Tag: El Sharaawy
Football News
Jose Mourinho បង្កើតការភ្ញាក់ផ្អើលនៅ Roma ជាមួយកំណត់ត្រាឈ្នះ១០០%
លោក Jose Mourinho អ្នកចាត់ការថ្មីរបស់ក្រុម AS Roma បានបង្កើតការភ្ញាក់ផ្អើលជាមួយកំណត់ត្រាឈ្នះ១០០% ក្នុងការចាប់ផ្ដើមដឹកនាំ៦ប្រកួតឈ្នះទាំង៦ ក្រោយយកឈ្នះ CSKA Sofia ៥-១ ក្នុងការប្រកួត UEFA Europa Conference វគ្គសន្សំពិន្ទុពូល C កាលពីយប់មិញក្នុងទឹកដី Stadio Olimpico របស់ Roma។ ម្ចាស់ផ្ទះចាប់ផ្ដើមបានតែ១០នាទីក៏ត្រូវក្រុមផ្ញៀវដែលជាក្រុមខ្លាំងរបស់ ប៊ុលហ្គារី រកបានមួយគ្រាប់មុនដោយ Graham Carey ។ ក្រោយមកម្ចាស់ផ្ទះក៏រកបានពីរគ្រាប់វិញមុនចប់វគ្គទី១ ដែលពីរគ្រាប់នោះរកបានដោយ Lorenzo Pellegrini នៅនាទីទី២៥ និង El Sharaawy នាទីទី៣៨។ ចូលដល់វគ្គទី២ខ្សែប្រយុទ្ធ Pellegrini ដដែលក៏បន្ថែមគ្រាប់បាល់មូយគ្រាប់ទៀតនាទីទី៦២ ដើម្បីបន្ថែមការនាំមុខ៣-១។ ក្រោយមកគ្រាប់បាល់បានអូសបន្លាយដល់នាទីទី៨២ទើបមានមួយគ្រាប់ទៀត ដែលរកបានដោយ Gianluca Mancini និងគ្រាប់បាល់ចុងក្រោយរកបានដោយ Tammy Abraham ដើម្បីបញ្ចប់ការប្រកួតម្ចាស់ផ្ទះ Roma យកឈ្នះ ៥-១ ។ បើនិយាយពីការប្រកួតសរុបរបស់លោក
17 Sep 2021
136 views