន៍ថា លោកនឹងស្វាគមន៍ Lionel Messi ជានិច្ចក្នុងការត្រឡប់មកកាន់ទឹកដី Camp Nou វិញ។ ជាការពិតណាស់ នៅរដូវកាលនេះ Messi បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ក្រោយពេលគាត់បានចាកចេញពី Barca ទៅចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីក្រុមអ្នកមានបុណ្យមិនអាចបន្តកុងត្រាថ្មីជូនគាត់បាន ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ យ៉ាងណាមិញការប្រកបអាជីពនៅទឹកដីបារាំងខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ហាក់បង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជាក់ស្តែងថ្មីៗនេះគាត់ក៏ទទួលបានពាក្យរិះគន់ច្រើនពីសំណាក់អ្នកគាទ្រផងដែរ បន្ទាប់ពី PSG ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Real Madrid។ នៅក្នុងសន្និសីទកាសែតមុនជំនួប El Clasico យប់នេះលោក Xavi ត្រូវបានគេសួរថា តើលោកនឹងស្វាគមន៍ឬទេ ប្រសិនបើ Messi ត្រឡប់មកទឹកដី Camp Nou វិញ? គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ “គាត់គឺជាកីឡាករដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រក្លិបហើយគាត់នឹងត្រូវបានគេស្វាគមន៍ជានិច្ចក្នុង ការត្រឡប់មក
21 Mar 2022
45 views
Football News
Carvajal លើកសរសើរមិត្តរួមក្រុម Benzema និង Luka Modric មុនជំនួប El Clasico
ខ្សែការពារក្លិប Real Madrid កីឡាករ Dani Carvajal បានលើកសរសើរមិត្តរួមក្រុមខ្លួន កីឡាករ Karim Benzema និង Luka Modric មុនជំនួប El Clasico រាត្រីនេះ។ ជាការពិតណាស់ នៅរាត្រីថ្ងៃទី ២០ ឈានចូលថ្ងៃទី២១ វេលាម៉ោង ៣ ក្លិប Real Madrid នឹងបើកកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ស្វាគមន៍ក្រុម Barcelona ក្នុងជំនួបដ៏ជក់ចិត្ត ញាក់សាច់ ដែលអ្នកទាំងអស់គ្នាស្គាល់ថា El Clasico។ យ៉ាងណាមិញ Carvajal ហាក់មានទំនុកចិត្តខ្ពស់ក្នុងការប្រកួតនេះ ដោយគេបានលើកឡើងបែបនេះ អំពីការមានវត្តមាន មិត្តរួមក្រុមឆ្នើមៗរបស់គេ Benzema និង Modric នៅក្នុងក្រុម។ Carvajal បាននិយាយថា៖ “រយៈពេលច្រើនឆ្នាំហើយ ប៉ុន្តែពួកគេនៅតែល្អ។ ពួកគេប្រៀបដូចជា កំពុងស្ថិតនៅក្នុងគ្រាដ៏ល្អបំផុតមួយនៃអាជីពរបស់ពួកគេ។ ពួកយើងពិតជាខ្វះ ពួកគេទាំងពីរមិនបានទេ”៕
21 Mar 2022
43 views
Football News
Vinicius Junior ធ្លាប់យំពេលដែលក្លឹប Barca វាយបកឈ្នះ PSG ក្នុងលិទ្ធផល ៦ ទល់នឹង ១
ខ្សែបម្រើប្រយុទ្ធ Vinicius Junior បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងជំនួប El Clasico ដែល Real Madrid យកឈ្នះ Barcelona ក្នុងលិទ្ធផល ២ ទល់នឹង ១ ក្នុងកីឡដ្ឋាន Camp Nou ។ ត្បិតតែបច្ចុប្បន្នកំពុងលេងនៅ Madrid ប៉ុន្តែអតីតអ្នកតាមដានកីឡាករក្នុងប្រទេសប្រេស៊ីលរបស់ Barcelona លោក Andre Cury បានទម្លាយឲ្យដឹងថា Vinicius គឺជាអ្នកគាំទ្ររបស់ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់មួយនេះ។ និយាយក្នុងកម្មវិធីមួយលោក Andre Cury បានឲ្យដឹងថា៖ “Vinicius បានយំពេលដែល Barca វាយបកយកឈ្នះ PSG ក្នុងលិទ្ធផល ៦ ទល់នឹង ១។ គេត្រៀមនឹងចុះកុងត្រាជាមួយ Barcelona ដូចគ្នា។ភ្នាក់ងាររបស់គេទាំងពីរជាគឺជាមិត្តសម្លាញ់នឹងខ្ញុំ។ ប៉ុន្តែនៅនាទីចុងក្រោយ ពួកគេបានក្បត់ខ្ញុំនិងក្លឹប។ ចាប់តាំងពីឆ្នាំ ២០១៧ មកពួកយើងឈប់និយាយរកគ្នារហូតមក”។ Vinicius Junior បានផ្លាស់មកកាន់ Real Madrid
26 Oct 2021
131 views
Football News
Ancelotti៖ “ខ្ញុំសប្បាយចិត្តក្នុងការឈ្នះការប្រកួតដ៏សំខាន់បំផុត El Clasico”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានបញ្ចេញមតិលើទម្រង់លេងរបស់ក្រុម បន្ទាប់ពីយកឈ្នះក្រុម Barcelona ក្នុងលិទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញ។ តាមរយះសារពត័មាន Marca ដកស្រង់សម្ដីលោក Carlo Ancelotti៖ “ ខ្ញុំរីករាយក្នុងការឈ្នះ ។ El Clasico គឺជាការប្រកួតដ៏សំខាន់បំផុត។ ជាអកុសលនេះគ្រាន់តែជាបីពិន្ទុប៉ុណ្ណោះ។ យើងបានលេងទល់នឹងក្រុមដ៏អស្ចារ្យមួយដែលជាការប្រកួតដ៏អស្ចារ្យ។ ហើយយើងធ្វើបានល្អណាស់។ លើផ្នែកការពារ ខ្ញុំពេញចិត្តខ្លាំងណាស់។ ក្រុមនេះមានការប្រកួតប្រជែងខ្លាំង និងមានគុណភាពច្រើន យើងត្រូវរីករាយជាមួយវា។ នេះមិនមែនជាការប្រកួតងាយស្រួលទេ ហើយការឈ្នះធ្វើឱ្យយើងពិតជាសប្បាយចិត្ត” ។ Real Madrid ឈរនៅលេខរៀងទី 2 ក្នុងតារាងលីគដោយមាន 20 ពិន្ទុក្នុង 9 ប្រកួត និងនៅសល់មួយប្រកួតទៀតក្នុងដៃ៕
25 Oct 2021
249 views
Football News
Ancelotti ៖ “ El Clasico វាតែងតែជាការប្រកួតដ៏ធំ”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងថាតើការចាកចេញរបស់ Lionel Messi និង Sergio Ramos នឹងប៉ះពាល់ដល់ការប្រកួតដ៏ធំបំផុតរបស់ La Liga យ៉ាងដូចម្តេច។ លោក Carlo Ancelotti បានប្រាប់សារពត៍មាន Marca ថា៖ “ក្រុមទាំងពីរកំពុងផ្លាស់ប្តូរ ប៉ុន្តែវានឹងតែងតែជាការប្រកួតដ៏ធំមួយ។ ហើយយើងមិនទាន់ដឹងថាកីឡាករដូចជា Fati និង Vinicius អាចទៅដល់ទីណានោះទេ។ យើងគ្រាន់តែដឹងថាការប្រកួតនេះនឹងតែងតែជាការប្រកួតដ៏ធំ។ អារម្មណ៍របស់ខ្ញុំគឺដូចគ្នា។ ដូចគ្នាដែលខ្ញុំមានជាមួយ Cristiano និង Messi នៅលើទីលាន។ វាជាការប្រកួតពិសេស។ ឥឡូវនេះមានកីឡាករផ្សេងទៀត ហើយសម្រាប់ខ្ញុំ Barça មានកីឡាករវ័យក្មេងពិសេស”។ El Clasico នឹងគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Messi, Ronaldo នឹងខ្សែការពារ Ramos នោះទេក្នុងរដូវកាលនេះ ៕
24 Oct 2021
205 views
Football News
Dest ថា បើស្អែក Barca ធ្វើរឿងនេះបាន គឺ ដឹងតែឈ្នះ Real Madrid ហើយ
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Sergino Dest បានរៀបរាប់វិធីដែលក្រុមរបស់ខ្លួនត្រូវធ្វើដើម្បីយកឈ្នះ Real Madrid បាន។ ជាការពិតណាស់ នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ Dest ព្រមទាំង Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga ខណៈពេលដែល ក្រុមអ្នកមានបុណ្យ ខកខានស្គាល់រសជាតិឈ្នះ ក្រុមអធិរាជសពីររដូវកាលមកហើយ។ Dest បាននិយាយថា៖ ខ្ញុំំគិតថាគន្លឹះដែលសំខាន់បំផុត គឺ យើងត្រូវសហការគ្នាជាក្រុម។ ពួកយើងនឹងរឹងមាំពេលដែលយើងនៅរួមគ្នាជាក្រុម។ ពួកគេយើងមិនអាចធ្វើវាបានតែម្នាក់ឯងបានឡើយ។ Barcelona បានទទួលជ័យជម្នះក្នុងការប្រកួតពីរលើកចុងក្រោយ ហើយ ពួកយើងកំពុងមានអារម្មណ៍ល្អ និង ត្រូវតែបន្តលទ្ធផលបែបនេះទៀត។ ខ្ញុំគិតថា El-Clasico ជា ការប្រកួតដ៏តានតឹង ប៉ុន្តែ ពួកយើងត្រូវតែធ្វើវាឲ្យបាន៕
23 Oct 2021
194 views
Football News
Aguero ទំនងជាទាន់ល្មមសម្រាប់ជំនួប El Clasico
ខ្សែប្រយុទ្ធ Sergio Aguero ទំនងជាសះស្បើយទាន់ល្មមសម្រាប់ជំនួប El Clasico រវាងក្រុម FC Barcelona ទល់ក្រុម Real Madrid នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២១នេះ។ ខ្សែប្រយុទ្ធខាងលើនេះ ចូលរួមជាមួយក្រុមអ្នកមានបុណ្យដោយ Free ក្រោយពីកុងត្រារបស់គេអស់ជាមួយក្រុម Manchester City ។ យ៉ាងណាមិញ ការមកដល់របស់កីឡាករអាហ្សង់ទីននេះ មិនទាន់បានជួយក្រុមនោះទេ ដោយសារតែរូបគេមានបញ្ហារបួសជើងត្រូវសម្រាកព្យាបាលសិន។ តែនៅពេលនេះ ឃើញថាទទួលបានដំណឹងល្អហើយ រូបគេអាចហាត់បាន និងរំពឹងខ្ពស់ថាជាទាន់ល្មមសម្រាប់ការប្រកួតសំខាន់ El Clasico ខាងមុខ។ រំលឹកថាកន្លងមកនេះ ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman រងសម្ពាធច្រើន ក៏ព្រោះតែលទ្ធផលមិនបានល្អ។ យ៉ាងណា ថ្នាក់ដឹកនាំក្លឹបនេះក៏បានផ្ដល់ទំនុកចិត្តបន្ថែមទៅលើលោក Koeman ដោយសង្ឃឹមខ្ពស់ថានៅពេលកីឡាករជាសះស្បើយពីរបួស និងអាចទទួលបានលទ្ធផលល្អវិញជាក់ជាមិនខាន៕
08 Oct 2021
139 views
Football News
Zidane និយាយអំពីកីឡាករ Messi
Zidane៖ “ ខ្ញុំមិនចង់អោយរឿងនេះក្លាយជាការប្រកួត El Clasico ចុងក្រោយរបស់គាត់ទេ ខ្ញុំសង្ឃឹមថាគាត់នឹងស្នាក់នៅ Barcelona បន្ត ។ គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane បាននិយាយពាក្យចចាមអារាមអំពីការចាកចេញរបស់ខ្សែប្រយុទ្ធ Lionel Messi ចេញពីក្លឹប កាតាឡាន់ មុនការប្រកួតរវាងក្រុមទាំង ២ ។ “ ខ្ញុំមិនចង់ឃើញការប្រកួត El Clasico យប់នេះ ជាការប្រកួតចុងក្រោយរបស់ Messi ទេ ។ ខ្ញុំសង្ឃឹមថាគាត់នឹងស្នាក់នៅ Barcelona គាត់មានអារម្មណ៍ល្អនៅទីនោះ។ វាពិតជាអស្ចារ្យណាស់សម្រាប់ La Liga ប្រសិនបើគាត់នៅបន្ត” ។ យើងដឹងថា Messi ជាកីឡាករបែបណា ។ កីឡាកររបស់ក្រុម Barcelona ទាំងអស់គឺល្អណាស់ ។ យើងនឹងព្យាយាមមិនឱ្យពួកគេប្រើភាពខ្លាំងរបស់ពួកគេមកលើក្រុមរបស់ក្រុមយើងនោះទេ ។
10 Apr 2021
242 views
Football News
Koeman៖ Real Madrid កំពុងមមារញឹកក្នុងការដណ្ដើមពានរង្វាន់ Champions League និងប្រជែងដណ្តើមជើងឯក La Liga
លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona បានបង្ហាញក្តីរំពឹងរបស់លោកសម្រាប់ការប្រកួត El Clasico នាពេលខាងមុខជាមួយក្រុម Real Madrid ។ Koeman៖ Clasico គឺខុសពីការប្រកួតដទៃទៀត ។ គ្រូបង្វឹករូបនេះបាននិយាយទៅកាន់សារពត៍មាន Marca ថា៖ Barcelona ពិតជាល្អយើងស្ថិតក្នុងទម្រង់លេងយ៉ាងល្អដើម្បីដណ្តើមពាន ។ ក្រុម Real Madrid កំពុងតែរងសម្ពាធខ្លាំងណាស់ដោយ ពួកគេកំពុងតែមមារញឹកក្នុងការដណ្ដើមពានរង្វាន់ Champions League និងប្រជែងដណ្តើមជើងឯក La Liga ។ ពួកគេមានកីឡាករឆ្នើម ៗ ហើយវានឹងក្លាយជាការប្រកួតដ៏ល្អមួយ ក្រុមទាំងពីរសុទ្ធតែត្រូវការជ័យជំនះ ។ លទ្ធផលនៃការប្រកួតនេះនឹងមិនអាចសម្រេចបានថា ក្រុមណាជាម្ចាស់ជើងឯកឡើយ ពីព្រោះនៅមានការប្រកួតជាច្រើននៅពេលក្រោយ ។ វាមិនងាយស្រួលទេសម្រាប់ក្រុមណាមួយក្នុងការឈ្នះរាល់ការប្រកួតដែលនៅសល់ ។ ក្រុមដែលឈ្នះ El Clasico នឹងទទួលបាននូវអតិភាពខ្ពស់មួយ ។
10 Apr 2021
275 views
Other News
ជំនួបខ្លាំងប៉ះខ្លាំង Barcelona ប៉ះក្រុម Real Madrid លទ្ធផលស្មើគ្នា ០-០
ជំនួបខ្លាំងប៉ះខ្លាំងក្រុមយក្ស FC Barcelona ប៉ះក្រុមអធិរាជស Real Madrid បានបញ្ចប់ទៅ ដោយលទ្ធផលស្មើគ្នា ០-០ ដែលជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០២ មក។ ទន្ទឹមគ្នានោះដែរ លោក Zinedine Zidane បានក្លាយជាចាត់ការទូទៅ Real Madrid តែមួយគត់ ដែលដឹកនាំ ក្រុមនេះ លេងមិនចាញ់ ៥ប្រកួតជាប់គ្នានៅទឹកដី Camp Nou នៃក្លឹបអ្នកមានបុណ្យ FC Barcelona ដែលនៅស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញ គ្រាដែលខ្សែការពារ Sergio Ramos ជាកីឡាករទី១ ដែលចូលលេងក្នុងជំនួប El Clasico បានចំនួន ៤៣ដងច្រើនជាងគេ។ មួយវិញទៀត ក្រុមជើងឯកអឺរ៉ុប ១៣សម័យកាលច្រើនជាងគេ Real Madrid នៅតែមិនអាចរកជ័យជម្នះ បានទៅលើ FC Barcelona ក្នុងជំនួប ៧ប្រកួតចុងក្រោយនៅ La
20 Dec 2019
170 views
Other News
កាលបរិច្ឆេទជំនួប El Clasico រវាងក្រុមខ្លាំង Real Madrid ប៉ះ ក្រុម FC Barcelona
ការប្រកួតបាល់ទាត់ដ៏សំខាន់នៃលីគអេស្ប៉ាញ LaLiga 2019-2020 រវាងក្រុមខ្លាំង Real Madrid ប៉ះ FC Barcelona ដែលឲ្យឈ្មោះថា El Clasico នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៨ ខែធ្នូចុងឆ្នាំនេះ ស្ថិតក្នុងការប្រជែងរក ៣ពិន្ទុសម្រាប់សប្តាហ៍ទី១០ ជើងទី១ ដែលខកខានដោយសារតែមានបញ្ហាអសន្តិសុខនៅកីឡដ្ឋាន Camp Nou ក៏ត្រូវបានពន្យារពេល។ នេះបើតាមសហព័ន្ធបាល់ទាត់ LaLiga ចេញផ្សាយ។ លីគអេស្ប៉ាញ La Liga ជំនួបសំខាន់ El Clasico រដូវកាលនេះ រៀងពិបាកបន្តិចដោយបញ្ហាអសន្តិសុខនៅតំបន់កាតាឡាំង គ្រាដែលជំនួបនេះក្រុមទាំងពីរនឹងត្រូវជួបគ្នាកាលពីថ្ងៃទី២៦ ខែតុលានោះទេ តែដោយសារសន្តិសុខ ទើបសហព័ន្ធបាល់ទាត់អេស្ប៉ាញលើមកប្រកួតនៅថ្ងៃទី១៨ ខែធ្នូវិញនាកីឡដ្ឋាន Camp Nou ទឹកដីក្រុម Barcelona ជើងទី១ដែលកំពុងឈរលេខរៀងទី១ ហើយ Real Madrid ឈរលេខរៀងទី២ នៃលីគកំពូលតារាង LaLiga បច្ចុប្បន្ន។ ខណៈពេលនេះ Real Madrid និង FC Barcelona
14 Nov 2019
393 views
Other News
ការប្រកួតរវាង Barcelona និង Real Madrid នៃជំនួប El Clasico ត្រូវលើកពេលទៅប្រកួតនៅខែធ្
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF បានចេញសេចក្តីថ្លែងការណ៍ពីការពន្យារពេលជំនួប El Clasico រវាងក្រុម FC Barcelona និង Real Madrid ពីថ្ងៃទី២៦ ខែតុលា អាចធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វិញ ដោយសារបញ្ហាសន្និសុខនាពេលបច្ចុប្បន្ននៅតំបន់ Catalan។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “ការសម្រេចពន្យារពេលនេះ គឺដើម្បីរក្សាបានសុខសុវត្ថិភាពរវាង អ្នកគាំទ្រ និងកីឡាករនៃក្រុមទាំងពីរ គ្រាដែលតំបន់ Catalan ដែលជាទឹកដីរបស់ Barcelona កំពុងជួបបញ្ហា បាតុកម្មកើតឡើង ក្រោយពេលតុលាការអេស្ប៉ាញកាត់ទោសមេដឹកនាំនៅតំបន់ខាងនេះដល់ទៅ៩នាក់ ជាប់គុកចាប់ពី៩ ទៅ១៣ឆ្នាំ”។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក៏សង្ឃឹមថា នឹងទទួលបានការឯកភាពពីថ្នាក់ដឹកនាំក្លឹប Barcelona និង Real Madrid ផងដែរនៅថ្ងៃចន្ទសប្តាហ៍ក្រោយ សម្រាប់កាលបរិច្ឆេទថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃពុធ ពាក់កណ្តាលសប្តាហ៍។ គួរបញ្ជាក់ផងដែរថា El Clasico គឺជាជំនួបរវាង FC Barcelona ទល់នឹង Real Madrid
19 Oct 2019
168 views
Other News
Kluivert យល់ថា Barcelona គ្មានបញ្ហាពេលគ្មាន Messi នៅការប្រកួត El Clasico
អតីតកីឡាករជើងខ្លាំង Patrick Kluivert បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើការទាត់របស់ក្លិប Barcelona ពេលដែលគ្មាន Messi
26 Oct 2018
405 views
Other News
Marcelo អាចនឹងចូលលេងបានក្នុងការប្រកួត El Clasico នៅចុងសប្ដាហ៍នេះ
ក្លឹប Real Madrid បានបញ្ជាក់នៅថ្ងៃនេះថា ខ្សែការពារស្លាប Marcelo អាចចូលលេងបានក្នុងការប្រកួត El Clasico នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
26 Oct 2018
239 views
La Liga News
El Clasico លើកនេះ Real អត់ Ronaldo ចំណែក Barce អត់ Messi
ពិតណាស់ កីឡាករអាហ្សង់ទីនរូបនេះបារងរបួសនេះពីការប៉ះទង្គិចជាមួយ Franco Vazquez ហើយចាកចេញពីទីលាននៅនាទីទី 26
21 Oct 2018
358 views
Other News
គួរឱ្យគោរពទោះជាសត្រូវនឹងគ្នាមែន តែ Iniesta ឱ្យកាដូរមួយទៅ Ramos មុនចាកចេញ
ជាការពិតណាស់ ការប្រកួត Clasico ដែលបញ្ចប់ក្នុងលទ្ធផល 2ទល់នឹង2 គឺ ជាការប្រកួត Clasico ចុងក្រោយបង្អស់របស់ Iniesta
08 May 2018
490 views
Other News
Benzema វិលត្រឡប់មកហ្វឹកហាត់វិញហើយក្រោយពីមានរបួសក្នុងការប្រកួត El Clasico
គេបានឃើញខ្សែការពាររបស់ក្រុមយុវជនយុវជនកីឡាករ Álvaro Tejero និងអ្នកចាំទីយុវជន Moha ក្នុងវគ្គហ្វឹកហាត់ផងដែរ
18 Jan 2018
280 views