Tag: Euro 2020
Football News
Jorginho របស់ក្រុម Chelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ហើយ
នាយករបស់ក្រុម Juventus គឺ លោក Federico Cherubini បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីជជែកលើការផ្ទេររបស់ ខ្សែបម្រើ Jorginho ពីក្លិប Chelsea ខណៈដែល កីឡាករសញ្ជាតិអ៊ីតាលីរូបនេះក៏ចង់ចាកចេញពីទឹកដី Stamford Bridge ដែរ។ យោងតាមសារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus បានដាក់គោលដៅធំយក Jorginho ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 នោះ មករួមក្រុមនៅរដូវក្ដៅខាងមុខស្របពេលដែល Jorginho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅទឹកដី ក្រុង Turin។ កុងត្រារបស់ Jorginho ជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះស្របពេល Juventus ត្រៀមដាក់លក់កីឡាករពីររូបគឺ Arthur Melo និង Weston McKennie ដើម្បីអាចទិញយកខ្សែបម្រើរូបនេះបាន៕
20 May 2022
15 views
Football News
Eriksen មានឈ្មោះចូលលេងឲ្យដាណឺម៉ាកវិញជាលើកដំបូង ក្រោយមានបញ្ហាបេះដូង
ខ្សែបម្រើ Christian Eriksen មានឈ្មោះចូលលេងឲ្យក្រុមជម្រើសជាតិដាណឺម៉ាករបស់ខ្លួនវិញជាលើកដំបូង ចាប់តាំងពីមានបញ្ហាបេះដូងនៅក្នុងប្រកួត Euro 2020 នៅខែមិថុនា ឆ្នាំ២០២១កន្លងមក។ ក្រោយមានបញ្ហាគាំងបេះដូង Eriksen ក៏ត្រូវបានក្លឹប Inter Milan បញ្ចប់កុងត្រាផងដែរ ដោយសារតែលក្ខខណ្ឌនៅលីគកំពូលអ៊ីតាលីគឺមិនឲ្យមានកីឡាករណាមានបញ្ហាបេះដូងលេងក្នុងប្រកួតរបស់លីគខ្លួនបានឡើយ។ កីឡាករនេះបានសម្រាកព្យាបាលរហូតដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅទើបចេញហ្វឹកហាត់បាន ហើយក៏បានចូលលេងជាកីឡាករអាជីពវិញនៅ Premier League ដោយលេងឲ្យ ក្លឹប Brentford មានកុងត្រាចាប់តាំងពីចុងខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ ចាប់តាំងពីចូលលេងឲ្យ Bretford មក Eriksen ចូលលេងបាន៣ ប្រកួតហើយ។ ចំពោះការចូលលេងឲ្យក្រុមជម្រើសជាតិដាណឺម៉ាកលើកនេះគឺចូលលេងជាប្រកួតលក្ខណៈមិត្តភាពរវាង ក្រុមជម្រើសជាតិហុល្លង់ នៅថ្ងៃទី២៧ និងក្រុមស៊ែបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕
16 Mar 2022
55 views
Football News
លោក Southgate បានបន្តកុងត្រាជាមួយជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ 2024
សមាគមបាល់ទាត់អង់គ្លេសទើបតែបានបញ្ជាក់ថាលោក Gareth Southgate នឹងបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2024 ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថាប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់នឹងត្រូវកើនឡើងទ្វេដងប្រហែល 6 លានផោន ហើយប្រសិនបើគាត់នៅនឹងរហូតដល់ចប់កុងត្រានោះលោក Southgate នឹងកាន់តំណែងរបស់គាត់លើសពី 8 ឆ្នាំ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 51ឆ្នាំរូបនេះ ក្រុមជម្រើសជាតិអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ 2018 ហើយបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Euro 2020 ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតដ៏សំខាន់មួយនេះចាប់តាំងពីឆ្នាំ 1966 ៕
23 Nov 2021
100 views
Football News
Jorginho ឈ្នះ Ballon d’Or៖“ ជាសុបិនធំរបស់ខ្ញុំ”
ខ្សែបម្រើ Jorginho របស់តោខៀវ Chelsea និងជម្រើសជាតិអ៊ីតាលីបាននិយាយជាមួយអ្នកសារព័ត៌មានមុនការប្រកួតពានរង្វាន់ UEFA Nations League វគ្គ ៣ ក្រុមទល់នឹងបែលហ្សិកជាមួយនឹងឱកាសឈ្នះពានរង្វាន់ Ballon d’Or ដែលបានលើកមកនិយាយច្រើនជាងគេ។ Jorginho៖“ តើមានអ្នកណាមិនសុបិនចង់ឈ្នះវា (Ballon d’Or)? ក្តីសុបិន្តតូចឬក្តីសុបិន្តធំគឺជារឿងដូចគ្នាដូច្នេះខ្ញុំចូលចិត្តសុបិនធំ” ។ ខ្សែបម្រើ Jorginho បានឈ្នះទាំងពានរង្វាន់ UEFA Champions League និងពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2020 ដែលត្រូវបានគេដាក់ឈ្មោះថាកីឡាករល្អប្រចាំឆ្នាំរបស់ UEFA ២០២០/២១ ៕
11 Oct 2021
114 views
Football News
Sothgate ថា អង់គ្លេសត្រូវតែឈ្នះ World Cup ២០២២ ដើម្បីប៉ះប៉ូវរឿងចាញ់ Euro 2020 នេះ
លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសបាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា ក្រុមលោកត្រូវតែឈ្នះពាន World Cup ២០២២ខាងមុខនេះ ដើម្បីប៉ះប៉ូវនឹងរឿងចាញ់ពាន Euro 2020 នៅក្នុងឆ្នាំនេះ។ លោក Sothgate បាននិយាយថា៖” ក្រុមអង់គ្លេសយើងត្រូវតែឈ្នះយកពាន World Cup នៅឆ្នាំ២០២២ខាងមុខឲ្យបាន “។ លោកបានបន្តថា៖” វាពិតជាមានអារម្មណ៍ឈឺចាប់ណាស់ ហើយអារម្មណ៍មួយហ្នឹងនឹងមានជារៀងរហូត។ បើអ្នកវិញ អ្នកនឹងធ្វើយ៉ាងម៉េចដើម្បីប៉ះប៉ូវរឿងបាត់បង់ឱកាសក្លាយជាម្ចាស់ពាន Euro 2020 នេះដោយសារតែពេលស៊ុតប៉េណាំទីស៊ុតអត់ចូល? ច្បាស់ណាស់ចង់បំភ្លេចរឿងឈឺចាប់អញ្ចឹងបាន ទាល់តែអ្នកឈ្នះពានធំមួយហ្នឹង។ ពិតមែនថារឿងចាញ់លើកមុនហ្នឹងវាពិតជាឈឺចាប់មែន អ្នកគាំទ្រយើងគ្រប់គ្នាក៏ឈឺចាប់ដែរ មិនមែនតែកីឡាករ និងបុគ្គលិកទេ។ និយាយទៅវាឈឺចាប់ទាំងអស់គ្នា “។ គួរបញ្ជាក់ផងដែរថាការប្រកួត World Cup ២០២២ខាងមុខគ្រោងធ្វើឡើងនៅប្រទេសកាតា ដែលនឹងចាប់ផ្ដើមពីចុងខែវិច្ឆិកា រហូតដល់ចុងខែធ្នូ ខណៈនៅពេលនេះការប្រកួតនេះកំពុងស្ថិតនៅក្នុងវគ្គជម្រុះ ដែលក្រុមជម្រើសជាតិអង់គ្លេស នឹងប៉ះជាមួយក្រុមជម្រើសជាតិហុងគ្រីនៅថ្ងៃស្អែកនេះ៕
02 Sep 2021
129 views
Football News
Milan មានបំណងខ្ចីជើងខ្សែការពាររបស់ក្រុម AS Roma
AC Milan ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយក្លឹប AS Roma ជុំវិញការខ្ចីជើង Alessandro Florenzi ។ វរបសាយ៍ Gianluca Di Marzio បានអះអាងថាក្លឹប AC Milan មានបំណងខ្ចីជើងកីឡាករវ័យ ៣០ ឆ្នាំរូបនេះជាមួយនឹងជម្រើសទិញដាច់ក្នុងតម្លៃ ៤ លានអឺរ៉ូ ខណះដែរកីឡាករ Florenzi ផ្ទាល់ក៏ចង់ចូលរួមជាមួយក្លឹបក្នុងទីក្រុង Milan នេះផងដែរ។ រដូវកាលមុនខ្សែការពារស្តាំដែលបានឈ្នះពានរង្វាន់ EURO 2020 រូបនេះបានចំណាយពេលមួយរដូវកាលក្នុងលក្ខខណ័្ឌខ្ចីជើងនៅក្លឹប Paris Saint-Germain ។
17 Aug 2021
185 views
Football News
Sterling ថារដូវកាលនេះ នឹងរកគ្រាប់បាល់ច្រើនព្រោះមាន Jack មកជួយ
ខ្សែប្រយុទ្ធ Raheem Sterling ជឿជាក់ថាខ្លួននឹងរកគ្រាប់បាល់បានច្រើននារដូវកាលនេះ បន្ទាប់ពីមានវត្តមានរបស់កីឡាករ Jack Grealish មករួមក្រុម។ Sterling រកបាន១០គ្រាប់កាលពីរដូវកាលមុន និងមិនសូវមានឱកាសបានលេងក្រោមការដឹកនាំរបស់លោក Pep នោះទេ។ តែក្រោយពីធ្វើបានល្អនៅ Euro ជាមួយអង់គ្លេស និងមានវត្តមានរបស់ Jack មកលេងនៅ Man City ដែរនោះ ទើបធ្វើឱ្យខ្សែប្រយុទ្ធរូបនេះជឿថាខ្លួននឹងចាប់ផ្ដើមល្អឡើងវិញជាក់ជាមិនខានសម្រាប់រដូវកាលថ្មី។ ក្រុម Man City ទិញ Jack Grealish ពីក្រុម Aston Villa ក្នុងតម្លៃខ្លួន១០០លានផោន។ ពួកគេរំពឹងថាវត្តមានរបស់ខ្សែបម្រើប្រយុទ្ធនេះ នឹងកាន់តែធ្វើឱ្យតំបន់ប្រយុទ្ធមុតស្រួចថែមទៀតសម្រាប់រដូវកាលថ្មីនេះ។ ដូចគ្នាដែរ Sterling ដែលធ្លាប់លេងជាមួយ Jack នៅជម្រើសជាតិអង់គ្លេសក៏គិតដូចគ្នា។ អតីតកីឡាករ Liverpool រូបនេះ ជឿជាក់ថាខ្លួននឹងរកគ្រាប់បាល់បានច្រើនមិនខាន ក្រោយពីមាន Jack Grealish មកជួយនៅតំបន់បម្រើ៕
13 Aug 2021
143 views
Football News
Foden ត្រូវការរយៈពេល១ខែទៀតដើម្បីព្យាបាលរបួស ខណៈរដូវកាលថ្មីនឹងចាប់ផ្ដើមឆាប់ៗ
ខ្សែបម្រើអង់គ្លេស Phil Foden នឹងត្រូវខកខានមិនបានចូលរួមប្រកួតរយៈពេល១ខែទៀត បន្ទាប់ពីរបួសជើងរបស់គេមិនទាន់ជាសះស្បើយនៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph កាលពីពេលថ្មីៗនេះ។ កាលពីពេលខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមប្រកួត Euro 2020 វគ្គផ្ដាច់ព្រ័ត្រតទល់នឹងក្រុមអ៊ីតាលី Foden ស្រាប់តែមានបញ្ហារបួសជើងនេះ ដែលបណ្ដាលឲ្យខកខានមិនបានចូលរួមប្រកួតរហូត។ ទាក់ទិននឹងបញ្ហាមួយនេះដំបូងៗអ្នកចាត់ការក្លឹប Man City លោក Pep Guardiola មានសង្ឃឹមថាកីឡាករនេះនឹងត្រលប់មកវិញទាន់ពេលវេលា ប៉ុន្តែក្រោយពីដឹងដំណឹងមួយនេះលោកមានតែសង្ឃឹមលើកីឡាករ Sterling កីឡាករ Kyle និង John Stones ដើម្បីជួយជំនួសកន្លែងខ្សែបម្រើរូបនេះ។ គួរបញ្ជាក់ផងដែរថា Man City នឹងចាប់ផ្ដើមរដូវកាលថ្មីជាផ្លូវការជាមួយ Spurs នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ខាងមុខ៕
09 Aug 2021
240 views
Football News
Rashford នឹងអវត្តមានក្នុងការប្រកួតរដូវកាលថ្មីដល់ ១២ប្រកួតដោយសារហេតុផលនេះ
ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ច្បាស់ហើយថា ខ្សែប្រយុទ្ធ Marcus Rashford នឹងធ្វើការវះកាត់របួសត្រង់ស្មា។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានពន្យាពេលវះកាត់របួសដោយទ្រាំចូលលេងទាំងឈឺចាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសដណ្ដើមបានតំណែងជើងឯករងនៅ Euro 2020 ។ ក្លិបបានមិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ២៣ឆ្នាំរូបនេះអវត្តមានពីទីលានបែបជាក់លាក់នោះឡើយដោយបញ្ជាក់ត្រឹមតែថាគេនឹងវិលត្រឡប់មកទីលានវិញឲ្យលឿនបំផុតតាមដែលអាចធ្វើបាន តែយោងតាមសារព័ត៌មាន The Telegraph គឺ Rashford អាចនឹងខកខានចំនួន១២ប្រកួតទាំងនៅ Premier League និង Champions League ។ បើសិន Rashford អវត្តមានដល់ទៅ៣ខែមែននោះគេអាចនឹងខកខានការប្រកួតនៅ Premier League ប៉ះនឹង Leeds, Soton, Wolves, New Castle, West Ham, Aston Villa, Everton, Leicester និង Liverpool ខណៈការប្រកួតនៅ Champions League គឺអាក់ខានចំនួន៣ប្រកួតផងដែរ៕
31 Jul 2021
276 views
Football News
ក្លឹបសេះបង្កង់ Juventus ច្រានចោលសំណើរបស់ក្លឹប Bayern និង Dortmund សម្រាប់ការចង់បាន Chiesa
ខ្សែបម្រើ Federico Chiesa របស់ក្លឹបសេះបង្កង់ Juventus បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើនរួមមានក្លឹប Bayern Munich និង Borussia Dortmund ។ យោងតាមអ្នកកាសែត Sport1 លោក Patrick Berger បានឱ្យដឹងថាក្លិបយក្សនៅ Bundesliga បានស្នើមកកាន់ក្លឹបសេះបង្កង់ Juventus ក្នុងការចង់បានខ្សែបម្រើ Chiesa ប៉ុន្តែត្រូវបានបដិសេធ។ ព្រោះតែក្លឹបយក្សក្នុងទីក្រុងទូរីនមួយនេះមិនមានបំណងលក់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះទេ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថាក្លឹបមកពីក្របខ័ណ្ឌ Premier League គឺក្រុម Liverpool បានផ្តល់ប្រាក់ប្រហែល ១០០ លានអឺរ៉ូក្នុងការចង់បានខ្សែបម្រើកំពុងឡើងជើង Chiesa ប៉ុន្តែត្រូវបានបដិសេធផងដែរ។ កាលពីរដូវកាលមុនម្ចាស់ជើងឯក Euro 2020 រូបនេះលេងបាន ៣៣ ប្រកួតនៅ Serie A រកបាន ៩ គ្រាប់។
29 Jul 2021
179 views
Football News
ក្លិបនានាចង់បានពេក ពេលនេះ Napoli ប្រកាសតម្លៃខ្លួនរបស់ Insigne ហើយ
ជាការពិតណាស់ Lorenzo Insigne បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្ដិការណ៍ EURO 2020 និងរហូតបានជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯកផងដែរ។ ពេលនេះ Insigne កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបមួយចំនួន តែទោះជាយ៉ាងក្លិប Napoli មិនមានបំណងចង់ឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះចាកចេញទៅដោយងាយៗទេ ដោយក្លិបបានដាក់តម្លៃខ្លួនរូបគេចំនួន ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។ គួរឲ្យដឹងថា Insigne បានបង្ហាញខ្លួនឲ្យក្រុមធំ Napoli ចំនួន ៣៩២ប្រកួត ដោយរកគ្រាប់បាល់ ១០៩គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទី ៨១លើក។ កុងត្រារបស់គេជាមួយក្លិប Napoli នឹងផុតកំណត់នៅពាក់កណ្ដាលឆ្នាំ២០២២ ហើយលោក Ariedo Braida ដែលទីប្រឹក្សាក្រុម Barcelona បាននិយាយថា Insigne ត្រូវបានក្លិបយក្សអេស្ប៉ាញមួយនេះ ចាប់អារម្មណ៍ផងដែរ៕
21 Jul 2021
184 views
Football News
ចង់លក់តែគ្មានអ្នកទិញ! Real Madrid នឹងឲ្យកីឡាកររូបនេះស្នាក់នៅតែតែមួយឆ្នាំទៀតទេ
ក្លិប Real Madrid គ្រោងនឹងរក្សាទុកខ្សែប្រយុទ្ធ Gareth Bale តែមួយឆ្នាំទៀតប៉ុណ្ណោះបន្ទាប់ពីគ្មានក្លិបណាមួយទាក់ទងចង់ទិញយកគេនោះឡើយ។ ប្រធានក្រុមជម្រើសជាតិវែលល៍រូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លិបដូច្នេះ Real Madrid នឹងត្រូវបង្ខំចិត្តឲ្យ Bale ដោយគេនឹងត្រូវលេងក្រោមការដឹកនាំរបស់ លោកគ្រូបង្វឹក Carlo Ancelotti។ Bale ទើបតែបញ្ចប់ការខ្ចីជើងពីក្លិប Tottenham Hotspur មួយរដូវកាលមកហើយ។ យ៉ាងណាមិញ ទម្រង់លេងរបស់ Bale នៅព្រឹត្តិការណ៍ Euro 2020 គឺមើលទៅល្អគួរឲ្យកត់សម្គាល់ដោយបានដឹកនាំវែលល៍ឡើងមកកាន់វគ្គ១៦ក្រុម និងបានឈ្នះពានតារាឆ្នើមប្រចាំការប្រកួតទល់នឹង តួកគី ទៀតផងប៉ុន្តែគេមិនដឹងថាលោកគ្រូ Ancelotti នឹងដាក់ឲ្យគេចូលលេងជម្រើស១១នាក់ដំបូងដែរឬអត់។ Gareth Bale រកបាន១១គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២០ប្រកួតឲ្យ Tottenham Hotspur នៅរដូវកាលមុន៕
18 Jul 2021
163 views
Football News
Cristiano Ronaldo ប្រាប់ទៅម្ចាស់ក្លឹប Juventus ថាគាត់ស្នាក់នៅបន្ត
ខ្សែប្រយុទ្ធ Cristiano Ronaldo បានជូនដំណឹងដល់អ្នកគ្រប់គ្រងក្លឹបថាគាត់នឹងមិនចាកចេញពីទីផ្សារដោះដូរកីឡាករនេះទេគាត់នឹងបន្តលេងឱ្យក្លឹបអ៊ីតាលី។ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះនឹងចូលរួមប្រកួតជាមួយក្លឹបសេះបង្កង់ Juventus នៅថ្ងៃទី ២៥ ខែកក្កដា។ អ្វីដែលពិសេសជាងនេះទៅទៀតទាំង Ronaldo និង Juventus មិនបានទទួលការផ្ទេរជាផ្លូវការនោះទេ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូល Serie A រដូវកាលមុនដោយរកបាន ២៩ គ្រាប់។ គាត់ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Euro 2020 ផងដែរដោយមាន ៥ គ្រាប់ នឹងបញ្ជូនឲ្យមិត្តរួមក្រុម ១ ។
17 Jul 2021
126 views
Football News
Juventus មិនព្រមលក់ Chiesa ក្នុងតម្លៃ៨៥លានផោនទៅឱ្យ Chelsea ទេ
ក្រុមបាល់ទាត់ Juventus បានច្រានចោលសំណើររបស់ក្លឹប Chelsea ដើម្បីទិញយកខ្សែប្រយុទ្ធ Federico Chiesa ក្នុងតម្លៃខ្លួន៨៥លានផោនទៅហើយ។ Federico Chiesa លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍ Euro 2020 កន្លងទៅ ក្រោយពីរកគ្រាប់បាល់បានជាបន្ដបន្ទាប់ឱ្យអ៊ីតាលី ជាពិសេសល្បឿននៃការប្រយុទ្ធរបស់គេតែម្ដង។ ក្រោយពីចប់ Euro ភ្លាម ក្លឹបជាច្រើនបានចាប់អារម្មណ៍លើកីឡាករវ័យ២៣ឆ្នាំនេះ ដោយក្នុងនោះ Chelsea ទៅមុនគេ ដោយផ្ដល់តម្លៃខ្លួន៨៥លានផោនដើម្បីទិញផ្ដាច់កុងត្រាពីក្រុម Juventus ។ យ៉ាងណាមិញ តម្លៃនេះត្រូវបានខាងក្រុមសេះបង្កង់មិនព្រមនោះទេ។ ខណៈដែលកីឡាករ Chiesa នេះ ក៏ស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងនៅឡើយដែរ។ រូបគេទើបតែផ្លាស់មកលេងនៅ Juventus កាលពីរដូវកាលមុន ក្រោមលក្ខខណ្ឌខ្ចីជើងទីក្រុម Florentina មក២ឆ្នាំ ជាមួយកិច្ចសន្យាទិញយកដាច់ក្រោយផុតខ្ចីជើងផងដែរក្នុងតម្លៃខ្លួន៣៤លានផោន។ ក្រៅពី Chelsea ហើយ ក្រុម Bayern Munich ក៏បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធខាងលើដែរ ប៉ុន្តែលោក Julian Nagelsmann ដែលជាអ្នកចាត់ការក្រុម ដឹងច្បាស់ថាតម្លៃខ្លួនរបស់គេមិនថោកនោះទេ។ ដូច្នេះ Bayern Munich ដែលកម្រទិញកីឡាករថ្លៃនោះ
15 Jul 2021
241 views
Football News
ឈ្នះ២៦ដង? កំណត់ត្រានេះ សមឈ្នះពាន Ballon d’Or ជាងនរណាទាំងអស់
បន្ទាប់ពីអស់ការប្រកួត Copa America និង Euro 2020 ទៅ ពេលនេះដល់ដំណាក់កាលនិយាយពីកីឡាករសក្ដិសមឈ្នះពានរង្វាន់ Ballon d’Or វិញម្ដងហើយ។ Lionel Messi ត្រូវបានគេចាត់ទុកជាកីឡាករមានសង្ឃឹមច្រើនជាងគេ បន្ទាប់ពីរូបគេបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ក្រោយពីខកខានអស់រយៈពេល២៨ឆ្នាំមកហើយ។ ក្នុងការប្រកួតពានរង្វាន់ធំប្រចាំទ្វីបអាមេរិកខាងត្បូងនេះដែរ Messi បានប្រមូលពានរង្វាន់កិត្តិយសស្ទើរតែទាំងអស់ទៅហើយ។ មួយវិញទៀត បើនិយាយពីរដូវកាលមុនវិញ រូបគេក៏ធ្វើបានល្អខ្លាំងណាស់ដែរ។ ៤៧ប្រកួតនៅឆ្នាំនេះ Messi រកបាន៣៨គ្រាប់ និងបញ្ជូនបាល់បាន១៤គ្រាប់។ រូបគេជា Top Scorer នៅ La Liga និងឈ្នះពានរង្វាន់ Copa del Rey ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ សរុបពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួតវិញ Messi ឈ្នះ២៦ពានទៅហើយ ដែលស្មើទៅនឹង២៦ប្រកួតនារដូវកាលនេះ។ ដោយនេះជាកំណត់ត្រាពិសេសមួយសម្រាប់គេ និងអាចនិយាយបានថាល្មមសម្រាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or បាន។ ងាកមកមើលដៃគូប្រជែងដែលធ្លាប់ស្វិតស្វាញពីមុនមកនោះ Ronaldo , Mbappe និង Robert
14 Jul 2021
178 views
Football News
មកដឹងរឿងហួសចិត្ត Donnarumma មិនរត់អបអរនឹងគេ ក្រោយចាប់បាល់ Saka បាន
អ្នកចាំទីរបស់ជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ ពេលដែលចាប់បាល់ប៉េណាល់ទីចុងក្រោយរបស់ Bukayo Sakaបានសម្រេចក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro។ ជំនួបរវាងអង់គ្លេសនិងអ៊ីតាលីបានឈានដល់ទាត់ប៉េណាល់ទីកាត់សេចក្ដី ក្រោយលេង១២០នាទីស្មើគ្នា ១-១។ ជារឿងអស្ចារ្យអ្នកចាំទី Donnarumma អាចចាប់បាល់របស់អង់គ្លេសបានដល់ទៅ២បាល់ សម្រាប់ការទាត់៥ជើង ជួយអ៊ីតាលីឈ្នះ ៣-២។ រឿងដែលគេចាប់អារម្មណ៍ ពេលដែល Donnarumma ចាប់បាល់ប៉េណាល់ទីចុងក្រោយរបស់ Saka បានសម្រេច គេមិនបានរត់អបអរដូចកីឡាករអ៊ីតាលីដ៏ទៃឡើយ។ មូលហេតុគេច្រឡំស្មានតែអ៊ីតាលីត្រូវទាត់មួយគ្រាប់ទៀតដើម្បីលើកពាន ទើបដើរចេញធ្វើមុខធម្មតា។ អ្នកចាំទី Gianluigi Donnarumma បច្ចុប្បន្នមានវ័យទើបតែ២២ឆ្នាំប៉ុណ្ណោះ។ រដូវកាលថ្មីខាងមុខគេនឹងបង្ហាញវត្តមានជាមួយក្រុមអ្នកមាន PSG ដោយទទួលបានប្រាក់ឈ្នួល១២លានអឺរ៉ូក្នុងមួយឆ្នាំ ក្រោយអស់កុងត្រាជាមួយ AC Milan៕
14 Jul 2021
191 views
Football News
លេងល្អនៅ Euro ពេលនេះ Renato Sanches ត្រូវ Barcelona ចាប់អារម្មណ៍
ក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរតារារបស់ក្លឹប Lille គឺ Renato Sanches បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ Euro ២០២០ ជាមួយព័រទុយហ្គាល់។ ក្រៅពី Barcelona ក្លឹបហង្សក្រហម Liverpool ក៏ជាក្រុមមួយចង់បាន Sacnhes វ័យ២៣ឆ្នាំដូចគ្នា។ Sacnhes បានធ្វើឲ្យខ្លួនឯងល្អប្រសើរឡើងវិញក្នុងអាជីពពេលមកលេងនៅ Lille ក្រោយចាកចេញពី Bayern Munich កាលពីឆ្នាំ២០១៩ និងខ្ចីជើងមួយរយៈនៅ Swansea City។ គេជាកីឡាករដ៏សំខាន់ជួយ Lille ឈ្នះពាន Ligue 1 យ៉ាងភ្ញាក់ផ្អើលកាលពីរដូវកាលមុន និងបង្ហាញការលេងល្អនៅព្រឹត្តិការណ៍ Euro ឆ្នាំនេះ។ សម្រាប់ Lille ក៏មានចិត្តចង់លក់ Sacnhes ចេញដែរដើម្បីទទួលបានចំណូលខ្លះមកវិញ។ Liverpool ជាក្រុមដែលចង់បាន Sacnhes ដូចគ្នា ដើម្បីយកមកបំពេញនៅតំបន់បម្រើកណ្ដាល ក្រោយពេល Georginio Wijnaldum បានផ្លាស់ទៅលេងនៅ Paris Saint-Germain៕
14 Jul 2021
171 views
Football News
Deschamps នៅបន្តតំណែងជាគ្រូរបស់បារាំងដដែល ទោះមានអ្នកទារសុំដក ក្រោយដឹកនាំក្រុមធ្លាក់ពី Euro
លោក Didier Deschamps ត្រូវបានប្រធានសហព័ន្ធបារាំងលោក Noel Le Graet ឲ្យនៅបន្តតំណែងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងបន្តទៀតនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។ គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងខាងលើនេះ ត្រូវបានអ្នកនៅក្នុងក្រុមរបស់ខ្លួនស្នើឲ្យដកតំណែងចេញក្រោយលោកបានដឹកនាំក្រុមឲ្យធ្លាក់ចេញពីប្រកួត Euro 2020 កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០១នេះ ដោយជំនួសមកវិញដោយលោក Zinedine Zidane អតីតគ្រូបង្គោល Real Madrid ។ ក្រោយពីក្ដីជម្រោងជម្រះខ្លាំងពេកក្នុងក្រុមខ្លួនបែបនេះ រឿងរ៉ាវមួយនេះក៏បានឡើងទៅដល់ លោក Noel ប្រធានសហព័ន្ធបារាំង ដែលជាលទ្ធផលលោកក៏បានហៅមកដោះស្រាយគ្នា ចំណាយពេលត្រឹម ៣នាទីប៉ុណ្ណោះ ដោយសម្រេចឲ្យលោក Deschamps នៅបន្តតំណែងដដែលរហូតចប់កុងត្រា។ Deschamps ជាដឹកនាំរបស់ក្រុមជម្រើសជាតិបារាំងយូរជាងគេ តាំងពីឆ្នាំ២០១២មក និងចប់កុងត្រានៅចុងឆ្នាំ២០២២ខាងមុខ ដោយលោកធ្លាប់ដឹកឲ្យឈ្នះពាន World Cup កាលពីឆ្នាំ២០១៨៕
09 Jul 2021
184 views