Tag: Ferran Jutgla
Football News
បង្ហាញខ្លួនថ្ងៃដំបូងរបស់ Dani Alves ជួយឲ្យ Barca ឈ្នះទាំងតានតឹង
Barcelona បានយកឈ្នះក្រុមមកពីលីគលំដាប់ទី៣ Linares លទ្ធផល ២-១ បានឡើងទៅជុំបន្តពានរង្វាន់ Copa del Rey ខណៈ Dani Alves បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប។ ក្នុងការប្រកួត Linares បានធ្វើការនាំមុខមុនតាំងតែនាទី១៩។ ហើយការប្រកួតត្រូវរងចាំដល់នាទី៦៣និង៦៩ ទើប Barca អាចវាយបកយកឈ្នះវិញ ទាត់បញ្ចូលទីដោយកីឡាករ Ousmane Dembele និង Ferran Jutgla។ តាមរយៈលទ្ធផលឈ្នះ ២-១ នេះ Barca មានសិទ្ធិបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Copa del Rey។ Dani Alves វ័យ៣៨ឆ្នាំក្រោយរងចាំអស់ជាយូរ កាលពីយប់មិញគេបានបង្ហាញខ្លួនប្រកួតដំបូងឲ្យ Barca ហើយផ្លាស់មកកាន់ក្លឹបកាលពីខែវិច្ឆិកា។ ខ្សែការពារស្ដាំរូបនេះបានចាកចេញពីកីឡដ្ឋាន Nou Camp កាលពីឆ្នាំ២០១៦ ធ្លាប់ឈ្នះពាន La Liga ៦ដង និង Champions League ៣ដង៕
07 Jan 2022
97 views