Tag: European Conference League
Football News
Kane បានចោទប្រធានក្លឹប Spurs ថាបានក្បត់ពាក្យសន្យាហើយ
ខ្សែប្រយុទ្ធ Harry Kane បានចោទប្រកាន់ទៅលោក Daniel Levy ប្រធានក្លឹប Spurs ថាបានក្បត់ពាក្យសន្យារបស់ខ្លួន ដោយមិនព្រមឱ្យគេចេញនៅរដូវកាលដោះដូរកីឡាករនេះ។ អនាគតរបស់ប្រធានក្រុម Kane ខាងលើនៅមិនទាន់ច្បាស់នោះទេ ដោយបច្ចុប្បន្ននេះរូបគេនៅជាកីឡាករ Spurs ដដែល ប៉ុន្តែហាក់បង្ហាញថាលែងចង់នៅក្លឹបនេះទៀតហើយ។ ជាក់ស្ដែងការប្រកួតពានរង្វាន់ European Conference League ដែលក្រុម Spurs ប៉ះជាមួយក្រុម Paços Ferreira នៅរាត្រីនេះក៏មិនមានវត្ដមានរបស់គេលេងដែរ។ ដោយក្រុម Spurs មិនបានដាក់ឈ្មោះគេលេងទេ ដោយឱ្យបន្ដហ្វឹកហាត់ដោយខ្លួនឯងទៀត។ ស្របពេលក្រុម Manchester City ឯណោះវិញក៏កំពុងតាមទិញគេខ្លាំងដែរ។ ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុមរបស់លោក Pep ចង់បាន Kane ខ្លាំង ដោយបានផ្ដល់តម្លៃផ្ដាច់កុងត្រា១២៥លានផោនទៅហើយ តែក្រុម Spurs នៅមិនទាន់យល់ព្រមទៀត ដោយពួកគេទាមទារដល់១៥០លានផោន។ ការមិនព្រមលក់នេះហើយ ទើបបានជាប្រធានក្រុមអង់គ្លេសមិនសប្បាយចិត្ត និងចោទទៅលោក Daniel Levy ថាក្បត់ពាក្យសន្យា។ កន្លងមក លោកបញ្ជាក់ថាឱ្យតែទទួលបានតម្លៃសមរម្យនឹងឱ្យ Kane ចេញហើយ
19 Aug 2021
191 views
Football News
Kane នឹងមិនមានវត្តមានជួយ Spurs ពេលលេងពាន European Conference League ទេ
ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Harry Kane នឹងមិនមានវត្តមានជួយក្លឹប Tottenham Hotspur ក្នុងការលេងប៉ះនឹងក្លឹបព័រទុយហ្គាល់ Pacos នៅក្នុងក្របខ័ណ្ឌវគ្គជម្រុះពានអឺរ៉ុបលំដាប់ទី៣ European Conference League នោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic។ កីឡាកររូបនេះក៏មិនបានចូលលេងក្នុងប្រកួត Premier League បើកឆាកប៉ះនឹងក្លឹប Manchester City ផងដែរ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ខ្សែប្រយុទ្ធរូបនេះក៏ត្រូវបានគេសង្កេតឃើញចូលហាត់ជាមួយក្រុមយឺតជាងគេទៀតផង។ Kane ត្រូវបានសារព័ត៌មានមួយចុះផ្សាយថា ទើបតែត្រលប់ពីវិស្សមកាលរដូវក្ដៅនៅប្រទេសមានឆ្នេរសមុទ្រស្រស់ស្អាត បាហាម៉ាស់ កាលពីប៉ុន្មានសប្ដាហ៍មុន ដែលធ្វើឱ្យគេជាប់ចត្តាឡីស័ករយៈពេល ១០ថ្ងៃ។ នេះហើយជាមូលហេតុធ្វើឱ្យគេចូលហាត់យឺត។ យ៉ាងណាក៏ដោយ ក៏មានសារព័ត៌មានមួយចំនួនចុះផ្សាយថា Kane ត្រូវបាន Manchester City តាមចែចូវ ប៉ុន្តែមិនទាន់មានព័ត៌មានថ្មីណាមួយពាក់ព័ន្ធនឹងរឿងនេះទេ៕
18 Aug 2021
158 views