Tag: Eridivisie
Other News
លោក Jaap Stam គ្រូបង្វឹក Feyenoord បានលាលែងពីតំណែងភ្លាមៗក្រោយចាញ់ Ajax ៤-០
អ្នកចាត់ការទូទៅក្លឹប Feyenoord លោក Jaap Stam បានលាឈប់ភ្លាមៗ បន្ទាប់ពីដឹកនាំចាញ់ ម្ចាស់ផ្ទះ Ajax ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃអាទិត្យក្នុងលីគកំពូលហូឡង់ Eridivisie សប្តាហ៍មុន។ អ្នកចាត់ការសញ្ជាតិហូឡង់ វ័យ ៤៧ឆ្នាំខាងលើនេះ បានសម្រេចចិត្តចាកចោលតួនាទីដែលទើបកាន់តែបាន ៧ខែ ក្រោយឆ្លងកាត់១១ប្រកួត រកបានជ័យជម្នះតែ ៣ប្រកួតក្នុងលីគហូឡង់រដូវកាលនេះ ដែលធ្វើឲ្យក្រុម មួយនេះធ្លាក់ដល់លេខ១២ ក្នុងចំណោម ១៨ក្រុម។ ដូចគ្នានោះដែរ Feyenoord ក៏ស្ថិតនៅបាតតារាងក្នុង Europa League បន្ទាប់ពីចាញ់ Rangers ១-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយទើបរកបាន ៣ពិន្ទុនៅឡើយ ក្នុងចំណោម ៣ប្រកួតក្នុងពាន លំដាប់ទី២ អឺរ៉ុប ដោយលេងបានតែ ៧នាទីប៉ុណ្ណោះ របូត ២គ្រាប់ក្នុងជំនួបទល់នឹង Ajax មុនបន្តរបូត ២គ្រាប់ទៀតដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតដល់នាទី៤០។ អតីតកីឡាករនៃក្លឹប PSV Eindhoven និងឈ្នះ Premier League ៣ដងជាមួយ
30 Oct 2019
168 views