Tag: Ernest Mangnall
Football News
លោក Rangnick តាមស្មើកំណត់ត្រា ១១៨ឆ្នាំ របស់ក្លិប Man Utd
អ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ក្លិប Manchester United លោក Ralf Rangnick បានតាមស្មើកំណត់ត្រា ១១៨ឆ្នាំ របស់ក្លិប ក្នុងនាមជាអ្នកចាត់ការថ្មីដែលដឹកនាំ ២ប្រកួតដំបូងនៅ ក្នុងលីគ មិនឲ្យគូប្រកួតសុ៊តចូលមួយគ្រាប់សោះ។ ជាការពិតណាស់ លោក Rangnick ជាអ្នកដឹកនាំក្រុម Man Utd ទីពីរ បន្ទាប់ពីលោក Ernest Mangnall ដែលធ្លាប់ដឹកនាំក្រុមពីរប្រកួតដំបូង មិនឲ្យក្រុមរបូតគ្រាប់ ចាប់តាំងពីឆ្នាំ ១៩០៣ មកម្ល៉េះ។ លោក Rangnick ជួយស្រោចស្រង់ Man Utd ឲ្យបានឡើងមកឈរលេខ ៥វិញ មាន ២៧ពិន្ទុស្មើគ្នា ជាមួយនឹងក្រុម West Ham United។ គួរបញ្ចាក់ផងដែរថា លោក Rangnick នឹងបន្តដឹកនាំក្រុម Man Utd ទល់នឹងក្រុម Brentford នៅ ថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ហើយលោករំពឹងថា នឹងដឹកនាំបានជោគជ័យ ១០០ភាគរយ ម្តងទៀត
12 Dec 2021
87 views