Tag: Erling BrautHaaland
Other News
ក្លិប Real Madrid និងប្រជែងគ្នាជាមួយ ក្លិប Man Utd ដើម្បីផ្ទេរកីឡាករ
តាមរបាយណ៏ព័ត៌មានថា ក្លឹបយក្សអេស្ប៉ាញ Real Madrid នឹងចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករ ដោយផ្តោតគោលដៅ Jadon Sacho និងកីឡាករ Erling BrautHaaland។ Sancho ឡើងជើងខ្លាំង ចាប់តាំងពីផ្ទេរចេញពីក្លឹប Man City មកចូលរួមជាមួយក្លឹប Dortmund ក្នុងតម្លៃ៨លានផោនកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះតម្លៃខ្លួនរបស់ Sanchoបានឡើងរហូតដល់ ១០០លានផោន។ ស្របពេលជាមួយគ្នានោះដែរកីឡាករ Haaland ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅរដូវកាលនេះជាមួយក្លឹប Red Bull Salzburg ផងដែរ ដោយរកបាន១៩ គ្រាប់ក្នុង១៦ប្រកួតនៅគ្រប់ការប្រកួត។ ក្លឹប Real Madrid ត្រៀមពង្រឹងក្រុមនិងកំពុងផ្តោតការយកចិត្តទុកដាល់លើកីឡាករវ័យក្មេងទាំងពីរ។ប៉ុន្តែមិនមែនមានតែក្លឹប Real Madrid មួយទេដែលចាប់អារម្មណ៍ ក្លឹប Man Utd ក៏ចាប់អារម្មណ៍លើកីឡាករវ័យក្មេងទាំងពីរផងដែរ៕
23 Oct 2019
258 views