Tag: Federico Dimarco
Football News
Inter មានគម្រោងបន្តកុងត្រាឲ្យខ្សែការពារ Federico Dimarco រហូតដល់ឆ្នាំ 2026
កាសែត Calciomercato អះអាងថាក្លឹប Inter Milan មានគម្រោងបន្តកិច្ចសន្យាជាមួយខ្សែការពារ Federico Dimarco រយះពេលយូរជាងមុន។ យោងតាមប្រភពបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Inter Milan មានបំណងចង់បន្តកិច្ចព្រមព្រៀងរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះផងដែរ ដែលផ្តល់នូវលក្ខខណ្ឌកាន់តែប្រសើរឡើងទាក់ទងនឹងប្រាក់ខែ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Dimarco នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ខណៈដែលកិច្ចសន្យាថ្មីនេះត្រូវបានគេរំពឹងថានឹងដំណើរការរហូតដល់ឆ្នាំ 2026។ រដូវកាលនេះ Federico Dimarco ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរូមក្រុមជាច្រើនទៀតក្នុងការបង្ហាញខ្លួន 15 លើកសម្រាប់ក្លឹបនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៕
16 Nov 2021
162 views
Football News
Dzeko ស៊ុត ២គ្រាប់ជួយអោយ Inter Milan បំបាក់ Bologna ចាស់ដៃ
Edin Dzeko បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ខណៈដែលក្រុមការពារតំណែងជើងឯកជើងឯក Serie A អ៊ីតាលី Inter Milan បានបំបាក់ក្រុម Bologna ដល់ទៅ៦ទល់និង១ក្នុងលទ្ធផលមិនធ្លាប់ជួបពីមុនមក។ ខ្សែប្រយុទ្ធ Lautaro Martinez បានជួយឲ្យ Inter Milan នាំមុខមុនក្រោយការបញ្ជូនបាល់ពី Denzel Dumfries ខណៈខ្សែការពារ Milan Skriniar បានតែតបាល់ពីការលើកចេញពីជ្រុងរបស់ Federico Dimarco, Nicolo Barella និង Matias Vecino ក៏មានឪកាសរកបានគ្រាប់បាល់ជួយក្រុមផងដែរ។ ទោះយ៉ាងណា Theate មាន ឪកាសតដៃបាន១គ្រាប់បាល់វិញសម្រាប់ក្រុមភ្ញៀវនៅកៀកម៉ោងជិតបញ្ចប់ការប្រកួតតង់ទី២។ Inter Milan ដែលបានបាត់បង់គ្រូបង្វឹកជួយអោយពួកគេឈ្នះពាន Premier League លោក Antonio Conte និងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុន Romelu Lukaku និងកីឡាករមួយចំនួនទៀត នៅក្នុងរដូវក្តៅក្រោមហេតុផលកាត់បន្ថយប្រាក់ឈ្នួល ទោះយ៉ាណាប៉ុន្តែពួកគេមិនស្គាល់ចាញ់សោះនៅ Serie A ក្រោមការដឹកនាំរបស់លោក
19 Sep 2021
311 views