Tag: Erling Haaland
Football News
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។ តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។ លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។ Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕
21 May 2022
16 views
Football News
Sergio Aguero បានផ្ញើសាទៅ Haaland ជុំវិញការផ្ទេរទៅ Man City
អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បានផ្ញើសារមកកាន់ Erling Haaland ជុំវិញការផ្ទេររបស់គេមកកាន់កីឡដ្ឋាន Etihad Stadium ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ យ៉ាងណាក៏ដោយ Aguero បាននិយាយថា៖ “Haaland គឺ ជាខ្សែប្រយុទ្ធដ៏ល្អ។ ខ្ញុំសង្ឃឹមថា គេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមពីព្រោះវាមិនមែនជាការងាយស្រួលលេងនោះទេនៅក្នុងក្របខណ្ឌ Premier League។ ខ្ញុំសូមជូនពរគាត់ពីព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Man City ហើយ ខ្ញុំសង្ឃឹមថា គេនឹងអាចរកគ្រាប់បាល់បានច្រើន”៕
14 May 2022
30 views
Football News
Foden ថា Erling Haaland ជា ខ្សែប្រយុទ្ធល្អជាងគេម្នាក់នៅលើលោក
ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Phil Foden បានចាត់ទុក Erling Haaland ជា ខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក។ ជាការពិតណាស់ Foden បានលើកឡើងបែបនេះបន្ទាប់ពី Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ Foden បាននិយាយថា៖ “វាជាការបន្ថែមកម្លាំងថ្មីដ៏សំខាន់សម្រាប់ក្រុម។ Haaland ជា កីឡាករដែលបញ្ចប់ទីល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ។ សង្ឃឹមថាគេនឹងជួយពួកយើងបាននារដូវកាលក្រោយ”៕
13 May 2022
23 views
Football News
ភ្នាក់ងារថា Gabriel Jesus ពេញចិត្តនឹង Arsenal ខណៈនៅគិតគូរនឹងសំណើចង់បានរបស់ ៦ក្លឹបទៀត
លោក Marcelo Pettinati ភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធ Gabriel Jesus បាននិយាយទៅកាន់កំពូលអ្នកកាសែត Fabrizio Romano ក្នុងថ្ងៃនេះថា លោកធ្លាប់និយាយមួយខាងក្លឹប Arsenal ហើយកីឡាករ Manchester City រួបនេះក៏ពេញចិត្តនឹងគម្រោងរបស់ពួកគេ ប៉ុន្តែនៅកំពុងគិតគូរនឹងសំណើចង់បានរបស់ ៦ក្លឹបផ្សេងទៀត ដែលបានដាក់ពាក្យមក។ លោក Pettinati បាននិយាយថា៖” យើងធ្លាប់និយាយគ្នាជាមួយនឹងក្លឹប Arsenal រឿងអនាគត Gabriel Jesus យើងទាំងអស់គ្នាពេញចិត្តនឹងគម្រោងដែលពួកគេផ្ដល់ឲ្យ។ អញ្ចឹងរឿងទៅហ្នឹងគឺអាចនឹងមានឱកាសនឹងកើតឡើង ដោយឥឡូវនេះកំពុងចរចាពិភាក្សាបន្ថែម។ យ៉ាងណាក្នុងពេលនេះមាន ៦ក្លឹបទៀតក៏ទាក់ទងចង់បាន Gabriel Jesus ផងដែរ តែគេឥឡូវនេះកំពុងតែផ្ដោតទៅលើការប្រកួតចុងក្រោយឲ្យ Man City សិនបន្ទាប់មកយើងនឹងដឹងច្បាស់ការហើយ នឹងមានអ្វីកើតឡើង “។ Gabriel Jesus ត្រូវបានគេដឹងថា នឹងចាកចេញពី Man City បន្ទាប់ក្លឹបប្រកាសកុងត្រាជាផ្លូវការជាមួយនឹងខ្សែប្រយុទ្ធ Erling Haaland ។ Jesus បានមកលេងឲ្យ Man City
11 May 2022
39 views
Football News
Klopp ថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haaland ទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។ លោក Klopp បាននិយាយថា៖” Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង “។ លោកបានបន្តថា៖” សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន “។ ខ្សែប្រយុទ្ធ Erling
11 May 2022
24 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
23 views
Football News
ល្បីថា Haaland ព្រមព្រៀងមកលេងនៅ Man City ហើយនឹងប្រកាសផ្លូវការសប្ដាហ៍នេះ
ខ្សែប្រយុទ្ធ Erling Haaland បានព្រមព្រៀងផ្លាស់ពីក្លឹប Borussia Dortmund មកលេងឲ្យក្លឹប Manchester City នៅរដូវកាលក្ដៅខាងមុខ នឹងចុះផ្សាយជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។ បើតាមសារព័ត៌មាន The Athletic ដែលមានចុះផ្សាយលើសារព័ត៌មាន Marca នៅក្នុងថ្ងៃនេះ។ កន្លងមកសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះមានបំណងចាកចេញពី Dortmund ទៅកាន់ Barcelona ឬ Real Madrid ប៉ុន្តែក្រោយមកគេក៏ស្ដាប់ឪពុករបស់គេ ដែលចង់ឲ្យកូនមកកាន់ Man City នេះ។ បើតាមការបញ្ជាក់របស់លោក Sebastian Kehl នាយកកីឡាក្លឹប Dortmund បានបញ្ជាក់ទៅកាន់លោក Fabrizio Romano កំពូលអ្នកកាសែតខាងទិញដូរលក់កីឡាករកាលពីម្សិលមិញបានឲ្យដឹងដែរថា អនាគត Haaland នឹងបញ្ជាក់ច្បាស់លាស់ក្នុងសប្ដាហ៍នេះ ដោយលោករំពឹងថាកីឡាករនេះនឹងចាកចេញពី Dortmund ។ Man City ត្រូវបានគេដឹងបានទាក់ទងចង់បាន Haaland ជិតដិតប៉ុន្មានអាទិត្យចុងក្រោយ បើអ្វីៗទៅតាមការគ្រោងទុកក្លឹបនេះនឹងប្រកាសជាផ្លូវការក្នុងសប្ដាហ៍នេះហើយ។ ក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund
10 May 2022
28 views
Football News
ផ្អើលស្លាប់ពេញពិភពលោក ពេលនេះ Raiola ផ្ញើសារពីពេទ្យថា ខ្លួននៅរស់នៅឡើយទេ
កំពូលភ្នាក់ងារបាល់ទាត់ដ៏ល្បី Mino Raiola បានចេញមកបដិសេធចំពោះព័ត៌មានចុះផ្សារថា លោកបានស្លាប់ដោយសារតែជំងឺកាលពីយប់មិញ។ សារព័ត៌មានប្រទេសអ៊ីតាលីបានចុះផ្សាយខុសថា Raiola វ័យ៥៤ឆ្នាំបានស្លាប់ បន្ទាប់មករឿងរ៉ាវនេះត្រូវបានកាសែតជុំវិញពិភពលោកបានចុះផ្សាយបន្ត។ សូម្បីតែក្លឹប Real Madrid ក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ក្រោយព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើង។ យ៉ាងណាមិញ Raiola សាមីខ្លួនបានចេញសារបដិសេធព័ត៌មានខាងលើពីលើគ្រែនៅមន្ទីរពេទ្យ។ តាមការឲ្យដឹង Raiola មានបញ្ហាជំងឺសួត កំពុងសម្រាកនៅមន្ទីរពេទ្យ។ សូម្បីតែគ្រួសារនិងមិត្តភ័ក្ដិរបស់ Raiola ក៏បានចេញមកបដិសេធអំពីដំណឹងស្លាប់នេះដែរ។ Raiola ជាភ្នាក់ងាររបស់កីឡាករល្បីៗជាច្រើនដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត៕
29 Apr 2022
22 views
Football News
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបទទួលមរណះភាពនៅវ័យ៥៤ឆ្នាំ
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបដ៏មានឥទ្ធិពលមួយរូប បានបាត់បង់ជីវិតនៅវ័យ៥៤ឆ្នាំ ដោយសារតែបញ្ហាសុខភាព។ នេះបើយោង Mirror ។ លោកជាភ្នាក់ងារកីឡាករបស់ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត។ បើតាមសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីគឺលោកបានស្លាប់ដោយសារតែជំងឺសួត ដោយលោកធ្លាប់ចូលបន្ទប់វះកាត់ព្យាបាលម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែព័ត៌មានមួយនេះមិនបានទម្លាយនៅពេលនោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក Mino Raiola ចាប់ផ្ដើមអាជីពជាភ្នាក់ងារកីឡាករនេះចាប់តាំងពីឆ្នាំ១៩៩៣រហូតមក ដោយលោកមានភាពជោគជ័យនៅក្នុងអាជីពនេះខ្លាំង និងមានមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់៕
29 Apr 2022
34 views
Football News
Man City ត្រៀមទិញ Haaland ផ្ដាច់កុងត្រា៦៣លានផោនពីក្លឹប Borussia Dortmund
ការប្រមាញ់ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Manchester City បានបោះទៅមុខមួយជំហានទៀតហើយ ដោយក្លឹបបានយល់ព្រមលក្ខខណ្ឌជាមួយតំណាងរបស់កីឡាករហើយ។ ផ្អែកតាមសារព័ត៌មានអង់គ្លេសឲ្យដឹងថា កញ្ចប់ហិរញ្ញវត្ថុសមរម្យ Man City អាចនឹងធ្វើឲ្យ Haaland ក្លាយជាកីឡាករមានថ្លៃឈ្នួលខ្ពស់ជាងគេនៅ Premier League ដោយទទួលបានលើ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Man City ពេលនេះប៉ងទិញកីឡាករវ័យ២១ក្នុងតម្លៃផ្ដាច់កុងត្រា៦៣លានផោនពីក្លឹប Borussia Dortmund។ ប្រសិនបើគ្រប់យ៉ាងរលូនតាមគម្រោង កុងត្រាដែល Haaland រំពឹងទទួលបាន៥ឆ្នាំនៅ Cityនឹងអាចបញ្ចប់នៅសប្ដាហ៍ក្រោយ។ កាលពីសប្ដាហ៍មុន Dortmund បានបញ្ជាក់ថា មិនទាន់មានការយល់ព្រមអ្វីមួយហើយ ហើយពួកគេកំពុងស្វែងរកការបញ្ចប់មួយជាមួយក្លឹបផ្សេងដូចជា Real Madrid និង Paris Saint-Germain ដែលកំពុងតាមប្រមាញ់កីឡាកររបស់ខ្លួន។ Man City ពេលនេះកំពុងចង់បានខ្សែប្រយុទ្ធកណ្ដាលខ្លាំងមួយរូប ក្រោយរដូវកាលមុនពួកគេខកខាននាំយក Harry Kane ពេលដែល Sergio Aguero ចាកចេញពីក្លឹប។ Haaland ជាមុខសញ្ញាដែលលោក Pep Guardiola ចង់បានព្រោះតែសមត្ថភាពកាន់តែលេចធ្លោ ក្រោយផ្លាស់មកលេងនៅអាល្លឺម៉ង់។
20 Apr 2022
40 views
Football News
Dani Alves និយាយយ៉ាងម៉េចខ្លះ ទាក់ទង Erling Haaland និង Kylian Mbappe
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Dani Alves បានធ្វើការជ្រើសរើសម្នាក់កីឡាករម្នាក់រវាង Erling Haaland និង Kylian Mbappe ដែលគេចង់ឲ្យផ្លាស់មកកាន់កីឡដ្ឋាន Camp Nou។ ជាការពិតណាស់ កីឡាករទាំងពីរខាងលើតែងតែត្រូវបានមហាជនរំពឹងថា ពួកគេនឹងស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo នាពេលអនាគត ដោយសារតែទេពកោលសល្យក្នុងការបញ្ចប់ទីរបស់ពួកគេទាំងពីរ ហើយ ជាក់ស្តែង កីឡាករវ័យក្មេងរូបនេះសុទ្ធតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ទឹកដីអេស្ប៉ាញក្រោយបញ្ចប់រដូវកាលនេះ។ Alves បាននិយាយថា៖ “ខ្ញុំនឹងមិនចំណាយប្រាក់សន្ធឹកសន្ធាប់សម្រាប់ Haaland ឡើយ។ ប៉ុន្តែសម្រាប់ Mbappe វិញខ្ញុំនឹងចំណាយ។ ប្រសិនបើខ្ញុំជានាយកប្រតិបត្តិរបស់ក្លិប ខ្ញុំនឹងទិញយក Mbappe ពីព្រោះគេជាកីឡាករល្អមួយចប់ ហើយ ទម្រង់លេងរបស់គាត់ស័ក្តិសមទៅនឹងស្ទីលលេងរបស់ Barcelona។ នៅពេលបច្ចុប្បន្ន គ្មាន នរណាល្អជាង Mbappe ឡើយ”៕
10 Apr 2022
53 views
Football News
Klopp ថា Liverpool មិនទៅដេញថ្លៃយក Haaland ជាដាច់ខាត
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sport Bild នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនទៅចូលរួមដេញថ្លៃយក ខ្សែប្រយុទ្ធ Erling Haaland ជាដាច់ខាត។ លោក Klopp បាននិយាយថា៖” យើងមិនទៅចូលរួមដេញថ្លៃយក Haaland មកនោះទេ។ តម្លៃក្នុងការយកខ្លួនគេមកនេះគឺពិតជាខ្ពស់ខ្លាំងណាស់ យើងមិនធ្វើអីពាក់ព័ន្ធនឹងរឿងនេះនោះទេ គ្មានផ្លូវឡើយយើងយកគេមក។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនចង់ប្រឡូកប្រឡាក់រឿងហ្នឹងទេ វាអត់សប្បាយទេ “។ គួរបញ្ជាក់ផងដែរថា Haaland ត្រូវបានក្លឹបធំៗជាច្រើនចង់បានពី Dortmund ដោយសារតែសារសមត្ថភាពរបស់គេ ប៉ុន្តែនៅក្នុងខណៈនេះ ខ្សែប្រយុទ្ធមានតម្លៃខ្ពស់ណាស់រហូតទៅដល់ ១៦៤លានដុល្លារ ជាមួយនឹងថ្លៃពលកម្ម ៦៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕
08 Apr 2022
64 views
Football News
តាំងពីទិញមកមិនបានជួយធំដុំពេលនេះ PSG ពិចារណាលក់ Neymar ចេញវិញហើយ
Neymar កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅក្លឹប Paris Saint-Germain បន្ទាប់ពីមិនអាចជួយក្រុមឈ្នះពានសំខាន់អ្វីនៅឡើយ។ កីឡាករសញ្ជាតិប្រេស៊ីលគឺជាផ្នែកមួយនៃគម្រោងរបស់ PSG ចាប់តាំងផ្ទេរពីក្លឹប Barcelona កាលពីឆ្នាំ២០១៧។ ប៉ុន្តែតាមរយៈការធ្លាក់ចេញពី Champions League ក្រោមថ្វីជើងរបស់ Real Madrid ធ្វើឲ្យមានការនិយាយជាច្រើនអំពីបញ្ហាកីឡាករក្នុងក្លឹប PSG។ សារព័ត៌មានរបស់បារាំងក៏បានងាកទៅចាប់អារម្មណ៍ទៅលើ Neymar ខណៈដែលក្លឹបហាក់បាត់បង់ទំនុកចិត្ត។ យោងតាមកាសែត Diario AS ឲ្យដឹងថា ប្រធានក្លឹបរបស់ PSG កំពុងពិចារណាលក់ Neymar ដែលជាផ្នែកដើម្បីរុះរើកីឡាករក្នុងរដូវក្ដៅនេះ។ ទន្ទឹមនឹងនេះ ក្លឹបចង់រក្សា Kylian Mbappe ឲ្យបន្តជួយក្រុម និងចង់នាំ Erling Haaland ដើម្បីបំពេញតំបន់ប្រយុទ្ធ។ Mbappe នឹងអស់កុងត្រាជាមួយ PSG ពេលបញ្ចប់រដូវកាលនេះ ហើយ Real Madrid ជាក្លឹបនាំមុខដែលចង់បានកីឡាករសញ្ជាតិបារាំងខ្លាំង។ Real Madrid គឺជាក្លឹបក្នុងក្ដីស្រមៃរបស់កីឡាករវ័យ២៣ឆ្នាំតាំងពីតូច។ យ៉ាងណាមិញ Mbappe ពេលនេះកំពុងស្ទាក់ស្ទើរថាគួរចេញពី PSG
07 Apr 2022
55 views
Football News
Haaland លួចសួរពត៍មានអំពីក្លឹប Real Madrid ពី Odegaard
កីឡាករ Martin Odegaard បានទម្លាយថា មិត្តរួមសញ្ជាតិ Erling Haaland បានសួរនាំគាត់អំពីព័ត៌មានមួយចំនួននៅ Real Madrid ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រូបនេះក៏កំពុងមានព័ត៌មានចង់ចាកចេញពី Borussia Dortmund ផងដែរ។ ជាការពិតណាស់ អំឡុងពេលថ្មីៗនេះ Haaland ហាក់មានទំនាក់ទំនងផ្ទេរទៅកាន់ក្រុម Barcelona និង Manchester City ខ្លាំងមែនទែនប៉ុន្តែសម្រាប់រយៈពេលចុងក្រោយនេះរូបគេត្រូវបានគេដឹងថា បែជាមានដំណឹងផ្ទេរទៅកាន់ក្រុមមេឃខៀវខ្លាំងជាងទៅវិញ។ ទោះបីយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះក៏ត្រូវបាន Real Madrid និង Manchester United កំពុងចាប់អារម្មណ៍ផងដែរ។ ដ្បិត Haaland កំពុងមានទំនាក់ទំនងផ្ទេរខ្លាំងជាមួយ Man City, ប៉ុន្តែរូបគេក៏ទំនងមានការចាប់អារម្មណ៍ទៅលើក្លិប Real Madrid ផងដែរ បន្ទាប់ពីថ្មីៗនេះរូបគេបានលួចសួរព័ត៌មានខ្លះអំពីក្រុមម្ចាស់ជើងឯក Champions League ១៣ សម័យ។ ទាក់ទងនឹងរឿងខាងលើ Odegaard ដែលជាអតីតកីឡាកររបស់ Real Madrid
26 Mar 2022
38 views
Football News
Higuain ចុចឈ្មោះ Haaland និង Mbappe ជាអ្នកជំនួស Ronaldo និង Messi នៅពេលខាងមុខ
ខ្សែប្រយុទ្ធក្លិប Inter Miami កីឡាករ Gonzalo Higuain បានចុចឈ្មោះ Erling Haaland និង Kylian Mbappe ជា កីឡាករដែលអាចស្នងតំណែងរបស់ Cristiano Ronaldo និង Lionel Messi បាននាពេលអនាគត។ ជាការពិតណាស់ Ronaldo និង Messi តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេពីររូបនៅលើលោក បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ Ballon d’Or ដែលបូកសរុបចូលគ្នាមានចំនួន១២សម័យ។ យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ អ្នកទាំងពីរចាប់ផ្តើមមានវ័យកាន់តែច្រើន ហើយ ទម្រង់លេងក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗដែលធ្វើឲ្យ Higuain គិតថា Haaland និង Mbappe អាចស្នងតំណែងពួកគេបាននាពេលអនាគត។ Higuain បាននិយាយថា៖ “Mbappe មានលក្ខណៈគ្រប់បែបយ៉ាង។ ខ្ញុំជឿជាក់ថា Ronaldo និង Messi នឹងឈប់លេងបាល់នៅថ្ងៃណាមួយពីព្រោះជីវិត គឺ វាបែបនេះ ហើយ Haaland និង Mbappe
09 Mar 2022
47 views
Football News
Dortmund បកស្រាយពាក្យចចាមអារ៉ាមដែលថា Haaland បានទៅជួបពិភាក្សា Xavi នៅសប្ដាហ៍មុន
កាលពីសប្ដាហ៍មុន សារព័ត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Erling Haaland និង លោក Xavi គ្រូបង្គោលក្លឹប Barcelona បានទៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងបានជួបពិភាក្សាគ្នារឿងចែចូវយកកីឡាករនេះមកកាន់ Barca ។ នៅក្នុងថ្ងៃនេះ លោក Sebastian Kehl នាយកកីឡារបស់ក្លឹប Dortmund បាននិយាយទៅកាន់សារព័ត៌មាន Ruhr Nachrichten ដោយបកស្រាយ Haaland ទៅកាន់ទីក្រុង Munich នេះគឺដើម្បីទៅព្យាបាលរបួសទៅតាមវេជ្ជបញ្ជា និងមិនមានអ្វីលើសពីហ្នឹងឡើយ។ ចំពោះលោក Xavi ហាក់បីដូចជាមិនទាត់ចោលនឹងពាក្យចចាមអារ៉ាមខាងលើសោះ ដោយសារលោកបាននិយាយថា លោកមិនអាចផ្ដល់ព័ត៌មានទាក់ទងនឹងរឿងនេះបានលម្អិតទេ ដោយលោកធ្វើអ្វីគ្រប់យ៉ាងគឺដោយក្លឹបនៅពេលនេះ និងអនាគត។ ចំពោះលោក Laporta ប្រធានក្លឹប Barcelona បានលើកឡើងថា នៅខណៈនេះ Barca មិនបានទាក់ទងនឹង Haaland ដោយផ្ទាល់ទេ បើមានរឿងចែចូវចង់បានអញ្ចឹងមែន ខាង Barca គឺទាក់ទងទៅ Dortmund ផ្ទាល់។ Haaland
08 Mar 2022
62 views
Football News
Messi អាចនឹងចេញពី PSG ប្រសិនលោក Zidane កកាន់តំណែងនឹងនាំយក Ronaldo មករួមក្រុម
តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Paris Saint Germain ប្រសិនបើលោក Zinedine Zidane ដែលជាបេក្ខភាពឈានមុខគេមកកាន់តំណែងក្រុមអ្នកមានបារាំងខាងលើព្យាយាមក្នុងការនាំយក Cristiano Ronaldo មករួមក្រុម។ ជាការពិតណាស់លោក Zidane គឺ ជាបេក្ខភាពឈានមុខគេក្នុងការមកជំនួសតំណែងរបស់លោក Mauricio Pochettino ក្រោយបញ្ចប់រដូវកាលនេះ ខណៈ ពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើមានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំ Manchester United។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា PSG ចង់បាន Erling Haaland មកជំនួសកន្លែងរបស់ Kylian Mbappe ដែលលេចឮថានឹងផ្លាស់ទៅកាន់ Real Madrid ក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ គំនិតរបស់ Zidane គឺ លោកចង់បាន Ronaldo ប្រសិនបើក្រុមបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Borussia Dortmund រូបនេះ។ យ៉ាងណាក្តី របាយការណ៍នោះបានបន្តទៀតថា Messi មិនគាំទ្រគំនិតឲ្យ
27 Feb 2022
70 views
Football News
Haaland ថា គេនឹងផ្លាស់ទៅ Real Madrid លុះត្រាតែKarim Benzema ចាកចេញ
ខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា នឹងយល់ព្រមផ្លាស់មកកាន់ Real Madrid លុះត្រាតែ Karim Benzema ចាកចេញពីកីឡដ្ឋាន Santiago Bernabeu។ ជាការពិតណាស់កីឡាករវ័យ២១ឆ្នាំខាងលើបានវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោកតាមរយៈការបង្ហាញថ្វីជើងបញ្ចប់ទីយ៉ាងអស្ចារ្យរបស់ Dortmund ដោយក្នុងចំណោមការបង្ហាញខ្លួន ៧៩ប្រកួតគេអាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ៨០គ្រាប់ឯណោះ។ Haaland ក៏តែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ក្លិបធំៗដូចជា Real Madrid, Barcelona និង Manchester City ជាដើម។ យ៉ាងណាក្តីបើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Haaland បានរាយការណ៍ទៅកាន់ភ្នាក់ងាររបស់គេលោក Mino Raiola ថាគេនឹងចូលរួមជាមួយ Real Madrid លុះត្រាតែ Benzema ចាកចេញពីព្រោះគេគិតថាវត្តមានរបស់កីឡាករសញ្ជាតិបារាំងខាងលើនឹងក្លាយជាតួអង្គសំខាន់និង ជាអ្នកដឹកនាំក្លិប៕
27 Feb 2022
94 views