Tag: Euro U-19
Football News
ជម្រើសជាតិអង់គ្លេសដកឈ្មោះអ្នកចាំទី Man Utd ចេញពីបញ្ជីកីឡាករ Euro ជំនួសដោយអ្នកចាំទី Sheffield
ក្រុមជម្រើសជាតិអង់គ្លេសបានដកឈ្មោះអ្នកចាំទីក្លឹប Manchester United កីឡាករ Dean Henderson ចេញពីបញ្ជីឈ្មោះកីឡាករអង់គ្លេសសម្រាប់លេងនៅក្នុងក្របខ័ណ្ឌពានជើងឯកទ្វីបអឺរ៉ុប UEFA Euro 2020 ដោយជំនួសវិញដោយអ្នកចាំទីក្លឹប Sheffield United កីឡាករ Aaron Ramsdale។ អ្នកចាំទី Dean Henderson បានរងរបួសចង្កេះ ដែលធ្វើឲ្យគេចូលរួមតិចតួចនៅក្នុងព្រឹត្តិការណ៍ Euro។ កីឡាកររូបនេះនឹងត្រលប់ទៅព្យាបាលនៅក្លឹប Manchester United សម្រាប់ត្រៀមរដូវកាលថ្មី។ យោងតាមច្បាប់របស់ UEFA ក្រុមជម្រើសជាតិទាំងអស់មានសិទ្ធិផ្លាស់ប្ដូរអ្នកចាំទីនៅគ្រប់វគ្គទាំងអស់នៃព្រឹត្តិការណ៍ Euro ប្រសិនបើកីឡាករនោះមានបញ្ហារបួស ឬ បញ្ហាសុខភាពណាមួយ។ Ramsdale ធ្លាប់ចូលលេងឈុតយុវជនរបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ។ កីឡាកររូបនេះធ្លាប់ជួយអង់គ្លេសឲ្យឈ្នះពាន Euro U-19 កាលពីឆ្នាំ២០១៧កន្លងទៅ៕
15 Jun 2021
135 views