Tag: Etihad Stadium
Football News
Sergio Aguero បានផ្ញើសាទៅ Haaland ជុំវិញការផ្ទេរទៅ Man City
អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បានផ្ញើសារមកកាន់ Erling Haaland ជុំវិញការផ្ទេររបស់គេមកកាន់កីឡដ្ឋាន Etihad Stadium ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ យ៉ាងណាក៏ដោយ Aguero បាននិយាយថា៖ “Haaland គឺ ជាខ្សែប្រយុទ្ធដ៏ល្អ។ ខ្ញុំសង្ឃឹមថា គេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមពីព្រោះវាមិនមែនជាការងាយស្រួលលេងនោះទេនៅក្នុងក្របខណ្ឌ Premier League។ ខ្ញុំសូមជូនពរគាត់ពីព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Man City ហើយ ខ្ញុំសង្ឃឹមថា គេនឹងអាចរកគ្រាប់បាល់បានច្រើន”៕
14 May 2022
23 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
21 views
Football News
Pep ក្ដៅចិត្តជាមួយ Mahrez បាល់ត្រូវនាំមុខ ៣-០ បែរជាមិនបោះសម្រេចចិត្តទាត់ទៅវិញ
អ្នកចាត់ការរបស់ Manchester City លោក Pep Guardiola បានបង្ហាញកាយវិការខឹងសម្បាជាខ្លាំងលើ Riyad Mahrez បន្ទាប់ខ្សែបម្រើប្រយុទ្ធរូបនេះធ្វើឲ្យខាតឱកាសរកគ្រាប់បាល់លើក្រុម Real Madrid។ Man City បានយកឈ្នះ Real ក្នុងលទ្ធផល ៤-៣ សម្រាប់ជើងទីមួយនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ City បាននាំមុខ ២-០ ត្រឹម១១នាទីដំបូង ធ្វើបានដោយ Kevin De Bruyne និង Gabriel Jesus ក្នុងកីឡដ្ឋាន Etihad Stadium។ នាទីទី២៦ City មានឱកាសអាចនាំមុខ ៣-០ ប៉ុន្តែ Mahrez ធ្វើឲ្យខាតឱកាសព្រោះតែកម្នាញ់បាល់ខ្លាំងពេក។ ឱកាសនោះកើតឡើងពេលដែល City ព្យាយាមប្រយុទ្ធវាយបកហើយបាល់ជាប់ជើងរបស់ Mahrez ខណៈ De Bruyne និង Phil Foden កំពុងឈរចាំគាំទ្រនៅកណ្ដាល។ ប៉ុន្តែដោយចិត្តចង់ទាត់ កីឡាករសញ្ជាតិអាល់ហ្សេរីបានសម្រាប់ចិត្តទាត់ខ្លួនឯង
28 Apr 2022
32 views
Football News
Simeone ឌឺដងថា Man City ជាក្រុមល្អតែកុំភ្លេចរដូវកាលមុន Chelsea លើកពាន
លោក Diego Simeone បាននិយាយថា Manchester City ប្រហែលជាមានកីឡាករល្អជាង Atletico Madrid ប៉ុន្តែកុំភ្លេចថា ការប្រកួតមាន២ជើងដើម្បីរកអ្នកឈ្នះបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL។ ការប្រកួតរវាង Man City ទល់នឹង AT Madrid នឹងលេងនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រនៅកីឡដ្ឋាន Etihad Stadium សម្រាប់វគ្គ៨ក្រុមចុងក្រោយ។ លោក Simeone ជឿជាក់ថាគ្រប់គ្នាសុទ្ធតែមានឱកាសសម្រាប់ការប្រកួតទាំងពីរជើង។ “ពួកយើងទាំងអស់គឺមានសម្ពាធ ប៉ុន្តែខ្ញុំគិតថា វាគឺជាបញ្ហាមួយនៃទំនួលខុសត្រូវ។ ខ្ញុំគ្មានមន្ទិលទេថា Man City មានកីឡាករល្អៗ ប្រហែលជាពួកគេមានកីឡាករល្អជាងពួកយើង ប៉ុន្តែកុំភ្លេចគេលេង២ជើង។ Man City និង Bayern ប្រហែលជាមានឱកាសល្អជាងនៃការឈានទៅវគ្គផ្សេងៗ ប៉ុន្តែរដូវកាលមុន Chelsea ជាអ្នកឈ្នះពាន”។ សម្ដី Simeone និយាយក្នុងសន្និសីទកាសែត។ មុនបានឡើងមកកាន់វគ្គនេះ AT Madrid បានទម្លាក់ Manchester United សរុបទាំងពីរជើងឈ្នះ ២-១។ ប៉ុន្តែលោកគិតថា City
06 Apr 2022
35 views
Football News
Man City ចាប់ផ្តើមមិនសប្បាយចិត្តជាមួយ Jack Grealish ហើយ
ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា កំពុងមិនសប្បាយចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់កីឡាករ Jack Grealish។ ជាការពិតណាស់ Man City បានចំណាយទឹកប្រាក់រហូតដល់ទៅ ១០០លានផោន (ឬប្រមាណ១៣១លានដុល្លារ) ទៅកាន់ Aston Villa ដើម្បីនាំយក Grealish មកកាន់កីឡដ្ឋាន Etihad Stadium កាលពីដើមរដូវកាល។ ប៉ុន្តែ រូបគេហាក់មិនទាន់បានបង្ហាញថ្វីដែលលេចធ្លោនៅឡើយ ដោយក្នុងចំណោម២៩ប្រកួត គេទើបតែរកបាន៤គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣ដងប៉ុណ្ណោះ។ បើយោងទៅតាមការចុះផ្សាយរបស់ Football Insider បានទម្លាយឲ្យដឹងថា លោក Pep Guardiola និង ក្រុមការងាររបស់លោកហាក់មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់គេឡើយ ហើយ លោកមានការរំពឹងទុកខុសខ្លាំងចំពោះការនាំយករូបគេមករួមក្រុម៕
03 Apr 2022
49 views
Football News
Bernardo Silva យកឈ្មោះកីឡាករ John Stones មកដាក់ឲ្យសត្វចិញ្ចឹមរបស់ខ្លួន
ខ្សែប្រយុទ្ធឆ្នើម Bernardo Silva របស់ក្លិប Manchester City បានយកឈ្មោះមិត្តរួមក្រុមខ្លួន កីឡាករ John Stones មកដាក់ឲ្យសត្វសុនខ របស់ខ្លួន។ ជាការពិតណាស់ Silva និង John ជាដៃគូស្និទ្ធស្នាលខ្លាំង មិនថានៅលើទីលាន ឬ ក្រៅទីលានទេ។ ពួកគេបានជួបគ្នាដំបូងនៅក្នុងឆ្នាំ ២០១៧ បន្ទាប់ពី Silva បានផ្លាស់ពី ក្លិប Monaco មកកាន់ កីឡដ្ឋាន Etihad Stadium នេះ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ មានគេឃើញថា Silva បានបណ្តើរសត្វសុនខមួយក្បាលជាមួយ មិត្តស្រីគេ ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺ គេដាក់ឈ្មោះសុនខនោះថា John ដូចឈ្មោះមិត្តគេដែរ។ Silva បាននិយាយថា៖ “ខ្ញុំចង់ចិញ្ចឹមសត្វសុនខយូរហើយ លើសពីនេះទៅទៀត ខ្ញុំបានដាក់ឈ្មោះឲ្យវា ដូចមិត្តខ្ញុំអ៊ីចឹង គឺ John Stones ព្រោះគេជា មិត្តជិតស្និទ្ធរបស់ខ្ញុំ ហើយខ្ញុំធ្លាប់ប្រាប់គេហើយថា បើថ្ងៃណាមួយខ្ញុំមានសត្វចិញ្ចឹម
07 Mar 2022
65 views
Football News
Klopp ថា Liverpool ដូចគ្មានឱកាសតាមទាន់ Man City ទេ
Jurgen Klopp បាននិយាយថា ក្រុមរបស់លោក Liverpool ហាក់គ្មានឱកាសតាមទាន់ Manchester City ក្នុងការប្រជែងពាន Premier League រដូវកាលនេះទេ។ Liverpool បានយកឈ្នះ Leicester City ២-០ កាលពីយប់មិញ ធ្វើឲ្យពួកគេគម្លាត៩ពិន្ទុពីក្រុមកំពូលតារាង Man City។ ក្រុមលោក Pep Guardiola កំពុងតែបង្ហាញទម្រង់លេងល្អ និងសម្លឹងឃើញ Premier League ជាលើកទី៤ ក្នុង៥រដូវកាលចុងក្រោយ។ ក្រោយយកឈ្នះ Leicester អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Klopp បាននិយាយថា Liverpool ដូចគ្មានឱកាសតាម City ឡើយ ប៉ុន្តែមិនមែនមានន័យថាក្រុមរបស់លោកមិនបន្តព្យាយាមលេងឲ្យល្អនេះទេសម្រាប់រដូវកាលនេះ។ ហើយការឈ្នះយប់មិញពិតជាមានសារសំខាន់។ យ៉ាងណាមិញ Liverpool លេងតិចជាង Man City មួយប្រកួត ហើយក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅខែមេសា ក្នុងកីឡដ្ឋាន Etihad Stadium៕
11 Feb 2022
87 views
Football News
Foden នឹងទទួលបានកុងត្រាថ្មីរបស់ Man City ចំនួន ១០០,០០០ ផោនក្នុងមួយសប្តាហ៍
បច្ចុប្បន្នក្រុម Manchester City គ្រោងនឹងផ្តល់ឱ្យ Phil Foden នូវកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃរាប់លានផោន ។ អំឡុងរដូវកាល ២០២០-២១ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់លោក Pep Guardiola ដោយរកបាន ១៣ គ្រាប់ និង Assists អោយមិត្តរួមក្រុម ៩ ដងក្នុងការបង្ហាញខ្លួនចំនួន ៤១ ប្រកួតនៅគ្រប់ការប្រកួត។ កិច្ចសន្យាចុងក្រោយរបស់ Foden នៅឯកីឡដ្ឋាន Etihad Stadium នៅសល់ជាង ៣ ឆ្នាំទៀត ។ ទោះយ៉ាងណាក្លិប Man City នៅតែចង់ចាប់ផ្តើមពិភាក្សាជាមួយកីឡាករជម្រើសជាតិអង់គ្លេសរូបនេះអំពីកិច្ចព្រមព្រៀងថ្មីមួយដែលអាចមានតម្លៃរហូតដល់ ១០០,០០០ ផោនក្នុងមួយសប្តាហ៍នេះបើយោងតាម The Mirror ។ យោងតាមរបាយការណ៍បានអោយដឹងថាពេលនេះ Foden ទទួលបានប្រាក់ឈ្នួល ៣០,០០០ ផោនក្នុងមួយសប្តាហ៍ប៉ុន្តែ Man City ចង់អោយកុងត្រាថ្មីបន្ទាប់ពី Foden បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ នឹងរួមចំនែកជួយក្រុម ឡើងដល់វគ្គ
19 Apr 2021
194 views