Tag: Fernando Llorente
Other News
កីឡាករ Fernando Llorente អាចវិលត្រឡប់មកក្លឹប Tottenham Hotspur វិញ
ខ្សែប្រយុទ្ធ Fernando Llorenteអាចនឹងវិលត្រឡប់មកក្លឹប Spursវិញ ខណៈពេលក្លឹបនេះព្យាយាមដោះស្រាយបញ្ហា បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane រងរបួស។ Llorente បានចាកចេញពីក្លឹប Spurs កាលពីរដូវក្តៅ ដើម្បីទៅចូលរួមជាមួយក្លឹប Napoli ប៉ុន្តែនៅពេលនេះប្រហែលជាអាចវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍វិញ។ មានការអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះប្រហែលជាវិលត្រឡប់មកវិញ អំឡុងរដូវកាលទិញដូរនៅខែមករានេះ។Llorente រកបាន៤គ្រាប់ក្នុង២១ប្រកួតសម្រាប់ក្រុមអ៊ីតាលី ចាប់តាំងពីបានចូលរួមនៅរដូវក្តៅនេះ។ លោក Jose Mourinhoគ្មានខ្សែប្រយុទ្ធជម្រើសទី២ដ៏ល្អនោះទេ ក្រៅពីLucas និងSon Heung Min ដូច្នេះការវិលត្រឡប់របស់ Llorente អាចជាជម្រើសដ៏ល្អ។កីឡាករវ័យ៣៤ឆ្នាំរូបនេះកំពុងឈានដល់ទីបញ្ចប់នៃអាជីពរបស់ខ្លួន ប៉ុន្តែនៅតែអាចផ្តល់ជាជម្រើសក្នុងឋានៈជាកីឡាករគោលដៅរបស់ក្លឹប Spurs ៕
14 Jan 2020
277 views
Other News
Napoli យកបានកីឡាករ Llorente ក្រោយផុតកុងត្រាជាមួយ Tottenham Hotspur
ក្លឹប Napoli ទីបំផុតបានជោគជ័យលើកិច្ចព្រមព្រៀងនាំយកកីឡាករ Fernando Llorente មកចូលរួមនៅ Serie A ក្រោយពេលដែលកីឡាករសញ្ជាតិអេស្ប៉ាញបានផុតកុងត្រាជាមួយនឹងក្លឹបចាស់ Tottenham Hotspur។ ក្នុងលក្ខខណ្ឌឥតតម្លៃខ្លួន បុរសវ័យ ៣៤ ឆ្នាំ ត្រូវបានរាយការណ៍ថាព្រមព្រៀងលើកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លឹប Napoli។ Llorente បានចាយពេល ២ រដូវកាលជាមួយមាន់ខ្នាយមាសដោយរកបាន ២ គ្រាប់នៅ PL និង ៣ គ្រាប់នៅ UCL រាប់បញ្ចូលទាំងគ្រាប់បាល់ដ៏សំខាន់ដែលរុញច្រានឲ្យ Spurs យកឈ្នះ Man City ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលចាស់។ ក្លឹបរបស់លោក Carlo Ancelotti នឹងរំពឹងលើចំណែកថ្មីរូបនេះ សម្រាប់ពង្រឹងបន្ថែមទៀតនៅរដូវកាល ២០១៩/២០ បន្ទាប់ពីទើបតែបរាជ័យនៅលទ្ធផល ៤-៣ ទល់ Juventus ជាមួយគ្រាប់បាល់ Own-Goal របស់ខ្សែការពារល្អបំផុត Kalidou Koulibaly៕
02 Sep 2019
188 views