Tag: Erik ten Hag
Football News
Ten Hag និយាយច្បាស់ៗហើយថា ចង់ឲ្យ Ronaldo បន្តនៅ Man Utd
លោក Erik ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United សម្រាប់រដូវកាលថ្មីខាងលើ បាននិយាយនៅក្នុងថ្ងៃនេះថា លោកចង់ឲ្យ ខ្សែប្រយុទ្ធ បន្តនៅក្លឹបរបស់លោកនេះ។ លោក Ten Hag បាននិយាយថា៖” ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយនឹង Ronaldo នៅថ្ងៃខាងមុខនេះ។ Ronaldo ពិតជាកំពូលកីឡាករ តាមរយៈអ្វីដែលគេបានបង្ហាញយើងកន្លងមក ហើយខ្ញុំគិតថា គេនៅតែមានមហិច្ឆតាចង់ខ្លាំងអញ្ចឹងដដែលអញ្ចឹង “។ លោកបានបន្តថា៖” អញ្ចឹងច្បាស់ណាស់ ខ្ញុំចង់បានគេឲ្យនៅបន្តជាមួយយើងទៀត។ គេពិតជាសំខាន់មែនទែននឹង Man Utd ឆ្នាំនេះ មើលតែស្ថិតិការលេងរបស់គេទៅដឹងហើយ “។ លោក Ten Hag ក៏បានបញ្ជាក់ផងដែរ លោកចាប់ផ្ដើមធ្វើការងារឲ្យ Man Utd ចាប់ពីថ្ងៃនេះហើយដើម្បីត្រៀមរៀបចំក្រុមនេះឡើងវិញតាំងពីមុនរដូវកាលចាប់ផ្ដើមតែម្ដង៕
16 May 2022
10 views
Football News
លោក Ten Hag ចង់បានកីឡាករ Kante របស់ Chelsea មកចូលរួមក្រុម Man United
លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានកីឡាករ N’Golo Kante របស់ Chelsea មកចូលរួមក្រុម Manchester United។ ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន មិនថាអតីតកូនក្រុមរបស់លោក ឬក៏កីឡាករលំដាប់កំពូលណាផ្សេងនោះទេ គឺលោកកំពុងតែស្វះស្វែងខ្លាំងបំផុត ដើម្បីពង្រឹងក្រុមបិសាចក្រហមបានប្រសើរដូចដើម។ បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយថា លោក Ten Hag មានទំនុកចិត្តលើ គុណភាពរបស់ Kante ដោយលោកជឿថា Kante មានបទពិសោធន៍ច្រើន ហើយមានភាពស្រេកឃ្លាន ក្នុងការជួយពង្រឹងតំបន់បម្រើរបស់ក្រុម Man Utd ដូចគ្នា៕
15 May 2022
15 views
Football News
Ronaldo សន្យាថានឹងលើកពាននៅរដូវកាលក្រោយជាមួយគ្រូបង្វឹកថ្មីលោក Ten Hag
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងឈ្នះពានរង្វាន់នារដូវកាលក្រោយក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក Erik Ten Hag ។ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៤គ្រាប់ហើយបើគិតមកទល់ពេលនេះ បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុននិងបានបង្ហើបតម្រុយថាគេនឹងបន្តស្នាក់នៅជាមួយ Manchester United បើទោះបីជារដូវកាលក្រោយក្រុមគ្មានកៅអីលេង Champions League ក៏ដោយ។ Ten Hag ឯណេះវិញត្រូវគេរំពឹងទុកថានឹងមកដឹកនាំ Man UTD ចាប់ពីរដូវកាលក្រោយក្រោយជួយឲ្យ Ajax លើកពាន Eredivisie ជាលើកទី៣រួចមក។ Cristiano Ronaldo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖ “ខ្ញុំគិតថាគាត់ពិតជាធ្វើការបានល្អណាស់នៅ Ajax ហើយគាត់ជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែពួកយើងត្រូវផ្ដល់ពេលវេលាឲ្យគាត់។ មានអ្វីជាច្រើនត្រូវផ្លាស់ប្ដូរ បើសិនគាត់ធ្វើបានល្អ ក្រុម Manchester United ទាំងមូលនឹងជោគជ័យដូច្នេះខ្ញុំជូនពរគាត់។ ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្តនូវការមកដល់របស់គាត់ មិនមែនតែអ្នកគាំទ្រទេគឺសូម្បីកីឡាករក៏ដិយ។ ពួកយើងត្រូវជឿជាក់ថាយើងអាចឈ្នះពានរង្វាន់រដូវកាលក្រោយ”៕
14 May 2022
14 views
Football News
Beckham ចង់ឲ្យ Ronaldo បន្តនៅ Man Utd ១-២ឆ្នាំទៀត
លោក David Beckham អតីតកីឡាកររបស់ក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញដោយចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ១-២ឆ្នាំទៅមុខទៀត។ លោក Beckham បាននិយាយថា៖” ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។ ឃើញគេបែបហ្នឹងសង្ឃឹមថាគេនឹងនៅ Man Utd បន្តព្រោះគេសំខាន់ចំពោះអ្នកគាំទ្រនៅទីនេះណាស់ ហើយក៏សំខាន់ចំពោះខ្លួនគេដែរ។ ពួកយើងដឹងស្រាប់ហើយថា Man Utd មានន័យបែបណាចំពោះគេ “។ លោកបានបន្តថា៖” ណាមួយទៀតគេនៅតែលេងបានល្អខ្លាំង។ ស៊ុតបញ្ចូល បង្កើតឱកាសស៊ុតបញ្ចូលនេះសុទ្ធតែអ្វីដែល Ronaldo បានធ្វើកន្លងមក។ ទោះជាអាយុគេច្រើនប៉ុណ្ណឹងហើយ គេនៅតែអាចធ្វើអញ្ចឹងបានទៀតគឺពិតជាអស្ចារ្យណាស់។ សង្ឃឹមថាគេបន្តអញ្ចឹងទៀត មួយទៀតនោះគឺសង្ឃឹមថាគេនឹងបន្តនៅ Man Utd នេះ ១-២ឆ្នាំទៀត “។ ចាប់តាំងពី លោក Erik Ten Hag ក្លាយជាអ្នកចាត់ការថ្មីរបស់ Man Utd
10 May 2022
25 views
Football News
Ten Hag ចង់ឲ្យ Ronaldo នៅបន្តជាមួយ Man Utd ទៀត
លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្លឹបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph នៅក្នុងថ្ងៃនេះ។ បើប្រភពខាងលើ Ten Hag យល់ថា វាមិនសមហេតុផលនោះទេដែលឲ្យកំពូលខ្សែប្រយុទ្ធ Ronaldo ចាកចេញពី Man Utd ដោយកីឡាករព័រទុយហ្គាល់គឺស្ថិតក្នុងគម្រោងរបស់លោកក្នុងការស្ដារក្រុមបិសាចក្រហមរដូវកាលក្រោយនេះ តែយ៉ាងណាការនាំចូលខ្សែប្រយុទ្ធថ្មីនៅតែមានដដែល។ បើតាមលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក៏ធ្លាប់លើកឡើងផងដែរថា តាមអ្វីដែលលោកដឹង Ronaldo ប្រាកដជាបន្ត តែការនាំចូលខ្សែប្រយុទ្ធថ្មីក៏នៅតែមាន។ ចាប់តាំងពីក្លឹប Man Utd មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជាការមកដល់អ្នកចាត់ការថ្មីគឺលោក Ten Hag នឹងមានការរុះរើក្លឹបច្រើន ដែលធ្វើឲ្យសារព័ត៌មានជាច្រើនចុះផ្សាយអនាគត Ronaldo នៅ
07 May 2022
22 views
Football News
Veltman អតីតកីឡាកររបស់ក្លឹប Ajax ថា Ten Hag ស័ក្ដិសមនឹងទៅដឹកនាំ Man Utd ណាស់
ខ្សែការពារ Joel Veltman អតីតកីឡាកររបស់ក្លឹប Ajax បច្ចុប្បន្ននៅលេងឲ្យ Brighton បាននិយាយទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះថា លោក Erik Ten Hag ស័ក្ដិសមនឹងទៅដឹកនាំក្លឹប Manchester United នេះណាស់។ Veltman បាននិយាយថា៖” ខ្ញុំគិតថាវាជម្រើសល្អណាស់សម្រាប់ក្លឹប Man Utd ព្រោះលោក Ten Hag តិចនិកបច្ចេកទេសគាត់គឺល្អណាស់ ហើយខ្ញុំក៏គិតផងដែរថានេះជាអ្វីក្លឹបនេះកំពុងត្រូវការឥឡូវនេះផងដែរ “។ កីឡាករនេះបន្តថា៖” និយាយទៅក្លឹបហ្នឹងពួកគេមានកីឡាករលំដាប់ៗអស់ហើយ កីឡាករនីមួយៗសុទ្ធតែបង្ហាញកម្រិតសមត្ថភាពដល់កម្រិតកំពូលប្រចាំលីគ អញ្ចឹងពួកគេគ្រាន់តែត្រូវការអ្នកដឹកនាំប្រាប់តិចតួចច្បាស់លាស់តែប៉ុណ្ណឹង។ ច្បាស់ណាស់លោកត្រូវការដើម្បីធ្វើអញ្ចឹងបាន តែខ្ញុំគិតថាគាត់ស័ក្ដិសមនឹងក្លឹបហ្នឹងណាស់។ សង្ឃឹមថាគាត់នឹងរៀបចំក្លឹបហ្នឹងក្លាយក្រុមល្អប្រសើរ ដឹកនាំបាននៅរដូវកាលក្រោយនេះ “។ លោក Ten Hag ត្រូវបានតែងតាំងជាផ្លូវការជាអ្នកចាត់ការថ្មីរបស់ Man Utd ចាប់ពីរដូវកាលក្រោយនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា លោកនឹងអាចជួយក្រុមនេះឲ្យល្អប្រសើរឡើងវិញ៕
05 May 2022
16 views
Football News
Rangnick ថា Ronaldo នឹងនៅ Man Utd បន្តទៀតនៅរដូវកាលក្រោយ
ចាប់តាំងពីក្លឹប Manchester United មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជា លោក Erik Ten Hag នឹងក្លាយជាអ្នកចាត់ការថ្មីនៅរដូវកាលខាងមុខ សារព័ត៌មានជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនបន្តជាមួយក្រុមនេះទៀតទេ។ យ៉ាងណា លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Man Utd បាននិយាយទៅកាន់ Stadium Astro នៅក្នុងថ្ងៃនេះថា តាមអ្វីដែលលោកដឹង Ronaldo នឹងនៅបន្តក្រុមបិសាចនៅរដូវកាលក្រោយទៀត។ លោក Rangnick បាននិយាយថា៖” ខ្ញុំគិតថា រឿងអីដែល Ronaldo ត្រូវលាគ្នាចាកចេញពី Man Utd? គេនៅមានកុងត្រា១ឆ្នាំទៀត ហើយអ្វីដែលខ្ញុំបានដឹងមកទល់នឹងពេលនេះគឺ គេនឹងនៅទីនេះបន្តទៀតនៅរដូវកាលក្រោយ “។ ក្រោយ Man Utd ឈ្នះ Brentford ៣-០ នៅក្នុងថ្ងៃនេះ
04 May 2022
32 views
Football News
Rangnick ថាអនាគត Ronaldo ស្ថិតលើ Ten Hag
សារព័ត៌មាន Sky Sports បានសួរទៅកាន់លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United មុនពេលប្រកួតតទល់នឹងក្លឹប Brentford ថ្ងៃនេះថា តើខ្សែប្រយុទ្ធ Cristiano Ronaldo នឹងនៅក្រុមបិសាចបន្តទេ? លោក Rangnick ក៏បានឆ្លើយតបថា រឿងនេះគឺស្ថិតលើ លោក Erik ten Hag អ្នកចាត់ការថ្មី Man Utd ខណៈលោកក៏បញ្ជាក់ច្បាស់ៗថា ក្រុមនេះត្រូវការខ្សែប្រយុទ្ធថ្មី ២-៣ នាក់ទៀតនៅរដូវកាលថ្មីខាងមុខ។ លោក Rangnick បាននិយាយថា៖” សំណួរនេះគឺគួរតែសួរទៅកាន់ Erik Ten Hag ទើបដឹង។ យ៉ាងណាចំពោះ Ronaldo ខ្ញុំមើលឃើញថា គេនៅតែអាចបង្ហាញឲ្យឃើញថាគេអាចជួយបានច្រើនដល់ក្រុមនេះ តែយ៉ាងណាច្បាស់ណាស់ក្រុមនេះត្រូវខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ត្រូវការប្រែហែល ២-៣នាក់សម្រាប់រដូវកាលថ្មីខាងមុខ “។ មកទល់នឹងពេលនេះ លោក Rangnick នៅតែនិយាយថា លោកមិនទាន់បាននិយាយជាមួយ លោក Ten Hag
02 May 2022
22 views
Football News
Rangnick ប្រាប់ Ten Hag ឲ្យប្រញ៉ាប់ទិញខ្សែប្រយុទ្ធ២រូបបន្ថែម
លោក Ralf Rangnick បានស្នើឲ្យលោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ Manchester United ប្រញាប់ប្រញាល់ទិញខ្សែប្រយុទ្ធពីររូបមកពង្រឹងក្រុមនៅរដូវកាលក្រោយនេះ។ លោកក៏បាននិយាយដែរថា ក្រុមទាំងមូលរាងពឹងផ្អែកទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ពេកហើយក្រោយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុត១គ្រាប់ជួយសង្គ្រោះ Manchester United ឲ្យលេងស្មើ Chelsea ១ ទល់នឹង១ កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ។ ថ្លែងក្រោយចប់ការប្រកួត លោក Rangnick បាននិយាយថា៖ “ពួកយើងត្រូវតែមានភាពយុត្តិធម៌ចំពោះកីឡាករ។ ខ្ញុំចាំបានថា ក្នុង១០ប្រកួតដំបូង ពួកយើងមានអ្នកស៊ុតបញ្ចូលទី១០នាក់ខុសៗគ្នា។ នេះជារបៀបដែលពួកយើងអាចបង្កើតឱកាសនិងដឹងថាតើមានខ្សែប្រយុទ្ធប៉ុន្មាននាក់សម្រាប់ស៊ុតក្នុងក្រុម។ ឥលូវនេះពួកយើងដូចជាពឹងផ្អែកលើ Cristiano ជ្រុល តែគេក៏បានបង្ហាញទម្រង់លេងល្អដែរ នៅពេល Chelsea គ្រប់គ្រងបាល់។ ប៉ុន្តែពួកយើងគួរផ្ដោតទៅលើការទិញយកខ្សែប្រយុទ្ធ២ទៅ៣ទៀត គឺច្បាស់ណាស់”៕
30 Apr 2022
18 views
Football News
Rangnick ក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអូទ្រីស
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអូទ្រីសនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះ។ លោក Rangnick បានក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអូទ្រីសដោយមានកុងត្រារយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០២៤ ដោយចាប់ផ្ដើមការងារនេះក្រោយបញ្ចប់ការងារនៅក្លឹប Man Utd នៅរដូវកាលឆ្នាំ២០២១/២២នេះនៅចុងខែឧសភា ឆ្នាំ២០២២ខាងមុខ។ លោកនឹងទទួលការបន្តកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិខាងលើដោយស្វ័យប្រវត្តិរយៈពេល ២ឆ្នាំបន្ថែមទៀត ប្រសិនបើលោកដឹកនាំក្រុមនេះជាប់ទៅប្រកួត EURO 2024 ។ សម្រាប់រដូវកាលក្រោយលោកក៏មានតួនាទីជាអ្នកប្រឹក្សារបស់ក្រុមបិសាចក្រហមផងដែរ ខណៈលោក Erik Ten Hag នឹងមកជំនួសតួនាទីលោកជាអ្នកចាត់ការថ្មី៕
29 Apr 2022
24 views
Football News
PSG ត្រៀមជះលុយបណ្ដេញ Pochettino និងក្រុមការងារចោលទាំងអស់
ក្លឹបអ្នកមានរបស់បារាំង Paris Saint-Germain គ្រោងបណ្ដេញលោក Mauricio Pochettino ចេញពីតំណែងមិនដល់ ២៤ម៉ោង បន្ទាប់ពីឈ្នះបាន Ligue 1។ PSG បានគ្រងតំណែងជើងឯកលីគ ក្រោយប្រកួតស្មើគ្នា ១-១ ទល់នឹង Lens កាលពីចុងសប្ដាហ៍។ ត្បិតតែនាំមុខឆ្ងាយក្នុងការប្រជែងពានលីគ Pochettino និងកីឡាកររបស់លោកបានស្ថិតក្រោមសម្ពាធអ្នកគាំទ្រ ចាប់តាំងពីធ្លាក់ចេញពីពានរង្វាន់ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ អតីតអ្នកចាត់ការរបស់ Spurs ធ្លាប់ត្រូវបានគេមើលឃើញអាចជាបេក្ខភាពក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester United។ ប៉ុន្តែកាលពីសប្ដាហ៍មុន បិសាចក្រហមបានប្រកាសតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការថ្មីរបស់ខ្លួន ជំនួសកន្លែងលោក Ralf Rangnick។ ការមកដល់របស់ Ten Hag នៅ Old Trafford បានធ្វើឲ្យលោក Pochettino គ្រោងនឹងក្លាយជាអ្នកចាត់ការទំនេរគ្មានក្លឹបដឹកនាំ ដោយ PSG ពេលនេះកំពុងគ្រោងចរចាបញ្ចប់កុងត្រារបស់លោក។ តាមប្រភពឲ្យដឹងថា Pochettino គ្មានចិត្តចង់បន្តនៅ PSG
26 Apr 2022
27 views
Football News
លោក Erik ten Hag ចង់បានអតីតកូនក្រុមលោក Frenkie de Jong ពី Barcelona
លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានអតីតកូនក្រុមលោកគឺ កីឡាករ Frenkie de Jong ពី Barcelona មក Manchester United។ ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន ជាពិសេសនោះគឹ អតីតកូនក្រុមលោកតែម្តង។ បើយោងទៅតាមសារកាសែត Sport បានឲ្យដឹងថា លោក Ten Hag បានរំអុកឲ្យ Man Utd យក De Jong ពី Barca ដើម្បីមកពង្រឹងតំបន់បម្រើ ស្របពេលដែលមានដំណឹងថា De Jong កំពុងតែចង់ផ្តាច់កុងត្រាជាមួយ Barca ដូចគ្នា៕
25 Apr 2022
37 views
Football News
Conte បានដាស់តឿនទៅលោក Erik Ten Hag យ៉ាងម៉េចខ្លះទៅ…
លោក Antonio Conte បានដាស់តឿនទៅលោក Erik Ten Hag ថាលោកនឹងត្រូវទទួលរងសំពាធជាខ្លាំងក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Manchester United ។ Ten Hag ត្រូវបាន Man UTD ប្រកាសជាគ្រូបង្វឹកផ្លូវការជាមួយកុងត្រារយៈពេល៣ឆ្នាំ និងត្រៀមមកកាន់តំណែងនៅរដូវកាលក្រោយ ខណៈពេលនេះលោកនៅដឹកនាំ ក្លិប Ajax រហូតដល់ចប់រដូវកាល។ ដោយឡែក ពាក់ព័ន្ធនឹងការតែងតាំងលោក គឺលោក Antonio Conte បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ពិតណាស់ ពួកយើងកំពុងនិយាយពីក្លិបមួយដ៏ធំ គឺជាក្លិបដ៏សំខាន់មួយ។ កុំភ្លេចឲ្យសោះថាកាលពីរដូវកាលមុន Man United បានលេខ២ និងបានពង្រឹងក្រុមជាមួយ Varane, Sancho និង Ronaldo ។ វាចម្លែកណាស់ប៉ុន្តែពួកគេធ្វើមិនបានល្អទេបើធៀបនឹងរដូវកាលមុន វាបង្ហាញថានេះមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសគឺទីនេះគឺលីគអង់គ្លេស។ នៅអង់គ្លេស វាជាការងារដ៏ធំសម្រាប់អ្នកចាត់ការគ្រប់រូបព្រោះកម្រិតនៃការលេងគឺពិតជាខ្ពស់។ នៅពេលអ្នកស្នាក់នៅ Manchester United គឺសំពាធនឹងមានច្រើនខ្លាំងណាស់។ អ្នកត្រូវប្រយុទ្ធដើម្បីដណ្ដើមពានរង្វាន់។ វាមិនងាយស្រួលទេព្រោះក្រុមផ្សេងក៏គេមានគំនិតបែបហ្នឹងដែរ”៕
24 Apr 2022
26 views
Football News
Ten Hag ចង់យកពានលីគកំពូលហុល្លង់ឲ្យ Ajax មុនចេញទៅដឹកនាំ Man Utd នៅរដូវកាលខាងមុខ
លោក Erik Ten Hag ត្រូវបានក្លឹប Manchester United ប្រកាសតែងជាអ្នកចាត់ការថ្មីជាផ្លូវការចាប់រដូវកាលខាងមុខទៅ ដោយមានកុងត្រារហូតដល់ឆ្នាំ២០២៥។ នៅក្នុងពេលប្រកាសជាផ្លូវការនេះ លោក Ten Hag ក៏បាននិយាយទៅកាន់ក្លឹប Ajax ផងដែរដោយលោកនឹងខិតខំយកពាន Eredivisie ឲ្យក្លឹបមួយនេះនៅរដូវកាលនេះ មុននឹងលោកចាកចេញទៅដឹកនាំក្រុមបិសាចនៅរដូវកាលក្រោយ។ លោក Ten Hag បាននិយាយថា៖” ខ្ញុំសប្បាយចិត្តដែលការពិភាក្សាកុងត្រា (ទៅដឹកនាំ Man Utd) ត្រូវបានបញ្ចប់ និងប្រកាសជាផ្លូវការបែបនេះ។ ភាពច្បាស់លាស់បែបនេះគឺសំខាន់ណាស់។ យ៉ាងណាក៏ដោយនៅក្នុងខណៈនេះអ្វីដែលខ្ញុំគិតគូរខ្លាំងគឺការដឹកនាំនៅសល់ ៥ប្រកួតទៀត។ ខ្ញុំចង់បញ្ចប់ពេលវេលាខ្ញុំនៅ Ajax នេះដោយជោគជ័យគឺការឈ្នះពានលីគកំពូល។ បានបែបនេះយើងនឹងជាប់ទៅប្រកួត Champions League ដែលជាកន្លែងដែល Ajax តែងតែមានឈ្មោះទៅប្រកួតរហូតមក “។ សូមរំលឹកផងដែរថា Ten Hag បានមកដឹកនាំ Ajax តាំងពីឆ្នាំ២០១៧ ដោយឈ្នះលីគកំពូលហុល្លង់ ២ដង Dutch Cup ២ដង និង Dutch
22 Apr 2022
41 views
Football News
Rangnick ថា United មិនអាចដើរតាមគន្លង Liverpool រងចាំ៣០ឆ្នាំដើម្បីឈ្នះពានឡើយ
មុនជួបគ្នានៅយប់នេះ អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បាននិយាយថា Manchester United នឹងមិនធ្វើដូច Liverpool ត្រូវរងចាំរហូតដល់៣០ឆ្នាំក្នុងការឈ្នះពានលីគឡើយ។ Liverpool នឹងត្រូវបើកកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមបិសាចក្រហម Man United នៅម៉ោង២រំលងអាធ្រាត្រយប់នេះសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League។ ហង្សក្រហមត្រូវការពិន្ទុជាចាំបាច់ដើម្បីបន្តដំណើរប្រជែងពានលីគជាមួយ Manchester City ខណៈ Man United កំពុងខិតខំប្រជែងក្នុងតំណែង Top 4។ មុនការប្រកួតមកដល់ លោក Rangnick ក៏បានបោះពាក្យសម្ដីខ្លះចំពោះអនាគតឈ្នះពានសម្រាប់ Man United ដោយមិននឹងដើរតាមគន្លង Liverpool ឡើយ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា United ត្រូវរៀបចំឡើងវិញដើម្បីអនាគត។ លោកគិតថា ៣០ឆ្នាំមិនអាចឈ្នះពាននឹងមិនកើតឡើងលើបិសាចក្រហមឡើយ ព្រោះក្លឹបដឹងច្បាស់នូវអ្វីដែលត្រូវផ្លាស់ប្ដូរ។ Man United ឈ្នះពាន Premier League ចុងក្រោយនៅឆ្នាំ២០១៣ គិតមកទល់នឹងពេលនេះជិត១០ឆ្នាំហើយ។ គ្រូបង្វឹករបស់ Ajax លោក Erik Ten
20 Apr 2022
44 views
Football News
ភ្នាក់ងាររបស់ Dybala កំពុងចរចាជាមួយក្លិប Man United ពាក់ព័ន្ធនឹងរឿងផ្ទេរ
យោងតាមសារព័ត៌មាន Tuttomercatoweb បានចុះផ្សាយថា ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Paulo Dybala កំពុងចរចាជាមួយក្លិបបិសាចក្រហម Manchester United ដោយកំពុងពិភាក្សាពីភាពអាចទៅរួចក្នុងការផ្ទេរកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមកទឹកដី Old Trafford ។ Dybala នឹងចែកផ្លូវជាមួយ Juventus នៅចប់រដូវកាលនេះដោយគ្មានតម្លៃខ្លួនបន្ទាប់ពីសម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លិប។ ជាងនេះទៅទៀត លោក Erik Ten Hag ដែលនឹងក្លាយជាគ្រូបង្វឹករបស់ Man UTD ឆាប់ៗនោះគឺជាអ្នកគាំទ្រម្នាក់របស់ Dybala នឹងអាចចង់បានគេនៅរដូវកាលក្រោយ។ Dybala បានផ្ទេរពីក្លិប Palermo មកកាន់ទឹកដីក្រុង Turin កាលឆ្នាំ២០១៥ ដោយរកបាន១១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៦ប្រកួត។រូបគេបានឈ្នះពាន Serie A ៥ដង និង Coppa Italia ចំនួន៤ដង៕
19 Apr 2022
41 views
Football News
លោក Ten Hag ចង់បាន Van Persie យកធ្វើជាគ្រូជំនួយពេលលោកមកដឹកនាំ Man UTD
លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា ចង់បាន Robin van Persie ជា គ្រូជំនួយរបស់លោកនៅពេលដែលលោកផ្លាស់មកដឹកនាំនៅ Manchester United។ ជាការពិតណាស់ គ្រូបង្វឹកដែលមានវ័យ៥២ឆ្នាំខាងលើ កាន់តែជិតខិតក្នុងការផ្លាស់មកដឹកនាំ Man Utd ហើយសម្រាប់រដូវកាលក្រោយបន្ទាប់ពីមើលក្លិបមើលឃើញថាលោកជាបេក្ខភាពឈានមុខគេជាងលោក Mauricio Pochettino និង Luis Enrique ទៅទៀត។ ទន្ទឹមនឹងការមកដល់របស់លោក Ten Hag បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានបញ្ជាក់ថា លោកកំពុងតែព្យាយាមដាក់សំណើទៅកាន់ Van Persie ដែលជាអតីតតារាឆ្នើមរបស់ Man Utd មកធ្វើជាគ្រូជំនួយរបស់លោក ពីព្រោះលោកគិតថា គេយល់ច្បាស់ពីរបៀបលេងរបស់ក្រុមបិសាចក្រហម និង បាល់ទាត់នៅប្រទេសអង់គ្លេស៕
18 Apr 2022
49 views
Football News
Ronaldinho ថាលោក Luis Enrique ស័ក្តិសមជាគ្រូបង្វឹកថ្មីរបស់ Man UTD ណាស់
លោក Ronaldinho បាននិយាយថា លោកគ្រូបង្វឹក Luis Enrique ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្តពីលោក Ralf Rangnick ។ Rangnick នឹងចុះចេញពីតំណែងនៅដំណាច់រដូវកាលនេះ ដោយថ្មីៗនេះអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា លោក Erik Ten Hag ដែលជាគ្រូរបស់ Ajax គឺជាគ្រូបង្វឹកដែលក្លិបពេញចិត្តឲ្យមកដឹកនាំ។ ដោយឡែក លោក Ronaldinho គិតថា Enrique ពិតជាស័ក្តិសមដោយបាននិយាយថា៖ “មានបេក្ខភាពជាច្រើនដែលសុទ្ធតែល្អ គឺគ្រូជម្រើសជាតិអេស្ប៉ាញ Luis គឺជាម្នាក់មួយក្នុងនោះ។ Luis ពិតជាអស្ចារ្យណាស់ ទាំងក្នុងនិងក្រៅទីលាន”៕
14 Apr 2022
35 views