Tag: Eliaquim Mangala
Other News
Valencia ចុះហត្ថលេខាផ្ទេរយកខ្សែការពារ Eliaquim Mangala ពី Man.City
ក្រុម Valencia បានបញ្ជាក់ពីការចុះហត្ថលេខានាំយកខ្សែការពារ Eliaquim Mangala របស់ក្រុម Manchester City ដែលត្រូវបានក្រុមម្ចាស់ជើងឯកក្របខណ្ឌ Premier League បំភ្លេចចោលខណៈដែលកីឡាករវ័យ ២៨ឆ្នាំរូបនេះបានចុះ កិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លឹបថ្មី។ Mangala ខ្សែការពារសញ្ជាតិបារាំងរូបនេះមិនបានបង្ហាញខ្លួនទាល់តែសោះសម្រាប់ Man City កាលពីរដូវកាលមុនបន្ទាប់ពីការបង្ហាញខ្លួនចុងក្រោយរបស់ខ្លួនគឺនៅខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងលក្ខខណ្ឌខ្ចីជើងមុនពេលត្រូវបាន ក្រុម Everton ខ្ចីជើង ប៉ុន្តែរូបគេបានញាំញីដោយសារតែរបួសជង្គង់ ដែលធ្វើឱ្យរូបគេខកខានប្រកួតនិងចំណាយពេលរហូតដល់ទៅ ៩ខែ។ ក្រោយពីត្រលប់មកហ្វឹកហាត់ជាមួយ Man. City វិញ ក្រោមការដឹកនាំរបស់លោក Pep Guardiola ឪកាសចូលលេងរបស់ Mangala នៅតែមានកំរិត បន្ទាប់ពី Vincent Kompany, Nicolas Otamendi, John Stones និង Aymeric Laporte។ ចាប់តាំងពីពេលនោះមក Mangala ត្រូវបានចាត់អោយលេងជាញឹកញាប់សម្រាប់ក្រុមអាយុក្រោម ២៣ឆ្នាំជំនួសវិញ។ ការវិលត្រលប់ទៅកាន់ក្លឹប Valencia នេះ
13 Aug 2019
202 views