Tag: Estadio Santiago Bernabeu
Football News
អត់ទាន់ប្រកាសទិញជាផ្លូវការផង Real គិតគូររឿងធ្វើពិធីស្វាគមន៍ Mbappe បាត់ទៅហើយ
ក្លឹប Real Madrid ត្រូវបានសារព័ត៌មានអេស្ប៉ាញ Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា ក្លឹបនេះកំពុងគិតគូររៀបចំពិធីស្វាគមន៍ខ្សែប្រយុទ្ធ Kylian Mbappe មុនបាត់ទៅហើយ ខណៈមិនទាន់ប្រកាសទិញបានពីក្លឹប Paris Saint Germian ជាផ្លូវការផងនោះ។ បើតាមប្រភពដដែលនេះ Real សង្ឃឹមថា Mbappe នឹងមិនចូលលេងជាមួយ PSG តទល់នឹង Reims នៅថ្ងៃអាទិត្យខាងមុខនេះ ដូច្នេះពួកគេអាចប្រកាសជាផ្លូវការក្នុងការទិញបានខ្សែប្រយុទ្ធរូបនេះនៅថ្ងៃអាទិត្យខាងមុខហ្នឹងតែម្ដង ឬយ៉ាងយូរត្រឹមថ្ងៃច័ន្ទខាងមុខនេះ។ នៅខណៈនេះក្លឹបអេស្ប៉ាញខាងលើនេះកំពុងសិក្សា ២ជម្រើសធំៗក្នុងការអបអរ Mbappe មកដល់ក្លឹបរបស់ខ្លួននៅពេលខាងមុខនេះឲ្យបានធំតែម្ដង នៅពេលដែលគេត្រលប់ពីប្រកួតឲ្យក្រុមជម្រើសជាតិវិញ តែធ្វើយ៉ាងណាឲ្យត្រូវតាមវិធានការណ៍ទប់ស្កាត់កូវីដ-១៩ របស់ប្រទេសអេស្ប៉ាញដែលបានកំណត់។ ជម្រើសទី១គឺ Real Madrid នឹងគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ឬថ្ងៃទី១០ នៃខែកញ្ញា ឆ្នាំ២០២១ខាងមុខ នៅក្នុងទីធ្លាបើកចំហដ៏ធំមួយនៅឯ Valdebebas ដើម្បីស្វាគមន៍ឲ្យមានអ្នកគាំទ្រឲ្យបានច្រើនចូលរួមជាមួយគ្នា។ ជម្រើសទី២ក្លឹបមួយនេះនឹងរៀបចំនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនៅទីលាន Estadio Santiago Bernabeu ដែលទើបតែកែសម្រួលថ្មីរួចរាល់ តែមិនអាចទទួលអ្នកគាំទ្រឲ្យបានច្រើនកុះករនោះទេ ដោយសារតែច្បាប់កូវីដ-១៩កំណត់៕
27 Aug 2021
172 views