Tag: Eric Maxim Choupo-Moting
Football News
ខ្សែប្រយុទ្ធ Choupo-Moting បានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19
ខ្សែប្រយុទ្ធ Eric Maxim Choupo Moting របស់ក្លឹប Bayern Munich បានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ដូចដែលបានរាយការណ៍ដោយសារព័ត៌មានផ្លូវការណ៍របស់ក្លឹប។ កីឡាករសញ្ជាតិកាមេរូនរូបនេះមិនមានឈ្មោះចូលលេងឲ្យក្រុមក្នុងការប្រកួតជាមួយ Dynamo Kyiv កាលពីថ្ងៃអង្គារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបក៏បានបញ្ជាក់ផងដែរថា Choupo Moting កំពុងមានភាពប្រសើរជាមួយនឹងការព្យាបាល។ ឥឡូវនេះអ្នកលេងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះដោយអនុលោមតាមអាជ្ញាធរសុខាភិបាលដែលបានពាក់ព័ន្ធ៕
25 Nov 2021
105 views
Football News
Bayern ១០ ប្រកួតដំបូងនៅរដូវកាលនេះរកបានដល់៤៦គ្រាប់
Bayern Munich ចាប់ផ្ដើមរដូវកាលជាមួយនឹងការបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយលេង១០ប្រកួតដំបូងនៅរដូវកាលនេះរកបានដល់ទៅ ៤៦ គ្រាប់ឯណោះ។ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល Champions League កាលពីយប់មិញ Bayern ទើបតែលត់ Dynamo Kyiv ៥-០។ Robert Lewandowski រកបាន២គ្រាប់ម្នាក់ឯងនិង Serge Gnabry, Leroy Sane ជាមួយ Eric Maxim Choupo-Moting ធ្វើបានម្នាក់មួយគ្រាប់។ បើគិតពីស្ថិតិ ១០ប្រកួតដំបូងក្នុងរដូវកាល ២០២១-២២ នេះរបស់ Bayern រកបាន ៤៦ គ្រាប់ហើយនិងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ មានន៏យថាគិតជាមធ្យមពួកគេរកបាន ៤,៦ គ្រាប់ក្នុងមួយប្រកួត។
30 Sep 2021
174 views
Football News
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នា
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នាជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Bayer Leverkusen ដោយសារគ្រាប់បាល់របស់កីឡាករ Eric Maxim Choupo-Moting និង Joshua Kimmich ក្នុងតង់ទី ១ ។ ក្រុម Bayern មានឱកាសធ្វើការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ ១០ ពិន្ទុបន្ទាប់ពីក្រុម RB Leipzig បានរងនូវការបរាជ័យជាមួយនឹងក្រុមបាតតារាង FC Köln ក្នុងលទ្ធផល ២-១ ។ ម្ចាស់ការពារតំណែងជើងឯក Munich បានគ្រប់គ្រងស្ថានការណ៍ក្នុងការប្រកួតដោយរកបាន ២ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ១៣ នាទីដំបូង។ គ្រាប់បាល់ទាំងពីរបានកើតឡើងដោយកីឡាករ Thomas Müller ដែលបានទទួលបាល់របស់កីឡាករ David Alaba ដែលបានទាត់មួយជើងទៅបុកនឹងអ្នកចាំរបស់ក្រុម Bayer 04 Leverkusen គឺកីឡាករ Lukáš
21 Apr 2021
280 views