Tag: Federico Chiesa
Football News
Rio ស្ដាយ United ទិញ Chiesa មិនបាន ឯ Joe Cole ថាគេជា Suarez ថ្មី
Rio Ferdinand បានបង្ហាញអារម្មណ៍ខកចិត្តដែល Manchester United មិនអាចយកបាន Federico Chiesa ខ្សែប្រយុទ្ធកំពុងឡើងជើងនៅ Juventus ។ កីឡាករសញ្ជាតិអ៊ីតាលីវ័យ២៣ឆ្នាំគឺជាសមាជិកដ៏សំខាន់ម្នាក់ជួយឲ្យអ៊ីតាលីឈ្នះពាន Euro ២០២០។ ហើយចុងក្រោយនេះកាលពីពាក់កណ្ដាលសប្ដាហ៍ គេរកបានមួយគ្រាប់ជួយ Juventus ឈ្នះលើ Chelsea ក្នុងពានរង្វាន់ Champions League។ Ferdinand បាននិយាយ បន្ទាប់ពី Juventus យកឈ្នះ Chelsea ថា ក្លឹបនៅអង់គ្លេសនឹងពិបាកតាមទិញ Chiesa នៅពេលខាងមុខ។ “គេគឺជាកីឡាករល្អម្នាក់ ហើយធ្លាប់មានការទាក់ទងចង់បានច្រើនពីក្លឹបនៅអង់គ្លេស។ ខ្ញុំច្បាស់ណាស់ថាក្លឹបទាំងនោះកំពុងគិតចង់បាន Chies។ ហេតុអ្វីកាលនោះ United ទិញគេមិនបាន?”។ សម្ដី Rio។ ចំណែកឯអតីតជម្រើសជាតិអង់គ្លេសម្នាក់ទៀតគឺ Joe Cole មើលឃើញថា Chiesa មានលក្ខណៈដូចខ្សែប្រយុទ្ធ Luis Suarez អ៊ីចឹង។ Chiesa បានចូលរួមជាមួយ Juventus ពីក្លឹប Fiorentina
01 Oct 2021
137 views
Football News
Chelsea នៅតែមានចំណាប់អារម្មណ៏ ចង់នាំយក កីឡាករឆ្នើមរូបនេះមករួមក្រុម
ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់ផ្ទេរយក ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Federico Chiesa នៅឆ្នាំក្រោយ ដោយពួកគេខកខានមិនបានផ្ទេរយកកីឡាកររូបនេះ កាលពីរដូវកាលដោះដូរកីឡាករនៅរដូវក្តៅ។ ជាការពិតណាស់ កីឡការសញ្ជាតិអ៊ីតាលីខាងលើ បានដើរតួយ៉ាងសំខាន់ ក្នុងការទទួលបានជោគជ័យក្នុងការប្រកួតពាន Euro ២០២០ កន្លងទៅនេះ។ គេបានស៊ុតបាល់បញ្ចូលទី ១ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ ប្រកួតនៅក្របខណ្ឌ Serie A ក្រោមការដឹកនាំ របស់លោក Massimiliano Allegri នៅរដូវកាល ឆ្នាំ ២០២១-២២ នេះ។ បើយោងតាមសារព័ត៌មាន Calciomercato បានចុះផ្សាយឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែព្យាយាមវាយលុកទីផ្សារដោះដូរកីឡាករសាជាថ្មីម្តងទៀត នៅប៉ុន្មានខែខាងមុខនេះ ដោយក្រុមតោខៀវបានប្តេជ្ញាថានឹងនាំយកខ្សែប្រយុទ្ធឆ្នើមខាងលើមកកាន់ទឹកដី Stamford Bridge ឲ្យទាល់តែបាន នៅឆ្នាំ ២០២២ ខាងមុខនេះ។ គួរបញ្ចាក់ផងដែរថា Chiesa បានស៊ុតបាល់បញ្ចូលទី ១៥ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ១០ ដង
26 Sep 2021
174 views
Football News
លោក Braida ជឿជាក់ថាតារាកំពុងឡើងកូដរបស់ អ៊ីតាលីរូបនេះនឹងអាចឈ្នះពាន Ballon d’Or នៅពេលអនាគតបាន
អតីតនាយកផ្នែកកីឡារបស់ក្រុម Barcelona លោក Ariedo Brainda បានព្យាករណ៍ថា កីឡាករ Federico Chiesa គាត់នឹងអាចក្លាយជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ដ៏មានសក្តានុពលម្នាក់ បន្ទាប់ពីគាត់បង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ រដូវក្តៅនេះ។ ជាការពិតណាស់ Chiesa បានលេងគ្រប់ប្រកួតឱ្យក្រុម អ៊ីតាលីនៅ Euro ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Roberto Mancini ហើយក្នុងនោះគេរកគ្រាប់បាល់បានចំនួន ២ គ្រាប់ផងដែរ, គួរបញ្ជាក់ថា ក្រុម Juventus បានចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំរូបនេះពីក្រុម Fiorentina ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំ ដោយអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៦ លានផោន ឬស្មើនឹង (៥០ លានដុល្លាអាមេរិក)។ Chiesa បានបង្ហាញខ្លួនសរុបឱ្យក្រុម សេះបង្កង់បានចំនួន ៤៦ ប្រកួតកាលពីរដូវកាលមុន ហើយរូបគេរកបានគ្រាប់បាល់ចំនួន ១៥ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន ១១ លើក,
01 Aug 2021
158 views
Football News
ក្លឹបសេះបង្កង់ Juventus ច្រានចោលសំណើរបស់ក្លឹប Bayern និង Dortmund សម្រាប់ការចង់បាន Chiesa
ខ្សែបម្រើ Federico Chiesa របស់ក្លឹបសេះបង្កង់ Juventus បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើនរួមមានក្លឹប Bayern Munich និង Borussia Dortmund ។ យោងតាមអ្នកកាសែត Sport1 លោក Patrick Berger បានឱ្យដឹងថាក្លិបយក្សនៅ Bundesliga បានស្នើមកកាន់ក្លឹបសេះបង្កង់ Juventus ក្នុងការចង់បានខ្សែបម្រើ Chiesa ប៉ុន្តែត្រូវបានបដិសេធ។ ព្រោះតែក្លឹបយក្សក្នុងទីក្រុងទូរីនមួយនេះមិនមានបំណងលក់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះទេ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថាក្លឹបមកពីក្របខ័ណ្ឌ Premier League គឺក្រុម Liverpool បានផ្តល់ប្រាក់ប្រហែល ១០០ លានអឺរ៉ូក្នុងការចង់បានខ្សែបម្រើកំពុងឡើងជើង Chiesa ប៉ុន្តែត្រូវបានបដិសេធផងដែរ។ កាលពីរដូវកាលមុនម្ចាស់ជើងឯក Euro 2020 រូបនេះលេងបាន ៣៣ ប្រកួតនៅ Serie A រកបាន ៩ គ្រាប់។
29 Jul 2021
178 views
Football News
Juventus មិនព្រមលក់ Chiesa ក្នុងតម្លៃ៨៥លានផោនទៅឱ្យ Chelsea ទេ
ក្រុមបាល់ទាត់ Juventus បានច្រានចោលសំណើររបស់ក្លឹប Chelsea ដើម្បីទិញយកខ្សែប្រយុទ្ធ Federico Chiesa ក្នុងតម្លៃខ្លួន៨៥លានផោនទៅហើយ។ Federico Chiesa លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍ Euro 2020 កន្លងទៅ ក្រោយពីរកគ្រាប់បាល់បានជាបន្ដបន្ទាប់ឱ្យអ៊ីតាលី ជាពិសេសល្បឿននៃការប្រយុទ្ធរបស់គេតែម្ដង។ ក្រោយពីចប់ Euro ភ្លាម ក្លឹបជាច្រើនបានចាប់អារម្មណ៍លើកីឡាករវ័យ២៣ឆ្នាំនេះ ដោយក្នុងនោះ Chelsea ទៅមុនគេ ដោយផ្ដល់តម្លៃខ្លួន៨៥លានផោនដើម្បីទិញផ្ដាច់កុងត្រាពីក្រុម Juventus ។ យ៉ាងណាមិញ តម្លៃនេះត្រូវបានខាងក្រុមសេះបង្កង់មិនព្រមនោះទេ។ ខណៈដែលកីឡាករ Chiesa នេះ ក៏ស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងនៅឡើយដែរ។ រូបគេទើបតែផ្លាស់មកលេងនៅ Juventus កាលពីរដូវកាលមុន ក្រោមលក្ខខណ្ឌខ្ចីជើងទីក្រុម Florentina មក២ឆ្នាំ ជាមួយកិច្ចសន្យាទិញយកដាច់ក្រោយផុតខ្ចីជើងផងដែរក្នុងតម្លៃខ្លួន៣៤លានផោន។ ក្រៅពី Chelsea ហើយ ក្រុម Bayern Munich ក៏បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធខាងលើដែរ ប៉ុន្តែលោក Julian Nagelsmann ដែលជាអ្នកចាត់ការក្រុម ដឹងច្បាស់ថាតម្លៃខ្លួនរបស់គេមិនថោកនោះទេ។ ដូច្នេះ Bayern Munich ដែលកម្រទិញកីឡាករថ្លៃនោះ
15 Jul 2021
241 views
Other News
លោក Beppe Marotta កំពុងចាប់អារម្មណ៍ចង់បានកីឡាករ ២ រូប
នាយកប្រតិបត្តិ (CEO) នៃក្លឹប Inter Milan គឺលោក Beppe Marotta ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់បានកីឡាករ ២ រូបរួមមាន Sergey Milinkovic Savic (Lazio) និង Federico Chiesa (Fiorentina)។ ជាគោលដៅដែលក្លឹបនឹងបើកការចរចានៅទីផ្សារដោះដូររដូវរងា កៀកនឹងចូលមកដល់នៅខែមករាខាងមុខនេះ។ ប៉ុន្តែបញ្ហាដែលត្រូវប្រឈមក៏ទំនងជាត្រូវតតាំងជាមួយក្លឹប Juventus ព្រោះសេះបង្កង់ក៏ធ្លាប់ចាប់អារម្មណ៍កីឡាករទាំងពីររូបផងដែរ។ បញ្ជាក់ Inter រដូវកាល ២០១៩/២០ មានឆន្ទៈកាន់តែធំជាងមុន ក្រោយពីទើបយកបានកីឡាករកំពូលពីររូបរបស់ Man Utd មាន Romelu Lukaku ដែលទើបទិញផ្តាច់ និង Alexis Sanchez ខ្ចីជើងមួយរដូវកាល៕
09 Sep 2019
399 views