Tag: FC Bayern München Vs Borussia Dortmund
Bundesliga News
Lewandowski បន្តរកគ្រាប់បាល់ខណៈអោយ Bayer Munich យកឈ្នះ Dortmund ៤-០
ខ្សែប្រយុទ្ធ Robert Lewandowski បន្តការរកគ្រាប់បាល់បានទៀតហើយ ខណៈ Bayern Munich យកឈ្នះ Borussia Dortmund ដោយលទ្ធផល ៤ទល់នឹង០ ជំនួប Bundesliga សប្ដាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញខាងលើរកបានពីរគ្រាប់ម្នាក់ឯងដែលមានន័យថា គេទាត់ចូលទាំង១៥ប្រកួតរបស់ Bayern Munich នៅរដូវកាលថ្មីនេះ ពោលគឺទាំងនៅអាល្លឺម៉ង់ និង UEFA Champions League ហើយសរុបមកគឺ២២គ្រាប់។ ជាមួយគ្នានេះ ខ្សែបម្រើអង់គ្លេស Jadon Sancho របស់ Dortmund ត្រូវបានប្ដូរចេញនៅនាទី៣៦ ដោយសាររបួស។ ដូច្នេះ Bayern Munich ឡើងទៅលេខ៣ មាន២១ពិន្ទុពីក្រោមក្រុមលេខមួយ Monchengladbach មួយពិន្ទុ៕
10 Nov 2019
1069 views
Bundesliga Highlights
Highlight បាល់ទាត់ FC Bayern München 4-0 Borussia Dortmund
Highlight បាល់ទាត់ Bundesliga (Sun/11/10) FC Bayern München Vs Borussia Dortmund
10 Nov 2019
1339 views