Tag: Falcao
Football News
ខ្សែប្រយុទ្ធ Radamel Falcao បានត្រលប់មកអេស្ប៉ាញវិញហើយ
ខ្សែប្រយុទ្ធ Radamel Falcao របស់ក្លឹប Galatasaray នឹងបន្តអាជីពរបស់គាត់នៅអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថាកីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានចុះកិច្ចសន្យា ២ ឆ្នាំជាមួយក្លឹប Rayo Vallecano ។ ប្រភពបានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានត្រឡប់មកកាន់លីក La Liga ឡើងវិញដោយសារតែបំណងរបស់គាត់ចង់មានឈ្មោះក្នុងក្រុមជម្រើសជាតិដើម្បីបានចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា។ ដើម្បីរំលឹកឡើងវិញ Falcao ធ្លាប់លេងឱ្យក្រុម Atletico Madrid ក្នុងឆ្នាំ ២០១១ ដល់ ២០១៣ ។
01 Sep 2021
212 views