Tag: Eredivisie
Football News
Ronaldo សន្យាថានឹងលើកពាននៅរដូវកាលក្រោយជាមួយគ្រូបង្វឹកថ្មីលោក Ten Hag
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងឈ្នះពានរង្វាន់នារដូវកាលក្រោយក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក Erik Ten Hag ។ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៤គ្រាប់ហើយបើគិតមកទល់ពេលនេះ បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុននិងបានបង្ហើបតម្រុយថាគេនឹងបន្តស្នាក់នៅជាមួយ Manchester United បើទោះបីជារដូវកាលក្រោយក្រុមគ្មានកៅអីលេង Champions League ក៏ដោយ។ Ten Hag ឯណេះវិញត្រូវគេរំពឹងទុកថានឹងមកដឹកនាំ Man UTD ចាប់ពីរដូវកាលក្រោយក្រោយជួយឲ្យ Ajax លើកពាន Eredivisie ជាលើកទី៣រួចមក។ Cristiano Ronaldo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖ “ខ្ញុំគិតថាគាត់ពិតជាធ្វើការបានល្អណាស់នៅ Ajax ហើយគាត់ជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែពួកយើងត្រូវផ្ដល់ពេលវេលាឲ្យគាត់។ មានអ្វីជាច្រើនត្រូវផ្លាស់ប្ដូរ បើសិនគាត់ធ្វើបានល្អ ក្រុម Manchester United ទាំងមូលនឹងជោគជ័យដូច្នេះខ្ញុំជូនពរគាត់។ ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្តនូវការមកដល់របស់គាត់ មិនមែនតែអ្នកគាំទ្រទេគឺសូម្បីកីឡាករក៏ដិយ។ ពួកយើងត្រូវជឿជាក់ថាយើងអាចឈ្នះពានរង្វាន់រដូវកាលក្រោយ”៕
14 May 2022
14 views
Football News
Romano ថា Man UTD លែងសូវចង់បាន Pochettino ហើយតែចង់បានគ្រូរបស់ Ajax
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាឥលូវនេះ Manchester United លែងសូវចង់បានលោកគ្រូបង្វឹក Mauricio Pochettino ហើយតែចង់បាន លោក Erik Ten Hag ដែលកំពុងដឹកនាំក្លិប Ajax ជាង។ លោក Ralf Rangnick ត្រូវគេរំពឹងទុកថានឹងចុះចេញពីតំណែងនៅចប់រដូវកាលនេះទើប Man UTD កំពុងព្យាយាមស្វះស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍មកជំនួសដោយក្នុងនោះ លោក Pochettino និង Ten Hag ជាបេក្ខភាពឈានមុខគេ។ យ៉ាងណាមិញ ឥលូវនេះ Man UTD មានការកោតសរសើរលោក Ten Hag ខ្លាំងជាង Pochettino ទៅទៀតបន្ទាប់ពីឃើញថាលោក Ten Hag ពិតជាដឹកនាំ Ajax បានល្អដោយបានជួយក្លិបនេះលើកពាន Eredivisie ដល់ទៅ២ដង ហើយបានដឹកនាំ Ajax ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL នារដូវកាល២០១៨ -២០១៩ ទៀតផង៕
09 Mar 2022
58 views
Football News
ក្លឹប Borussia Dortmund កំពុងធ្វើការផ្ទេរខ្សែប្រយុទ្ធ Donyell Malen របស់ក្លឹប PSV
ប្រភពព័ត៌មាន ED.nl បានរាយការណ៍ថាក្លឹបអាឡឺម៉ង់ Borussia Dortmund បានយល់ព្រមផ្ទេរកីឡាករជម្រើសជាតិហូឡង់អាយុ ២២ ឆ្នាំក្នុងតម្លៃប្រហែល ៣០ លានផោន។ តាមប្រភពព័ត៌មានបានឲ្យដឹង ថាភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើប្រាក់រង្វាន់នៅឡើយទេ។ ជាមួយគ្នានោះក្រុម Ajax និង Arsenal នឹងទទួលបាន ១,៥% និង ១% នៃថ្លៃផ្ទេររបស់ Malen រៀងៗខ្លួន។ ព្រោះតែខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់បានលេងនៅក្នុងក្លឹបមានមូលដ្ធានក្នុងទីក្រុង Amsterdam និង London នៅដើមអាជីពរបស់គេ។ ខ្សែប្រយុទ្ធ Donyell Malen នឹងចុះកុងត្រាជាមួយក្លឹប Dortmund រយះពេល ៥ឆ្នាំ។ ហើយរូបគេនឹងមកសម្រាកព្យាបាលរបួសរបស់គេនូវនឹងក្លឹបអាឡឺម៉ងមួយនេះនៅដើមចុងសប្តាហ៍ក្រោយ។ បញ្ជាក់ខ្សែប្រយុទ្ធរូបនេះរកបាន ១៩ គ្រាប់ក្នុង ៣២ ប្រកួតលីក Eredivisie របស់ហូឡង់កាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់ច្រើនជាងគេទី ២ នៅលីគ។
23 Jul 2021
189 views
Other Highlights
Highlights បាល់ទាត់ PSV Eindhoven 1-0 Sparta Rotterdam
Highlight បាល់ទាត់ Eredivisie (Sun,03/12) PSV Eindhoven 1-0 Sparta Rotterdam
04 Dec 2017
371 views