Tag: Felix
Khmer News
១០ នាក់ត្រូវបានជម្រុះចេញពីបញ្ជី មុនពេលកម្ពុជា ប្រកួតជាមួយក្រុមហុងកុង
កីឡាករជាប់ក្នុងបញ្ជីឈ្មោះប្រមូលផ្តុំជាបឋម ក្នុងក្រុមជម្រើសជាតិចំនួន១០នាក់ ត្រូវបានអ្នកចាត់ការទូទៅក្រុម លោក Keisuke Honda និងគ្រូបង្គោលលោក Felix ជម្រុះចេញពីក្រុមជម្រើសជាតិកម្ពុជា នៅពេលក្រុមមួយនេះ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ ស្អែកនេះ។ បើតាមបញ្ជីឈ្មោះ ដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនោះ គឺកីឡាករ ស៊ិន សុផាណាត់, ទៀត គឹមហេង, សាន គឹមហេង និង ស៊ិន កក្កដា របស់ក្លិបវិសាខា ព្រមទាំងកីឡាករ ណារ៉ុង កក្កដា, កាន់ ពិសាល របស់ក្លិបក្រសួងការពារជាតិ កីឡាករ លី វ៉ាហេត, ជា វេសលី របស់ក្លិបបឹងកេត ឃៀង ម៉េងហួរ របស់ក្លិបព្រះខ័នរាជស្វាយរៀង
04 Sep 2019
190 views