Tag: Ferland Mendy
Football News
Casemiro និង David Alaba អាចនឹងមិនបានលេងទល់នឹង Man City
ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Manchester City នៅកីឡដ្ឋាន Etihad នៅម៉ោង២រំលងអាធ្រាត្រនេះហើយសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួបធំនេះដែរ ក្រុមរបស់លោក Carlo Ancelotti មានបញ្ហាជាមួយកីឡាករសំខាន់ៗក្នុងក្រុមទៅហើយ។ ជាក់ស្ដែង Casemiro និង David Alaba កំពុងមានបញ្ហារបួស ហើយមិនទាន់ច្បាស់ថាអាចលេងបាននោះទេ។ កីឡាករ២នាក់នេះសុទ្ធតែស្ថិតក្នុងជម្រើសដំបូងជានិច្ចសម្រាប់ក្រុម ហើយប្រសិនបើគេមិនអាចលេងបាន នោះនឹងធ្វើឱ្យក្រុមអធិរាជសបាត់លំនឹងក្នុងក្រុមមិនខាន។ តែយ៉ាងណា ខ្សែការពារ Ferland Mendy បានជាសះស្បើយវិញទាន់ល្មមដែរសម្រាប់ការប្រកួតនៅយប់នេះ។ ដោយអាចបន្ថយសម្ពាធខ្លះនៅតំប់នការពារហើយ ស្របពេលក្រុម Man City កំពុងឡើងជើងស្រាប់ អ្នកការប្រកួតជាប់ៗគ្នា និងរកគ្រាប់បាល់បានច្រើនគ្រាប់ណាស់៕
27 Apr 2022
32 views
Football News
ខ្សែការពារ Real Madrid ម្នាក់បានខកខានការប្រកួតជាមួយក្រុម Chelsea ដោយសាររបួស
គេហទំព័រផ្លូវការរបស់ក្លឹប Real Madrid បានអោយដឹងថាខ្សែការពារ Raphael Varane របស់ក្រុម Real Madrid ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាសាច់ដុំកជើងខាងស្តាំ ។ សម្រាប់ហេតុផលនេះកីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងខកខានការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃទី ៥ ខែឧសភាខាងមុខនេះ ។ ខ្សែការពារសញ្ជាតិបារាំង Raphael Varane បានរងរបួសក្នុងការប្រកួតក្នុងក្របខ័ណ្ឌ La Liga ទល់នឹងក្រុម Osasuna នៅសប្ដាហ៍ទី ៣៤ កាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ។ គាត់ត្រូវបានផ្លាស់ប្ដូរជំនួសដោយកីឡាករ Nacho Fernandez ដែលទើបនឹងជាពីរបួស ។ ចំណែកឯខ្សែការពាររបស់ក្លិប Real Madrid គឺ Sergio Ramos និង Ferland Mendy ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកទាន់ពេលការប្រកួតវិជើងទី ២ ជាមួយក្រុមតោខៀវ
03 May 2021
347 views