Tag: England
Football News
គ្រូទាយច្បាស់! Jose Mourinho រើសក្រុមណា រវាងអង់គ្លេស និងអ៊ីតាលី?
លោក Jose Mourinho ទាយពិតជាច្បាស់មែនក្នុងការប្រកួតពានរង្វាន់ Euro 2020 នេះ តាំងពីវគ្គ៨ក្រុមចុងក្រោយមកម្ល៉េះ ហើយយប់មិញនេះទៀតសោតក៏លោកច្បាស់ដែរ។ មុនការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាក លោក Jose បានបង្ហាញចំណាប់អារម្មណ៍ខុសគេថាអង់គ្លេសត្បិតតែឃើញល្អៗមែន ប៉ុន្តែប៉ះដាណឺម៉ាកដែលយកបេះដូងមកលេង គឺមិនងាយឈ្នះទេ។ ហើយជាក់ស្ដែង គឺពិតជាមិនងាយមែន បើសិនមិនមានបាល់ពិន័យ១១ម៉ែត្រទេ នោះអង់គ្លេសទំនងជានឹងត្រូវទាត់កាត់សេចក្ដីយកអ្នកឈ្នះដោយបាល់ប៉េណាល់ទីទៅហើយ។ ចំពោះបាល់ប៉េណាល់ទីនោះ ក៏លោកមើលឃើញថាមិនសមឱ្យដែរ តែរឿងអង់គ្លេសឈ្នះលោកយល់ស្រប ព្រោះអង់គ្លេសលេងបានល្អជាងមែន ប៉ុន្ដែគួរឈ្នះដោយវិធីផ្សេងមិនមែនប៉េណាល់ទីបែបនេះទេ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រវិញ លោក Jose ក៏បានជ្រើសរើសអង់គ្លេសទៀត។ លោកបាននិយាយថាអង់គ្លេសមានប្រៀបជាងអ៊ីតាលីត្រង់លេងនៅទឹកដី Wembley របស់ខ្លួន។ នេះជាឱកាសរបស់អង់គ្លេស ដែលបញ្ចប់កំណត់ត្រាមិនឈ្នះពានសោះ៥៥ឆ្នាំមកនេះហើយ។ ប្រសិនបើអង់គ្លេស មិនអាចចាប់ឱកាសនេះបានទេ បណ្ដោយឱ្យអ៊ីតាលីលើកពានវិញ នោះវានឹងក្លាយជាការខកចិត្តទ្វេរដងហើយសម្រាប់អ្នកគាំទ្រអង់គ្លេស។ អ្នកចាត់ការថ្មីរបស់ក្លឹប Roma បានបន្ដទៀតថាទំនួបអង់គ្លេសនិងអ៊ីតាលីនេះ គឺជាជំនួបល្អមើលបំផុតហើយ លោកកំពុងរង់ចាំទស្សនាផងដែរ ព្រោះអ៊ីតាលីមានទម្រង់លេងល្អ មិនទាន់បរាជ័យ៣៣ឆ្នាំប្រកួតមកហើយ៕
08 Jul 2021
220 views
Football News
អង់គ្លេសប៉ះអាល្លឺម៉ង់នៅម៉ោង ៥ល្ងាច តែអ្នកគាំទ្រអង់គ្លេសនាំគ្នាទៅតៀមស្រាតាំងពីម៉ោង ៧ព្រឹក
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសមួយចំនួនបាននាំគ្នាទៅកាន់តៀមស្រាមួយកន្លែងនៅទីក្រុង Sheffield តាំងពីម៉ោង ៧ព្រឹក ដើម្បីរង់ចាំមើលប្រកួតរវាងប្រទេសរបស់ខ្លួន ប៉ះនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 វគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងចាប់ផ្ដើមរហូតដល់ទៅម៉ោង ៥ល្ងាចមកម្ល៉េះ។ រូបភាពនៃកម្មវិធី អរុណសួស្ដីអង់គ្លេស របស់ទូរទស្សន៍ ITV ត្រូវបានគេចែកចាយតៗគ្នា ដោយក្នុងរូបនោះ គេសង្កេតឃើញជនជាតិអង់គ្លេសពាក់អាវជម្រើសជាតិបាល់ទាត់របស់ខ្លួន ហើយថែមទាំងអង្គុយក្នុងបៀហ្គាឌិន អមជាមួយកែវប៊ីយែរស្ទើរតែមួយកែវៗម្នាក់ផងដែរ។ ក្រៅពីមានការចុះផ្សាយពីរូបភាពទាំងនេះ អ្នកនយោបាយ និងសហជីពការងារនៅអង់គ្លេសក៏បានសំណូមពរឲ្យថៅកែៗអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនចេញម៉ោង ៤ល្ងាច ដើម្បីចូលរួមគាំទ្រអង់គ្លេសទាំងអស់គ្នា។ អង់គ្លេសនឹងបើកទ្វារកីឡដ្ឋាន Wembly ទទួលក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងថ្ងៃនេះ ម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)៕
29 Jun 2021
189 views
Other Highlights
Highlight បាល់ទាត់ Kosovo 0-4 England
Highlight បាល់ទាត់ UEFA EURO Qualifying (Mon/11/18) Kosovo Vs England
18 Nov 2019
684 views
Other Highlights
Highlight បាល់ទាត់ England 7-0 Montenegro
Highlight បាល់ទាត់ World UEFA EURO Qualifying (Fri/11/15) England Vs Montenegro
15 Nov 2019
207 views
Uefa Europa League News
អ្នកគាំទ្រប៊ុលហ្ការី ៤នាក់ ត្រូវបានចាប់ខ្លួន និងពិន័យ ក្រោយបានប្រមាថកីឡាករអង់គ្លេស
អ្នកគាំទ្រសញ្ជាតិប៊ុលហ្ការី ៤នាក់ ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យថា បានបញ្ចេញការរើសអើងជាតិសាសន៍ ដល់កីឡាករអង់គ្លេស ក្នុងអំឡុងពេលក្រុមជម្រើសជាតិអង់គ្លេស ទៅប្រកួតជម្រុះ Euro ២០២០ ជាមួយក្រុមជម្រើសជាតិប៊ុលហ្ការី ក្នុងទីក្រុង Sofia កាលពីដើមសប្តាហ៍នេះ។ នៅក្នុងការចាប់ខ្លួននោះ សមត្ថកិច្ច ក៏បានផាកពិន័យជនទាំង ៤នាក់នេះ ជាទឹកប្រាក់ ក្នុងម្នាក់ៗ ៤៤៣ផោន និងដាក់បម្រាមមិនឲ្យចូលរួមគ្រប់សកម្មភាពកីឡា រយៈពេល ២ឆ្នាំ។ ការដែលអ្នកគាំទ្រទាំង ៤នាក់នេះ ត្រូវបានពិន័យដោយអាជ្ញាធរប៉ូលីសតែម្តង មិនបានសម្រេចទោសដោយតុលាការប្រចាំប្រទេសនោះ ព្រោះថាប៊ុលហ្ការី មានការបើកចំហសម្រាប់ការអនុវត្តច្បាប់ “បញ្ជាឲ្យការពារជាសាធារណៈអំឡុងមានព្រឹត្តិការណ៍កីឡា”។ ក្រៅពីអ្នកគាំទ្រទាំង ៤នាក់នេះ អាជ្ញាធរប៉ូលីស ក៏បានចាប់ខ្លួនអ្នកគាំទ្រ ៣នាក់បន្ថែមទៀត កាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនជនជាប់សង្ស័យពីបទ ប្រមាថ រើសអើង ដល់កីឡាករអង់គ្លេស មានរហូតដល់ ៧នាក់។ ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រទាំង ៧នាក់នេះ គឺមានម្នាក់ជាកុមារ។ ហើយ ៣នាក់ ដែលអាជ្ញាធរ ទើបចាប់ខ្លួនបាននោះ នៅមិនទាន់មានការសម្រេចពិន័យពីអាជ្ញាធរនៅឡើយទេ។ គួរជម្រាបជូនថា ព្រឹត្តិការណ៍ប្រមាថកីឡាករអង់គ្លេស ពីក្រុមអ្នកគាំទ្រប៊ុលហ្ការីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង
20 Oct 2019
549 views
Other Highlights
Highlight បាល់ទាត់ Czech Republic 2-1 England
Highlight បាល់ទាត់ Euro 2020 qualifying (thu/10/12) Czech Republic 2-1 England
12 Oct 2019
246 views
Other Highlights
Highlight បាល់ទាត់ England 5-3 Kosovo
Highlight បាល់ទាត់ UEFA EURO Qualifiers (Wed/09/11) England Vs Kosovo
11 Sep 2019
165 views
Uefa Europa League Highlights
Highlight បាល់ទាត់ Montenegro 1-5 England
Highlight បាល់ទាត់ Uefa Euro Qualifiers (Tue/03/25) Montenegro 1-5 England
26 Mar 2019
477 views
Uefa Europa League Highlights
Highlight បាល់ទាត់ England 5-0 Czech
Highlight បាល់ទាត់ Uefa Euro Qualifiers (Sat/03/23) England 5-0 Czech
25 Mar 2019
277 views
Other News
ខ្សែការពារ Arnold ខកខានជួយក្រុមជម្រើសជាតិអង់គ្លេស ដោយសារបញ្ហារបួសខ្នង
ខ្សែការពារវ័យក្មេង Trent Alexander-Arnold ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដកឈ្មោះ ចេញពីក្រុមជម្រើសជាតិដែលត្រៀមលេងវគ្គជម្រុះ Euro 2020
21 Mar 2019
541 views
National Football Team Highlights
Highlight បាល់ទាត់ England 2-1 Croatia
Highlight បាល់ទាត់ Nations League (Mon/19/11) England 2-1 Croatia
19 Nov 2018
532 views
National Football Team Highlights
Highlight បាល់ទាត់ England 3-0 USA
Highlight បាល់ទាត់ Nations League (Fri/16/11) England 3-0 USA
16 Nov 2018
502 views
National Football Team Highlights
Highlight បាល់ទាត់ Spain 2-3 England
Highlight បាល់ទាត់ Nations League (Thu/16/10) Spain 2-3 England
16 Oct 2018
467 views
Other Highlights
Highlight បាល់ទាត់ Croatia 0-0 England
Highlight បាល់ទាត់ Friendlies (Sat/13/10) Croatia 0-0 England
13 Oct 2018
327 views
National Football Team News
ការប្រកួតរវាង ក្រូអាត និងអង់គ្លេស នឹងត្រូវលេងបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនាឡើយ
ការប្រកួតរវាងក្រុមជម្រើសជាតិក្រូអាត និងអង់គ្លេស នឹងត្រូវលេងបិទទ្វា មិនឱ្យអ្នកគាំទ្រចូលទស្សនាឡើយ ក្រោយពីអ្នកគាំទ្រក្រូអាត បង្ករឿង
11 Oct 2018
546 views
Premier League Highlights
Highlight បាល់ទាត់ England 1-1 Spain
Highlight បាល់ទាត់ UEFA Nations League (Sun/09/09) England 1-1 Spain
09 Sep 2018
323 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Belgium 2-0 England
Highlight បាល់ទាត់ World Cup (Sat/15/07) Belgium 2-0 England
15 Jul 2018
942 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Croatia 2-1 England
Highlight បាល់ទាត់ World Cup (Thu/12/07) Croatia 2-1 England
12 Jul 2018
784 views