Tag: Etihad
Football News
Klopp ថា Liverpool បាត់ពាន Premier League ធ្វើឲ្យចិត្តចង់ឈ្នះ Real Madrid កាន់តែខ្លាំង
អ្នកចាត់ការ Jurgen Klopp បានជំរុញកីឡាកររបស់ខ្លួនដកការខកចិត្តចេញ និងមកផ្ដោតលើការប្រកួតជាមួយ Real Madrid វិញដើម្បីឈ្នះពាន Champions League។ Liverpool បានត្រឹមឈរចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះក្នុងតារាងពិន្ទុ Premier League ទោះបីពួកគេឈ្នះ Wolves ៣-១ ក្នុងថ្ងៃចុងក្រោយក៏ដោយ។ Manchester City បានក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់អង់គ្លេសរដូវកាលនេះ ក្រោយប្រកួតវាយបកយកឈ្នះ Aston Villa ៣-២ ក្នុងកីឡដ្ឋាន Etihad។ យ៉ាងណាមិញ Liverpool នៅសល់ភារកិច្ចធំមួយទៀតត្រូវប៉ះជាមួយ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅចុងសប្ដាហ៍នេះ។ ហង្សក្រហមមានមហិច្ឆតាចង់ឈ្នះពាន៤ក្នុងរដូវកាលនេះបន្ទាប់ពីលើកពាន League Cup និង FA Cup ប៉ុន្តែពេលនេះបានរបូតពានលីគមួយបាត់ទៅហើយ។ ការខកខានមិនបានពាន Premier League លោក Klopp បានលើកឡើងថា វាជាកត្តាជំរុញទឹកចិត្តកីឡាករ Liverpool កាន់តែចង់ឈ្នះពាន UCL។ ក្រោយលេងប្រកួតចុងក្រោយក្នុងលីគ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា
23 May 2022
24 views
Football News
Premier League នឹងដាក់ពានពិតនៅ Etihad និងពានចម្លងនៅ Anfield
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Etihad និង Anfield សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប្រភពពី Daily Telegraph ឲ្យដឹងថា ពាន PL ពិតនឹងត្រូវយកទៅដាក់ក្នុងកីឡដ្ឋានរបស់ក្លឹប Manchester City ខណៈពានចម្លងផ្ញើទៅ Liverpool។ ការសម្រេចបញ្ជូនពានពិតទៅកាន់កីឡដ្ឋាន Etihad ក៏ព្រោះតែក្រុមកំពុងនាំមុខកំពូលតារាង Man City ត្រូវការត្រឹមតែឈ្នះ Aston Villa ដើម្បីធានាបានពានជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ចំពោះពាននិងមេដាយចម្លងនឹងត្រូវដាក់នៅកីឡដ្ឋាន Anfield របស់ក្លឹប Liverpool ដែលកំពុងគម្លាតក្រោម Man City មួយពិន្ទុ។ ពួកគេត្រូវប៉ះជាមួយ Wolves សម្រាប់ការប្រកួតចុងក្រោយក្នុងលីគ ហើយក៏ត្រូវការឈ្នះដូចគ្នា។ ប្រសិនបើ City ភ្លាត់ចាញ់ឬស្មើជាមួយ Aston វាជាឱកាសសម្រាប់ Liverpool ក្លាយជាម្ចាស់ពានលីគរដូវកាលនេះ។ នាយកប្រតិបត្តិរបស់ Premier League លោក Richard Masters នឹងបង្ហាញវត្តមាននៅឯទីក្រុង Manchester
20 May 2022
20 views
Football News
Real Madrid ជឿថាពួកគេអាចវាយ Man City ដូចដែលធ្លាប់ធ្វើបានកាលប៉ះ PSG និង Chelsea
Real Madrid នឹងត្រូវស្វាគមន៍ជើងខ្លាំងមកពីអង់គ្លេស Manchester City ក្នុងកីឡដ្ឋាន Santiago Bernabeu សម្រាប់ជើងទីពីរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅរាត្រីនេះ។ Man City កំពុងមានគ្រាប់បាល់នាំមុខមួយគ្រាប់ បន្ទាប់ពីជើងទីមួយក្នុងកីឡដ្ឋាន Etihad ពួកគេឈ្នះ Real Madrid លិទ្ធផល ៤-៣។ យ៉ាងណាមិញ Real Madrid ពេលនេះកំពុងតែមានអារម្មណ៍ល្អ ដោយសារទើបតែលើកពាន La Liga ជាមួយ៤ប្រកួតដែលនៅសល់ ក្រោយយកឈ្នះ Espanyol លិទ្ធផល ៤-០។ អារម្មណ៍ខុសគ្នា Man City កំពុងតែតានតឹងក្នុងលីគ ត្បិតតែកំពុងឈរលេខមួយក្នុងតារាងពិន្ទុមែនតែគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខពីរ Liverpool។ នេះមានន័យថា ប្រសិនបើពួកគេភ្លាត់ចាញ់ឬស្មើ ហង្សក្រហមអាចមានឱកាសឡើងកំពូលតារាងវិញ។ មុនការប្រកួតជើងទីពីរនៅ UCL មកដល់ Real Madrid មានទំនុកចិត្តវាយបកលើ Man City វិញដូចដែលធ្លាប់ធ្វើបានជាមួយ PSG និង Chelsea។
04 May 2022
21 views
Football News
Casemiro និង David Alaba អាចនឹងមិនបានលេងទល់នឹង Man City
ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Manchester City នៅកីឡដ្ឋាន Etihad នៅម៉ោង២រំលងអាធ្រាត្រនេះហើយសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួបធំនេះដែរ ក្រុមរបស់លោក Carlo Ancelotti មានបញ្ហាជាមួយកីឡាករសំខាន់ៗក្នុងក្រុមទៅហើយ។ ជាក់ស្ដែង Casemiro និង David Alaba កំពុងមានបញ្ហារបួស ហើយមិនទាន់ច្បាស់ថាអាចលេងបាននោះទេ។ កីឡាករ២នាក់នេះសុទ្ធតែស្ថិតក្នុងជម្រើសដំបូងជានិច្ចសម្រាប់ក្រុម ហើយប្រសិនបើគេមិនអាចលេងបាន នោះនឹងធ្វើឱ្យក្រុមអធិរាជសបាត់លំនឹងក្នុងក្រុមមិនខាន។ តែយ៉ាងណា ខ្សែការពារ Ferland Mendy បានជាសះស្បើយវិញទាន់ល្មមដែរសម្រាប់ការប្រកួតនៅយប់នេះ។ ដោយអាចបន្ថយសម្ពាធខ្លះនៅតំប់នការពារហើយ ស្របពេលក្រុម Man City កំពុងឡើងជើងស្រាប់ អ្នកការប្រកួតជាប់ៗគ្នា និងរកគ្រាប់បាល់បានច្រើនគ្រាប់ណាស់៕
27 Apr 2022
43 views
Football News
Rangnick ថា Man United មិនមែនមិនប្រឹងទេ តែ Man City ឥលូវល្អពេក
អ្នកចាត់ការ Ralf Rangnick បានបញ្ជាក់ថា កីឡាករ Manchester United មិនបានបោះកន្សែងសសុំចុះចាញ់ Manchester City នោះទេ ប៉ុន្តែដោយសារគម្លាតរវាងក្រុមទាំងពីរឆ្ងាយគ្នាខ្លាំងពេក។ Kevin De Bruyne និង Riyad Mahrez ជាអ្នកនាំជ័យជម្នះឲ្យ Man City ក្នងលិទ្ធផល ៤ ទល់នឹង ១ លើ Man United ក្នុងកីឡដ្ឋាន Etihad។ ក្រោយការប្រកួតឈានចូលវគ្គទីពីរ គេមើលឃើញថា City ពានគ្របដណ្ដប់សាច់បាល់លើបិសាចក្រហមជាខ្លាំង។ ចំណុចអវិជ្ជមានមួយនេះហើយបានធ្វើឲ្យ Roy Keane និង Neville ខឹងសម្បារជាខ្លាំង។ ស្ថិតក្នុងការប្រកួតបានបង្ហាញ Man United ប៉ះបានតែ ១៦បាល់ប៉ុណ្ណោះនៅ១០នាទីចុងក្រោយនៃការប្រកួត ខណៈ City ធ្វើបានកំណត់ត្រា ១២០ប៉ះ។ ត្បិតតែបរាជ័យ និងរងការរិះគន់បែបនេះក្ដី តែលោក Rangnick មិនបានបន្ទោសកូនក្រុម និងបញ្ជាក់ហេតុផលអំពីការប្រកួតនេះ។
08 Mar 2022
60 views
Football News
Bernardo Silva យកឈ្មោះកីឡាករ John Stones មកដាក់ឲ្យសត្វចិញ្ចឹមរបស់ខ្លួន
ខ្សែប្រយុទ្ធឆ្នើម Bernardo Silva របស់ក្លិប Manchester City បានយកឈ្មោះមិត្តរួមក្រុមខ្លួន កីឡាករ John Stones មកដាក់ឲ្យសត្វសុនខ របស់ខ្លួន។ ជាការពិតណាស់ Silva និង John ជាដៃគូស្និទ្ធស្នាលខ្លាំង មិនថានៅលើទីលាន ឬ ក្រៅទីលានទេ។ ពួកគេបានជួបគ្នាដំបូងនៅក្នុងឆ្នាំ ២០១៧ បន្ទាប់ពី Silva បានផ្លាស់ពី ក្លិប Monaco មកកាន់ កីឡដ្ឋាន Etihad Stadium នេះ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ មានគេឃើញថា Silva បានបណ្តើរសត្វសុនខមួយក្បាលជាមួយ មិត្តស្រីគេ ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺ គេដាក់ឈ្មោះសុនខនោះថា John ដូចឈ្មោះមិត្តគេដែរ។ Silva បាននិយាយថា៖ “ខ្ញុំចង់ចិញ្ចឹមសត្វសុនខយូរហើយ លើសពីនេះទៅទៀត ខ្ញុំបានដាក់ឈ្មោះឲ្យវា ដូចមិត្តខ្ញុំអ៊ីចឹង គឺ John Stones ព្រោះគេជា មិត្តជិតស្និទ្ធរបស់ខ្ញុំ ហើយខ្ញុំធ្លាប់ប្រាប់គេហើយថា បើថ្ងៃណាមួយខ្ញុំមានសត្វចិញ្ចឹម
07 Mar 2022
66 views
Football News
Julian Alvarez របស់ក្លឹប River Plate អាចជាអ្នកស្នងតំណែង Aguero នៅ Man City
Manchester City សង្ឃឹមអាចអាចបំពេញកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ Julian Alvarez សញ្ជាតិអាហ្សង់ទីនដែលកំពុងលេងនៅក្លឹប River Plate។ Alvarez រកបាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៦ប្រកួតឲ្យក្រុមជើងឯកក្នុងលីគកំពូលរបស់អាហ្សង់ទីន ហើយត្រូវបានគេចាត់ជាកីឡាករវ័យក្មេងកំពុងលេចធ្លោជាងគេនៅអាមេរិកខាងត្បូង។ កីឡាករវ័យ២១ឆ្នាំបានលេងឲ្យជម្រើសជាតិអាហ្សង់ទីន៥ដង ហើយក៏ជាសមាជិកដែលបានឈ្នះពាន Copa America កាលពីខែ កក្កដាផងដែរ។ គេត្រូវបានរំពឹងទុកអាចក្លាយជាអ្នកស្នងតំណែង Sergio Aguero នៅ Man City ដែលបានចូលនិវត្តន៍កាលពីពេលថ្មីៗ។ Alvarez នៅសល់កុងត្រាជាមួយ River Plate ដល់ខែ ធ្នូ ឆ្នាំ ២០២២។ City អាចត្រូវចំណាយរង្វង់២០លានផោន ដើម្បីផ្ទេរយក Alvarez មកកាន់ Etihad៕
26 Jan 2022
75 views
Football News
Ferran Torres របស់ Man City ខិតជិតចូលរួមជាមួយក្រុម Barcelona
ខ្សែប្រយុទ្ធ Ferran Torres កាន់តែកៀកក្នុងការផ្លាស់ទៅលេងនៅក្លិបអ្នកមានបុណ្យ Barcelona ហើយ បន្ទាប់ពីលេចឮថាលោក Xavi Hernandez ចង់បានគេមកពង្រឹងតំបន់ប្រយុទ្ធ។ Barcelona បានដាក់គោលដៅយក Torres ជាការផ្ទេរដ៏សំខាន់ជាងគេនិងកំពុងស្ថិតក្នុងការចរចាដែលអាចឈានដល់ការព្រមព្រៀងឆាប់ៗនេះព្រោះកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏ត្រូវបានគេរាយការណ៍ថាចង់ផ្លាស់មក Barcelona ដែរ។ ការពិភាក្សារវាងក្លិប Manchester City និង Barcelona ក៏មានភាពរលូនដោយ ភាគីលោក Pep Guardiola ចង់លក់ Ferran Torres ក្នុងតម្លៃ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥៦.៦លានដុល្លារ) ផងដែរ។ Ferran Torres បានផ្ទេរពីក្លិប Valencia មកកាន់ទឹកដី Etihad នាឆ្នាំ២០២០ ដោយបានក្លាយជាខ្សែប្រយុទ្ធឆ្នើមមួយរូបប្រចាំក្រុម។ គេរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ប្រកួតឲ្យក្លិប៕
19 Dec 2021
102 views
Football News
Liverpool ប្រឈមជាមួយក្លិប Barcelona ក្នុងការប្រជែងយក Sterling
យោងតាមសារព័ត៌មាន Sport Bild បានឲ្យដឹងថា Liverpool នឹងប្រឡូក ក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដើម្បីនាំចូល កីឡាករថ្មី បន្ទាប់ពីខកខាន នាំចូលខ្សែប្រយុទ្ធ កាលពីទីផ្សារដោះដូរកន្លងទៅ។ ប្រភពដដែលបន្ថែមទៀតថា Liverpool នឹងត្រូវប្រឈមជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្នុងការប្រជែងយក ខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City កីឡាករ Raheem Sterling ។ Sterling ធ្លាប់បង្ហើបពីគម្រោងក្នុងការចាកចេញ ពីទឹកដី Etihad កាលពីពេលថ្មីៗកន្លងទៅនេះ ។ បន្ថែមពីនេះ មិនត្រឹមតែក្លិបទាំង២ខាងលើទេ ក្នុងនោះ ក្លិបកាំភ្លើងធំ Arsenal ក៏មានដំណឹងចចាមអារ៉ាម ជុំវិញការតាមយក Sterling ផងដែ ក៏ព្រោះថា ជម្រើសជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងល្អ ជាមួយលោកគ្រូ Arteta កាលពីគ្រូបង្វឹករូបនេះ នៅជាជំនួយការលោក Pep៕
23 Oct 2021
127 views
Other News
Messi នឹងទៅហ្វឹកហាត់នៅក្លឹប Real Madrid រយៈពេល 3ថ្ងៃ
Leo Messi ទំនងជាអាចជួបផ្ទាល់ជាមួយគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zidanee និងកីឡាកររបស់ Real មួយចំនួនទៀត
21 Mar 2018
1492 views
Premier League News
កីឡាករ Emre Can របស់ Liverpool នឹងចាកចេញទៅលេងឱ្យ Man City ដោយមិនគិតថ្លៃ
Emre Can ប្រហែលជាអាចផ្លាស់ទៅក្លឹប Manchester City នៅរដូវក្តៅនេះដោយឥតគិតថ្លៃខណៈកិច្ចសន្យារបស់គាត់នៅ Anfield
12 Nov 2017
428 views