Tag: Enrique
Football News
Enrique អតីតកីឡាករ Liverpool ព្រមានខ្លាំងៗទៅកាន់ក្រុម Real Madrid
អតីតកីឡាករ Liverpool លោក Jose Enrique បានបោះសម្តីព្រមានខ្លាំងៗ ទៅកាន់ក្រុម Real Madrid ក្រោយពី កីឡាករឆ្នើម Karim Benzema ឲ្យផ្លែផ្កាទៅ Liverpool ដែរ។ ជាការពិតណាស់ ការប្រកួតវគ្គផ្តាច់ព្រាត់នៃក្របខណ្ឌ UCL នឹងត្រូវប្រព្រឹត្តឡើងនៅទីក្រុងប៉ារីស នៅថ្ងៃទី ២៩ ម៉ោង២ រំលងអាធ្រាត្រ ដោយក្រុមខ្លាំងៗមកពីអឺរ៉ុបចំនួនពីរក្រុមត្រូវប្រកួតប៉ះគ្នា គឺ Liverpool និង Real Madrid។ យ៉ាងណាមិញ ថ្មីៗនេះ ក៏មានការបោះសម្តីដាក់គ្នា ទៅវិញទៅមក រវាងកីឡាករឆ្នើមរបស់ក្រុមទាំងសងខាង ជាពិសេសនោះគឺ Salah និង Benzema ដែលធ្វើឲ្យការប្រកួតដែលទន្ទឹងនឹងប្រព្រឹត្តឡើងនេះ គឺកាន់តែក្តៅគគុកទៅទៀត។ លោក Enrique បាននិយាយថា៖ “ខ្ញុំមិនយល់ថា Benzema ចង់និយាយពីអ្វីនោះទេ ព្រោះស្តាប់ទៅសម្តី Benzema គឺមិនដូចទៅនឹងអ្វីដែលខាង ពួកខ្ញុំបាននិយាយនោះទេ។ មើលទៅប្រហែលជាយើងត្រូវលត់ពួកគេ ៥គ្រាប់ហើយ បើនិយាយច្រើនម្លឹងៗ”៕
25 May 2022
21 views
Football News
Ronaldinho ថាលោក Luis Enrique ស័ក្តិសមជាគ្រូបង្វឹកថ្មីរបស់ Man UTD ណាស់
លោក Ronaldinho បាននិយាយថា លោកគ្រូបង្វឹក Luis Enrique ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្តពីលោក Ralf Rangnick ។ Rangnick នឹងចុះចេញពីតំណែងនៅដំណាច់រដូវកាលនេះ ដោយថ្មីៗនេះអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា លោក Erik Ten Hag ដែលជាគ្រូរបស់ Ajax គឺជាគ្រូបង្វឹកដែលក្លិបពេញចិត្តឲ្យមកដឹកនាំ។ ដោយឡែក លោក Ronaldinho គិតថា Enrique ពិតជាស័ក្តិសមដោយបាននិយាយថា៖ “មានបេក្ខភាពជាច្រើនដែលសុទ្ធតែល្អ គឺគ្រូជម្រើសជាតិអេស្ប៉ាញ Luis គឺជាម្នាក់មួយក្នុងនោះ។ Luis ពិតជាអស្ចារ្យណាស់ ទាំងក្នុងនិងក្រៅទីលាន”៕
14 Apr 2022
40 views
Football News
កីឡាករអេស្ប៉ាញម្នាក់ សន្យានឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈ្នះ Euro
ខ្សែបម្រើរបស់ Barcelona កីឡាករ Pedri បាននិយាយថា គេនឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈានទៅវគ្គបន្តនិងឈ្នះពាន Euro ២០២០។ Pedri វ័យ១៨ឆ្នាំតែងតែលេងជាជម្រើសរបស់លោក Luis Enrique រហូតបានជួយក្រុមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រួវប្រឈមមុខជាមួយអ៊ីតាលីនៅយប់នេះ។ ក្នុងជំនួបនេះ Pedri បានសន្យាថា ប្រសិនបើអេស្ប៉ាញអាចឡើងដល់ផ្ដាច់ព្រ័ត្រនឹងឈ្នះពានគេនឹងកោរសក់។ “ខ្ញុំមានភាពនឿយហត់តិចតួច។ ប៉ុន្តែអាយុទើប១៨ឆ្នាំខ្ញុំនៅមានកម្លាំងបន្តទៀត។ ក្រុមទាំងអស់សុទ្ធតែល្អ។ គ្រប់ក្រុមសុទ្ធតែអាចទម្លាក់គ្នាបាន ហើយប្រកួតយប់នេះនឹងល្អមើល។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងរីករាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រសិនបើពួកយើងឈ្នះពាន Euro ខ្ញុំនឹងកោរត្រងោល”។ សម្ដី Pedri។ ជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលីនឹងលេងនៅរាត្រីនេះម៉ោង២:០០នាទីរំលេងអាធ្រាត្រ ក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕
06 Jul 2021
157 views
Football News
គ្រូស្វីស ថាកូនក្រុមកំពុងស្រែកឃ្លានជ័យជម្នះលើអេស្ប៉ាញនៅយប់នេះ
ស្វីសដែលយកឈ្នះលើបារាំងនៅវគ្គ១៦ក្រុមចុងក្រោយនោះ នឹងបន្ដប៉ះជាមួយក្រុមខ្លាំងអេស្ប៉ាញនៅយប់ម៉ោង១១នេះទៀត សម្រាប់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ មុនការប្រកួតជក់ចិត្តខាងលើចាប់ផ្ដើម លោក Vladimir Petkovic គ្រូបង្វឹកក្រុមជម្រើសជាតិស្វីស បាននិយាយថាកូនក្រុមកំពុងស្រែកឃ្លានជ័យជម្នះលើក្រុមអេស្ប៉ាញ ដូចដែលបានធ្វើលើក្រុមបារាំងដែរ។ លោក ថាក្រុមស្វីសកំពុងបន្ដក្ដីស្រមៃរបស់ខ្លួន បើទោះជាត្រូវតតាំងជាមួយក្រុមខ្លាំងមួយដែលគ្រប់គ្នាគិតថាអាចប្រជែងពានរង្វាន់បានខ្ពស់ក៏ដោយ។ រំលឹកថានេះជាលើកដំបូងហើយសម្រាប់ក្រុមទាំងពីរប៉ះគ្នាក្នុងពានរង្វាន់ Euro ។ ខណៈដែល៣កន្លងកន្លងមកក្នុងពានរង្វាន់ផ្លូវការធំនោះ គឺអេស្ប៉ាញឈ្នះ២ដង ហើយស្វីសឈ្នះម្ដង។ អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Enrique នេះ គឺគ្រប់គ្រងសាច់បាល់បានច្រើនខ្លាំងណាស់ ដោយដាក់គំនាបទៅលើដៃគូតែម្ដង៕
02 Jul 2021
148 views
National Football Team News
លោក Luis Enrique តែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិ អេស្ប៉ាញ
ក្នុងអំឡុងពេលដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ឆ្នាំ 2014 ដល់ 2017 លោកបានឈ្នះពានរង្វាន់ប្រាំបួនជាមួយក្លឹបយក្សកាតាឡានមួយនេះ
10 Jul 2018
606 views
Premier League News
លោក Enrique ត្រូវការ 200លានផោន ប្រសិនបើលោកចូលដឹក Arsenal
ពិតណាស់ លោក Enrique គឺជាបេក្ខភាពឈានមុខគេ ក្នុងការចូលមកជំនួសតំណេងលោក Arsene Wenger ដែលបានប្រកាសថា
28 Apr 2018
350 views
Other News
ប្រធានក្លឹប Chelsea បានជួបចរចាជាមួយលោក Enrique នឹង Allegri
ប្រធានក្លឹបតោខៀវ Chelsea បានទៅជួបជាមួយ លោក Luis Enrique និងអ្នកចាត់ការទូទៅរបស់ក្លឹប Juventus លោក Max Allegri
08 Apr 2018
481 views
Other News
Enrique មិនទាន់មក Chelsea ភ្លាមទេ ដោយសារហេតុផលមួនចំនួន
លោក Luis Enrique មិនទាន់មក Chelsea ព្រោះគាត់គាត់ចង់សម្រាកលម្ហែកាយអោយចប់រដូវកាលនេះសិន
08 Feb 2018
589 views