Tag: Fenerbache
Other News
Mesut Ozil គ្រោងបញ្ចប់អនាគតជាមួយក្រុម Arsenal តាមរយៈកិច្ចសន្យាខ្ចីជើងទៅក្លឹប Fenerbache
កីឡាករ Mesut Ozil ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេរបស់ក្រុម Arsenal គ្រោងនឹងចាកចេញនៅខែមករាខាងមុខនេះ ស្របពេលមានសេចក្តីរាយការណ៍ថា ក្លឹប Fenerbache កំពុងចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាករវើលខាប់នេះនៅខែមករា។ Ozil ដែលចាកចេញពីក្លឹប Real Madrid មកចូលរួមជាមួយពហុកីឡាដ្ឋាន Emirates Stadium កាលពីឆ្នាំ២០១៣នោះ មិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹកលោក Unai Emery សម្រាប់រដូវកាលនេះទេ។ លោក Emery ពេញចិត្តកីឡាករវ័យក្មេងដូចជា Reiss Nelson, Dani Ceballos និង Joe Willock ហើយនៅពេលនេះ Arsenal អាចនឹងកាត់បន្ថយការចំណាយតាមរយៈការអនុញ្ញាតឲ្យ Ozil លេងខ្ចីជើងនៅខែមករានេះ។ តាមសេចក្តីរាយការណ៍ថា ក្លឹប Arsenal មានបំណងចំណាយប្រាក់ខ្លះសម្រាប់ប្រាក់ខែ ៣៥០.០០០ផោនក្នុងមួយសប្តាហ៍របស់ Ozil ផងដែរ៕
13 Oct 2019
324 views