Tag: Fernando Torres
Football News
អតីតមិត្តរួមក្រុម Atletico ថា Torres នឹងអាចក្លាយជា គ្រូក្រុមជម្រើសជាតិអេស្ប៉ាញនៅពេលអនាគត
លោក Armando de la Morena អតីតមិត្តរួមក្រុមដឹកនាំ Atletico Madrid នឹងលោក Fernando Torres ជំនួយការគ្រូបង្គោលក្រុម U19 របស់ AT នេះបាននិយាយក្នុងថ្ងៃនេះថា លោក Torres នឹងអាចក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញនាពេលអនាគត។ លោក Morena បាននិយាយថា៖” គ្រូដូច Torres ដែលដឹងពីអាជីពជាអ្នកដឹកនាំនេះគ្រាន់បើ ហើយធ្លាប់ជាកំពូលកីឡាករមួយដែលគេទទួលស្គាល់ គឺមានលក្ខខ័ណ្ឌសមស្របអាចក្លាយជាគ្រូដ៏ល្អមួយរូប “។ លោកបានបន្តថា៖” អញ្ចឹងអ្វីដែលខ្ញុំឃើញសមត្ថភាពគេនោះគឺឲ្យគេនៅតែដើរត្រូវផ្លូវនេះ គឺនៅពេលអនាគតយើងនឹងមានគ្រូល្អសម្រាប់បាល់ទាត់អេស្ប៉ាញយើងហើយ គេនឹងអាចធ្វើជាគ្រូ Atletico ឬក៏អាចជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញតែម្ដងក៏បាន ឬក៏នៅកន្លែងណាដែលគេចង់ទៅ។ និយាយអត្តចរិតអាកប្បកិរិយារបស់គេតែងត្រូវគេកោតសរសើរតាំងពីក្មេងមក ទាំងនៅលើទីលាន និងក្រៅទីលាន នេះជាអ្វីដែលគ្រូបង្គោលត្រូវតែមាន ហើយគេមានហ្នឹងគ្រប់អស់ហើយហ្នឹង “។ គួរបញ្ជាក់ផងដែរថា Torres ធ្លាប់ជាខ្សែប្រយុទ្ធឲ្យក្លឹប Atletico, Liverpool, Chelsea, AC Milan និង Sagan Tosu ដោយគេចូលនិវត្តន៍ពីកីឡាករបាល់ទាត់ហើយ ដោយមកធ្វើជំនួយការគ្រូបង្គោល U19
05 Mar 2022
52 views
Football News
Lukaku យល់ព្រមពាក់លេខក្ដៅ លេខ៩នៅ Chelsea ដោយមិនញញើត
ខ្សែប្រយុទ្ធ Romelu Lukaku នឹងពាក់លេខ៩ ដែលជាលេខក្ដៅក្នុងក្លឹប Chelsea បន្ទាប់ពីក្លាយជាកីឡាករផ្លូវការរបស់ក្លឹប ហើយគេចង់បង្ហាញខ្លួនលេងឆាប់ៗ។ កីឡាករដែលមានតម្លៃខ្លួន៩៧,៥លានផោន ផ្លាស់ពីក្លឹប Inter Milan ត្រូវបានក្លឹបទុកចិត្តឲ្យលេខ៩ ដែលអតីតកីឡាករមុនៗដូចជា Hasselbaink និង Gianluca Vialli ធ្លាប់ពាក់ជោគជ័យ។ ប៉ុន្តែលេខមួយនេះបានក្លាយជាលេខក្ដៅនៅរយៈកាលចុងក្រោយ ដោយខ្សែប្រយុទ្ធមួយចំនួនដូចជា Fernando Torres, Crespo, Alvaro Morata និង Gonzalo Higuain ទទួលយកវាហើយមិនជោគជ័យជាមួយក្លឹប។ ក្នុងសន្និសីទកាសែតកីឡាករវ័យ២៨ឆ្នាំបាននិយាយថា គេទទួលបានលេខ៩ និងសប្បាយចិត្តខ្លាំងណាស់ ហើយសំណាងដែលបានមកដល់ក្នុងពេលនេះ។ វាពិតជាល្អដែលបានត្រឡប់មកវិញ។ ជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែប្រយុទ្ធដើម្បីសម្រេចគោលដៅសុបិន្តរបស់អ្នក៕
19 Aug 2021
155 views
Other News
គ្រូបង្វឹក At.Madrid ចង់បានអតីតខ្សែប្រយុទ្ធ Torres មកជួយក្លឹបឡើងវិញ
គ្រូបង្វឹក Atletico Madrid លោក Diego Simeone បានបញ្ជាក់ថាលោកចង់អោយអតីតកូនក្រុម Fernando Torres ត្រឡប់មកលេងនៅក្លឹប Atletico Madrid ទោះបីជាអតីតខ្សែប្រយុទ្ធសញ្ជាតិអេស្បាញរូបនេះសម្រេចចូលនិវត្តន៍ពីបាល់ទាត់កាលពីសប្តាហ៍មុនបន្ទាប់ពីអតីតប្រធានក្រុមយុវជនរបស់ក្លឹបរកបាន ១២១ គ្រាប់ក្នុង ៣៥០ ប្រកួតមុនពេលផ្លាស់ទៅ Liverpool កាលពីរដូវក្តៅឆ្នាំ២០០៧។ គ្រូបង្វឹកអាហ្សង់ទីនលោក Simeone ដែលបានឈ្នះពានរង្វាន់ Europa League ឆ្នាំ ២០១៨ ជាមួយ Torres បាននិយាយថា: Fernando មានភាពវៃឆ្លាតនិងជាកីឡាករឆ្នើមម្នាក់នៅក្នុងពិភពបាល់ទាត់។ សង្ឃឹមថាគាត់មិន ចំណាយពេលគិតយូរទេដូច្នេះយើងអាចធ្វើការជាមួយគ្នាម្តងទៀតនៅWanda Metropolitano។ ក្រោយផ្លាស់ទៅលេងនៅហង្សក្រហមTorres នៅតែរកបានគ្រាប់បាល់ ៨១គ្រាប់ក្នុង ១៤២ប្រកួតសម្រាប់ក្លិប Merseyside មុនពេលចាកចេញទៅ Chelsea ក្នុងតម្លៃផ្ទេរខ្ពស់បំផុត ៥០ លានផោន កាលពីខែមករាឆ្នាំ ២០១១។ បន្ទាប់មករូបគេបានសម្រេចវិលត្រឡប់មកកាន់ក្លឹបចាស់At.Madridដែលមានមូលដ្ឋាននៅរដ្ឋធានីអេស្បាញវិញកំលុងឆ្នាំ ២០១៥ និង ២០១៨ មុនពេលបញ្ចប់អាជីពជាមួយក្រុមនៅលីកកំពូលជប៉ុន Sagan Tosu។
29 Aug 2019
164 views
Other News
Simeone ថា Torres និងខ្ញុំចង់បានល្អបំផុតសម្រាប់ Atletico Madrid
Diego Simeone ជាគ្រូបង្វឹក Atletico Madrid ខណៈមានពាក្យចចាមអារ៉ាមត្រូវបានរំសាយចេញ
23 Feb 2018
316 views
Other News
Torres និយាយថា Costa ត្រូវតែរៀនដើម្បីកុំឱ្យកាតក្រហមកើតឡើងម្តងទៀត
Fernando Torres ក្នុងថ្ងៃនេះ បាននិយាយចំៗថា ខ្សែប្រយុទ្ធ Diego Costa ត្រូវតែរៀនសូត្រអំពីកំហុសរបស់ខ្លួន
12 Jan 2018
236 views
Football News
ការបង្ហាញខ្លួនរបស់ Fernando Torres ជាជម្រើសដំបូងឲ្យ Atletico Madrid
ក្នុងការបង្ហាញខ្លួនរបស់ Fernando Torres កាលពីយប់មិញ តាមទាន់កំណត់ត្រា របស់លោក Luis Aragones ក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងឲ្យ Atletico Madrid ទល់នឹង Elche កាលពីយប់មិញ Fernando Torres ពេលនេះបានតាមទាន់កំណត់ត្រាលោក Luis Aragones ដែលលេងបានសរុបទាំងអស់ ៣៦៨ប្រកួតឲ្យក្លឹប។ គាត់បានចូលរួមជាមួយក្រុមតែមួយគត់ដែលមានកីឡាករតែ 7 នាក់ប៉ុណ្ណោះដែលបានឈានដល់កម្រិតកំពូលបែបនេះហើយអាជីពរបស់គាត់ជាមួយនឹង Los Colchoneros មិនទាន់បានបញ្ចប់នៅឡើយទេ។ អតីតកីឡាករដ៏ល្បីល្បាញរបស់ Liverpool នៅសល់កុងត្រា១រដូវកាលពេញជាមួយ Atletico មានន័យថារូបគេនៅមានឱកាសបំបែកកំណត់ត្រាបន្តទៀត។ នេះគឺជារដូវកាលទី១១ហើយរបស់តារាឆ្នើមមានឈ្មោះហៅក្រៅថា El Nino ជាមួយក្លឹបមានមូលដ្ឋាននៅម៉ាឌ្រីដក្នុងនោះ Torres ទម្លាយសំណាញ់ទីបាន ១១៩គ្រាប់៕ ប្រភពពី៖ Marca
27 Oct 2017
411 views