Tag: Family Sisophon FC (A)
Khmer News
Family Sisophon FC (A)ក្លាយជាម្ចាស់ជើងឯក Tiger Street Football2020 មណ្ឌលប៉ោយប៉ែត
ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯកមណ្ឌលប៉ោយប៉ែតក្នុងការប្រកួតបាល់ទាត់ Tiger Street Football2020 ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាកក្នុងលទ្ធផល១ទល់០វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។យ៉ាងណាការប្រកួតធម្មតាប្រើរយៈពេល១២នាទីពេញនោះ គឺមិនមានក្រុមណាអាចយកឈ្នះគ្នាបានឡើយបើទោះជា ក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្តនិងដកកីឡាកររហូត២ដងចេញទើបក្រុម Family Sisophon (A)អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់នៅនាទីជិតបញ្ចប់ការប្រកួត។ បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំមណ្ឌលប៉ោយប៉ែត លោកឈឿម ហេងប្រធានក្រុមFamily Sisophon FC (A)បានលើកឡើងថា ទម្រាំដណ្តើមបានតំណែងជើងឯកនេះបានក្រុមរបស់លោកបានឆ្លងកាត់ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើអោយក្រុមលោកទទួលបានជោគជ័យដណ្តើមបានលេខ១ប្រចាំមណ្ឌលអមជាមួយទឹកប្រាក់១៥០០ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ទម្រង់លេងTiger Street Footballជាប្រចាំ។ ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លោកនិងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោបបានជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លើកមុខមាត់ខេត្តបន្ទាយមានជ័យ។ សម្រាប់ជ័យលាភីមណ្ឌលប៉ោយប៉ែតនេះ គឺ៖ ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមលេខ៣ Bun Koy Youth ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ
28 Jan 2020
433 views