Tag: EURO 14960
Uncategorized
មានធ្លាប់ដឹងទេថា សហភាពសូវៀតធ្លាប់ឈ្នះពាន Euro មុនពេលមិនទាន់ដួលរលំ
ប្រិយមិត្តប្រាកដជាដឹងហើយថា ប្រទេសខ្លាំងៗផ្នែកបាល់ទាត់មួយចំនួនដូចជា អាល្លឺម៉ង់ អ៊ីតាលីជាដើមនោះសុទ្ធតែធ្លាប់ឈ្នះពានជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប Euro។ បើតាមប្រវត្តិនៃពាន Euro សហភាពសូវៀតក៏ធ្លាប់ឈ្នះពានមួយនេះដែរ ដោយឈ្នះនៅពេលដែលព្រឹត្តិការណ៍នេះលេងដំបូងនៅឆ្នាំ១៩៦០តែម្ដង។ កាលពីឆ្នាំ១៩៦០ Euro មិនមានទម្រង់ដូចបច្ចុប្បន្ននោះទេ ដោយក្រុមជម្រើសជាតិទ្វីបអឺរ៉ុបចំនួន ១៧ក្រុមលេងជម្រុះគ្នាចំនួន ២ជើងនៅតាមទឹកដីរៀងៗខ្លួន។ ក្រោយពីរកឃើញអ្នកឈ្នះចំនួន ៤ក្រុមនៅវគ្គ ៨ក្រុមចុងក្រោយហើយ ទើបលេងនៅដីបារាំង។ ក្រុមទាំង ៤នោះមានដូចជា សូវៀត បារាំង ឆេកូស្លូវ៉ាគី និងយូហ្គោស្លាវី។ ក្រុមទាំង ៤នេះលេងនៅក្នុងទម្រង់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនៅវគ្គផ្ដាច់ព្រ័ត្រ សូវៀត បានជួបគ្នាជាមួយយូហ្គោស្លាវី។ ហើយចុងបញ្ចប់ សូវៀតឈ្នះយូហ្គោស្លាវីក្នុងលទ្ធផល ២ ទល់នឹង ១។ ក្នុងប្រវត្តិ Euro ក្រុមជម្រើសជាតិមកពីប្រទេសលីគកំពូលទាំង ៥អឺរ៉ុប សុទ្ធតែបានឈ្នះអស់ហើយ នៅឡើយតែអង់គ្លេសប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រសជាតិឈ្នះពាននេះ៕
18 Jun 2021
201 views