Tag: Eric Bailly
Football News
Mourinho ចង់នាំយកកីឡាករ Man United ចំនួន ៣ នាក់មកលេងនៅ Roma
អ្នកចាត់ការ Jose Mourinho កំពុងចាប់អារម្មណ៍ចង់នាំយកកីឡាកររបស់ Manchester United ៣រូបទៅចូលរួមជាមួយក្លឹប Roma នៅប្រទេសអ៊ីតាលី។ ក្រោមការដឹកនាំរបស់ Mourinho ក្លឹប Roma ទំនងមិនអាចមានកៅអីទៅលេងនៅ Champions League នៅរដូវកាលក្រោយទេ ប៉ុន្តែបុរសវ័យ៥៩ឆ្នាំបានត្រៀមរៀបចំក្រុមដើម្បីយុទ្ធនាការរដូវកាល២០២២-២៣។ អតីតអ្នកចាត់ការរបស់បិសាចក្រហមមានបំណងចង់នាំយកកីឡាករ Premier League មកកាន់អ៊ីតាលីបន្តទៀត ដោយរដូវកាលមុនលោកបានចុះកុងត្រាយក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។ ក្នុងចំណោមកីឡាករទាំង៣រូប Tammy Abraham បានបង្ហាញទម្រង់លេងល្អជាងគេ ដោយទល់នឹងពេលនេះរកបាន២៤គ្រាប់ហើយ។ នៅពេលនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់បានកីឡាករ៣រូបរបស់ Man United គឺ Diogo Dalot, Eric Bailly និង Nemanja Matic។ Matic បានប្រកាសរួចរាល់ហើយថា គេនឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់រដូវកាលនេះ។ ចំណែកឯក Bailly វិញមិនសូវបានលេងឡើយក្នុងរដូវកាលនេះ លេងទើបតែបាន៧ប្រកួតគត់ ខណៈ
29 Apr 2022
31 views
Football News
Bailly ទទួលបានការបន្ទោសពី Fan ក្រោយព្យាយាមទាត់ប៉េ No Look
ខ្សែការពារ Eric Bailly ត្រូវបានអ្នកគាំទ្រជាច្រើនបន្ទោស ក្រោយរូបគេព្យាយាមទាត់ប៉េណាល់ទី No Look ក្នុងវគ្គសំខាន់ក្នុងជំនួបរវាងកូឌីវ័រទល់នឹងអេហ្ស៊ីប។ ការប្រកួតក្នុងពានរង្វាន់ Africa Cup of Nations វគ្គ១៦ក្រុមចុងក្រោយ រយៈពេល១២០នាទី កូឌីវ័រនិងអេហ្ស៊ីបបានបញ្ចប់ត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ ដូច្នេះពួកគេត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី។ ជាលទ្ធផល អេហ្ស៊ីបបានយកឈ្នះ ៥-៤ លើកូឌីវ័រ។ Eric Bailly គឺជាអ្នកធ្វើឲ្យខកខានគ្រាប់បាល់របស់កូឌីវ័រ ដោយគេបានព្យាយាមលោតស្ទីលទាត់តាម Bruno Fernandes ហើយថែមទាំងមិនមើល (No Look) បាល់ទៀត។ ចំណុចបានធ្វើឲ្យអ្នកគាំទ្រកូឌីវ័រជាច្រើនខឹងសម្បារ។ លើបណ្ដាញសង្គមអ្នកគាំទ្រម្នាក់បាននិយាយថា៖ “ទាត់ប៉េណាល់ទី No Look? Bailly ពិតជាមានបញ្ហាហើយ។ ឯម្នាក់ទៀតសរសេរថា៖ “កីឡាករម្នាក់ព្យាយាមទាត់តាម Jorginho, Bruno និង Firmino ក្នុងប៉េណាល់ទីមួយបាល់ ហើយនៅតែមិនចូលទៀត”៕
28 Jan 2022
62 views
Football News
ក្លឹប Manchester United កំពុងរង់ចាំព័ត៌មានអំពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Varane
ក្រុមបិសាចក្រហម Manchester United នឹងត្រូវរង់ចាំដើម្បីដឹងពីការរងរបួសក្រលៀនរបស់ Raphael Varane ខណៈពេលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើស។ ខ្សែការពារសញ្ចាតិបារាំងរូបនេះបានរងរបួសក្នុងតង់ទី ១ ពេលជម្រើសជាតិបារាំងទទួលបានជ័យជម្នះ ក្នុងលិទ្ធផល ២ ទល់នឹង ១ ជាមួយជម្រើសអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Nations League ហើយគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានផ្លាស់ប្ដូរគាត់ចេញមុនពាក់កណ្តាលតង់។ Raphael Varane នឹងត្រូវវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ក្លឹប Man United នៅថ្ងៃអង្គារហើយនឹងធ្វើការស្កេនដើម្បីជួយកំណត់ថាតើគាត់នឹងត្រូវជាសះស្បើយរយៈពេលប៉ុន្មានសប្ដាហ៍។ យោងតាមសារពត៍មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Man United កំពុងប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារចំពោះដំណឹងរបួសរបស់ Varane ដោយសារតែបញ្ហាផ្សេងៗដែលអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងដោះស្រាយ។ ប្រសិនបើ Varane កំពុងរបួសនោះកីឡាករ Victor Lindelof និង Eric Bailly នឹងចាប់ផ្តើមការពារកណ្ដាលទល់នឹង Leicester នៅថ្ងៃសៅរ៍នេះ។ ខណះដែលខ្សែការពារនឹងត្រូវជាប្រធានក្រុម Harry Maguire ក៏កំពុងមានបញ្ហាកំភួនជើងរួចហើយដូច្នេះ Victor
12 Oct 2021
231 views
Football News
Varane របួសក្នុងពេលជួយជម្រើសជាតិបារាំង បង្កក្ដីបារម្ភដល់ Man Utd
ខ្សែការពារកណ្ដាល Raphael Varane បានទទួលរងរបួសជើងខាងស្ដាំ ក្នុងការប្រកួតបារាំងយកឈ្នះអេស្ប៉ាញ ២-១ លើកពាន Nations League កាលពីយប់មិញ។ Varane របួស បន្ទាប់ពីព្យាយាមកាត់យកបាល់ខ្សែបម្រើ Gavi របស់ជម្រើសជាតិអេស្ប៉ាញ។ សមាជិករបស់ United រូបនេះត្រូវបានប្ដូរចេញនៅនាទី៤៣ ជំនួសវិញដោយកីឡាករ Dayot Upamecano។ របួសនេះបានបង្កក្ដីបារម្ភដល់បិសាចក្រហមជាខ្លាំង នៅពេលដែលលីគចាប់ផ្ដើមលេងវិញ។ ប្រកួតបន្ទាប់នៅ Premier League ក្លឹប Man United នឹងត្រូវប៉ះ Leicester City ហើយ Varane និង Harry Maguire អាចនឹងវត្តមានទាំងពីរនាក់តែម្ដង។ Eric Bailly ឬ Phil Jone អាចនឹងមកជំនួសនៅតំបន់ការពារកណ្ដាលចាប់ដៃគូជាមួយ Victor Lindelof ៕
11 Oct 2021
165 views
Football News
ក្លឹប Newcastle ត្រូវបានគេរាយការណ៍ថាចង់បានកីឡាករឆ្នើម Man United ចំនួន ២នាក់
យោងតាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់ក្លិបថ្មីរបស់ក្រុម Newcastle United បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការចុះកុងត្រាយកកីឡាករ Jesse Lingard និង Eric Bailly ពីក្រុម Manchester United នៅខែ មករា ខាងមុខ។ ជាការពិតណាស់ បន្ទាប់ពីអ្នកអង្គម្ចាស់ Bin Salman ទទួលបានសិទ្ធក្នុងការគ្រប់គ្រងកីឡដ្ឋាន St James’ Park ជាផ្លូវការនៅសប្តាហ៍នេះ, ក្រុម Newcastle បានក្លាយជាក្លិបដែលមានលុយច្រើនជាងគេនៅលើពិភពលោក ពោលតាមរបាយកាណ៍បានបង្ហាញថា មូលនិធិវិនិយោគសាធារណៈរបស់ អារ៉ាប៊ីសាអូឌីត មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៣២០ ពានលានផោន ឬប្រមាណជា (៤៣៥ ពាន់លានដុល្លាអាមេរិក) ឯណោះ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Telegraph បានឱ្យដឹងថា ម្ចាស់ក្លិបរបស់ Newcastle ថ្មីកំពុងពិចារណាលើការចុះកុងត្រាយក Lingard នៅរដូវកាលទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខ។ ជាមួយគ្នានេះសារព័ត៌មាន Northern Echo ក៏បានរាយការណ៍មកដែរថា ក្រុមសារិការព្រៃ ក៏បានរាប់
11 Oct 2021
227 views
Football News
ខ្សែការពារ Eric Bailly គិតថា Shaw ឬ Wan-Bisaka គឺជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់បិសាចក្រហម
ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United បានគិតកីឡាកររបស់បីសាចក្រហមទាំងពីរនាក់ដែលលោកគិតថាគួរតែជាអ្នកនាំមុខសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ។ ការបោះឆ្នោតសម្រាប់ពានរង្វាន់ដែលត្រូវបានជ្រើសរើសដោយអ្នកគាំទ្ររបស់ Man United បានចាប់ផ្តើមនៅព្រឹកថ្ងៃនេះ (ថ្ងៃអង្គារ) ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះសំរាប់ United Review ខ្សែការពារសញ្ជាតិកូតឌីវ័រ Eric Bailly បាននិយាយថា“ វាពិបាកនិយាយថាកីឡាករម្នាក់ប៉ុន្តែសម្រាប់ខ្ញុំប្រសិនបើខ្ញុំត្រូវជ្រើសរើសបន្ទាប់មកខ្ញុំជ្រើសរើសកីឡាករពីរនាក់គឺ Aaron Wan-Bissaka និង Luke Shaw ។ សម្រាប់ខ្ញុំពួកគេសមនឹងទទួលបានវាគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ “ បន្ទាប់មកយើងក៏មាន Harry Maguire, Fred, Scott McTominay…ខ្ញុំអាចនិយាយឈ្មោះបានច្រើនណាស់! ប៉ុន្តែខ្ញុំជ្រើសរើស Aaron Wan-Bissaka និង Luke Shaw ” ។
11 May 2021
358 views
Other News
Manchester United គ្រោងបន្តកិច្ចសន្យារយៈពេលពីរឆ្នាំដល់ខ្សែការពារ Eric Baily
Manchester United កំពុងត្រៀមបន្តកិច្ចសន្យាថ្មី២ឆ្នាំទៀត ដើម្បីរក្សាទុកខ្សែការពារ Eric Bailly ដល់ឆ្នាំ២០២២ ។ កិច្ចសន្យារបស់កីឡាករសញ្ជាតិកូតឌីវ័ររូបនេះគ្រោងចប់នៅរដូវក្តៅនេះ ប៉ុន្តែ Manchester United ចង់ពន្យារកិច្ចសន្យាបន្ថែមទៀត។ ខ្សែការពាររូបនេះមិនទាន់បានបង្ហាញមុខក្នុងក្រុមជម្រើស Man Utd នៅឡើយទេនៅរដូវកាលនេះ បន្ទាប់ពីរងរបួសក្បាលជង្គង់ អំឡុងប្រកួតកម្តៅសាច់ដុំមុនរដូវកាល ប៉ុន្តែលោក Ole Gunnar Solskjaer បានសារភាពថា Baily អាចនឹងមានឱកាសចូលរួមក្នុងក្រុមជម្រើស Man Utd សម្រាប់ជំនួបជាមួយក្រុម Liverpool ។ លោក Solskjaer បាននិយាយថា “គាត់ជិតនឹងត្រឡប់មកវិញ ហើយ។ គាត់អាចនឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។ សង្ឃឹមថា គាត់អាចលេងបាន៩០នាទីពេញ”។ បើទោះបីជាមានបញ្ហាប្រព័ន្ធការពារ ក៏លោក Solskjaer ចាត់ទុក Baily គឺជាផ្នែកសំខាន់នៃក្រុមជម្រើសរបស់លោក៕
18 Jan 2020
150 views
Other News
Man Utd ត្រៀមចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីកសាងក្រុមឡើងវិញ
ក្លឹបបិសាចក្រហម Man Utd មានកញ្ចប់ទឹកប្រាក់៣០០លានផោន ដើម្បីកសាងក្រុមឡើងវិញ ហើយមានបំណងចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករឆ្នើមៗជាច្រើននៅរដូវក្តៅឆ្នាំក្រោយ។ ក្លឹប Man Utd ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរខ្សែប្រយុទ្ធ Moussa Dembele របស់ក្លឹប Lyon និងកីឡាករ James Maddison របស់ក្លឹប Leicester City ប៉ុន្តែត្រូវរង់ចាំរហូតដល់រដូវក្តៅ ប្រសិនបើគ្មានតម្លៃណាមួយអាចទទួលយកបាននៅខែមករានេះ។ ខ្សែបម្រើ Saul Niguez របស់ក្លឹប Atletico Madrid ក៏ជាគោលដៅផ្ទេរផងដែរ។ គ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer បានប្រាប់ឲ្យកីឡាកររបស់លោកឲ្យបង្ហាញភាពវិជ្ជមានក្នុងកិច្ចប្រឹងប្រែងដើម្បីឡើងមកឈរនៅលើតារាងវិញ។ លោក Solskjaer បាននិយាយថា “ការបង្វឹកនៅទីនេះគឺល្អមែនទែន ហើយយើងរង់ចាំឱកាស ដើម្បីទទួលជោគជ័យ”។លោក Solskjaer បានបន្តថា “ប្រហែលជាកីឡាករវ័យក្មេងចង់លេងប្រកបដោយសុវត្ថិភាព ប៉ុន្តែអ្នកត្រូវតែប្រថុយគ្រោះថ្នាក់នៅក្លឹបនេះ”៕
21 Oct 2019
265 views
Other News
លោក Solskjaer ថា Eric Bailly នឹងត្រូវខកខានការប្រកួតពី៤ ទៅ៥ខែ ក្រោយពេលដែលគេវះកាត់ជង្គង់រួច
លោក Ole Gunnar Solskjaer បានលើកឡើងថា កីឡាករ Eric Bailly ប្រហែលជាមិនអាចលេងបានទេនៅក្នុងរដូវកាលថ្មីនេះ ក្រោយពេលដែលគេវះកាត់ជង្គង់រួច។ កីឡាករដែលមានវ័យ ២៥ឆ្នាំរូបនេះបានរងរបួសជង្គង់ពេលប្រកួតមិត្តភាពជាមួយក្លឹប Tottenham នៅប្រទេសចិនកាលពីសប្ដាហ៍មុន។ សញ្ញាដំបូងមិនល្អនោះទេ ហើយ Bailly ប្រហែលជាមិនអាចលេងបានទេក្នុងឆ្នាំ២០១៩ ដោយសារគេក៏មានបញ្ហារបួសជង្គង់ដែរក្នុងរដូវកាលមុន។ លោក Ole Gunnar Solskjaer បានបញ្ជាក់ព័ត៌មាននេះក្រោយពេលទស្សនាក្រុមរបស់លោកនាំមុខក្រុមណរវ៉េយស៍ Kristiansund ១ទល់នឹងសូន្យកាលពីថ្ងៃអង្គារម្សិលមិញនេះ។ លោកបាននិយាយថា៖ “Eric បានទទួលការវះកាត់រួចហើយ គេនឹងត្រូវសម្រាកពី៤ ទៅ៥ខែ។ យើងសង្ឃឹមថាគេអាចចូលលេងវិញបានក្នុងអំឡុងជិតបុណ្យណូអែល”។ លោក Solskjaer បានទទួលស្គាល់ថាក្រុមរបស់លោកសំណាងហើយដែលអាចឈ្នះការប្រកួតមិត្តភាព ៥លើកជាប់គ្នា។ កូនប្រុសរបស់លោក Solskjaer គឺ Noah ដែលលេងឱ្យក្រុម Kristiansund បានប្ដូរចូល នៅក្នុងនាទីដែលក្លឹបកំពុងតែលំបាក ខណៈដែលកូនប្រុសពៅរបស់គាត់គឺ Elijah នៅអង្គុយក្បែរគាត់ទស្សនាការប្រកួតនេះពីដើមដល់ចប់។ នៅពេលត្រូវគេសួរថាតើគ្រួសាររបស់គាត់មានមោទនភាពចំពោះការប្រកួតនេះឬទេ លោក Solskjaer បាននិយាយថា៖ “ខ្ញុំគិតថាអញ្ចឹង ព្រោះ Noah បានចូលលេងជាលើកដំបូងនៅចំពោះមុខអ្នកទស្សនា
31 Jul 2019
283 views
Premier League News
Man United ទាក់ទងជាមួយ Barcelona ក្នុងការទិញកីឡាករ Samuel Umtiti
លោក Mourinho បានចាត់ទុកកីឡាករ Umtiti ថាជាដៃគូដ៏ល្អឥតខ្ចោះមួយដែលស្ថិតនៅចំកណ្តាលនៃខ្សែការពារអេស្បាញ Eric Bailly
09 Nov 2017
433 views