Tag: Emiliano Martinez
Football News
Emiliano Martínez បន្តកុងត្រាថ្មីជាមួយ ក្លឹប Aston Villa រយះពេលវែងរហុតដល់ ២០២៧
អ្នកចាំទី Emiliano Martínez បានបន្តកុងត្រាថ្មីជាមួយ ក្លឹប Aston Villa រហូតដល់ឆ្នាំ២០២៧ នៅក្នុងថ្ងៃនេះ។ អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះបានមកលេងឲ្យ Aston Villa តាំងពីរដូវកាលឆ្នាំ២០២០/២១ រហូតមក ដោយធ្លាប់ចូលរួមបាន ៥៧ប្រកួត និងរក Clean Sheets បាន ២០ដង។ នៅក្នុងអាជីពបាល់ទាត់ក្រុមឈុតធំ Martinez ធ្លាប់ជាអ្នកចាំទីរបស់ក្លឹប Arsenal មុនផ្លាស់មកកាន់ Aston Villa នេះដោយត្រូវបានក្លឹបមួយចំនួនខ្ចីជើងផងដែរដូចជា ក្លឹប Oxford United, Sheffield Wednesday, Rotherham United, Wolves, Getafe និង Reading ៕
23 Jan 2022
60 views
Football News
ក្លិប Man United ត្រូវរាយការណ៍ថាកំពុងសម្លឹងរកអ្នកជំនួស De Gea
ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងឃើញអ្នកចាំទីរបស់ Aston Villa កីឡាករ Emiliano Martinez ដែលស្ថិតក្នុងបញ្ជីបេក្ខភាព អាចនឹងមកជំនួស David de Gea។ ជាការពិតណាស់ De Gea បច្ចុប្បន្នកំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អ និង តែងបានជាប់ជម្រើសដំបូងជាញឹកញាប់ ប៉ុន្តែរូបគេ នៅសល់កុងត្រាជាមួយ Man Utd ត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ។ ហើយបើយោងតាមរបាយការណ៍ បានចុះផ្សាយថា ក្លិបបិសាចក្រហម បើសម្លឹងឃើញបេក្ខភាព ត្រៀមជំនួស រួចស្រេចប្រសិនបើអ្នកចាទីជម្រើសជាតិអេស្ប៉ាញចាកចេញ ។ បើយោងទៅតាមសារកាសែត Daily Star បានចុះផ្សាយថា Man Utd បានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ អ្នកចាំទីសញ្ជាតិ អាហង្ស់ទីនខាងលើ ហើយរំពឹងថា នឹងបានគេមកជា អ្នកចាំទីដៃទី១ នៅកីឡដ្ឋាន Old Trafford នេះ។ លើសពីនេះទៅទៀត ការដោះដូរនេះ អាចនឹងមានតម្លៃខ្លួន ៥០លានអឺរ៉ូ (ឬប្រមាណ ៥៦លានដុល្លា) សម្រាប់
28 Dec 2021
102 views
Football News
Messi សរសើរខ្លាំងៗថា Martinez នេះហើយជួយឲ្យអាហ្សង់ទីនឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Copa America
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយក្រោយប្រកួតឈ្នះនឹងកូឡុំប៊ីនៅក្នុងថ្ងៃនេះថា អ្នកចាំទី Emiliano Martinez នេះហើយជានាក់ជួយក្រុមអាហ្សង់ទីនឲ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួត Copa America ។ Messi បាននិយាយថា៖” នេះដោយសារតែយើងមាន Emi ហ្នឹងឯង។ គេជាអ្នកចាំទីដ៏អស្ចារ្យ និងជាវីរបុរសរបស់យើង។ កីឡាកររូបនេះបានបន្ថែមថា៖” លទ្ធផលទាំងអស់គឺដោយសារយើងទាំងអស់ បានជឿជាក់ទុកចិត្តគេ អញ្ចឹងហើយបានជាយើងទាំងអស់គ្នានេះបានចូលរួមលេងគ្រប់ប្រកួតបានបែបនេះ ហើយឥឡូវនេះយើងបន្តបានទៅលេងនៅប្រកួតវគ្គផ្ដាច់ព្រ័ត្រថែមទៀត “។ អាហ្សង់ទីននឹងត្រូវឡើងប៉ះជាមួយប្រេស៊ីលក្នុងប្រកួត Copa America វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕
07 Jul 2021
118 views