Tag: Ferrran Torres
Football News
ក្លិប Newcastle ចង់ទិញយក Memphis Depay ពីក្លិប Barcelona នៅរដូវក្ដៅនេះ
ក្លិប Newcastle ត្រូវបានគេរាយការណ៍ថា ចង់ទិញយកខ្សែប្រយុទ្ធ Memphis Depay ពីក្លិប Barcelona នៅរដូវក្ដៅនេះ។ ថ្មីៗនេះលេចឮថា ភាគីលោក Xavi Hernandez បានបើកភ្លើងខៀវឲ្យ Depay ចាកចេញបន្ទាប់ពីការមកដល់របស់ Ferrran Torres, Pierre-Emerick Aubameyang, Raphina និង Robert Lewandowski ដោយក្លិបគ្រោងលក់គេក្នុងតម្លៃជាង១៧លានផោន(ស្មើនឹងប្រមាណ ២០.៤ លានដុល្លារ)ប៉ុណ្ណោះ។ សារព័ត៌មាន Sport បានចុះផ្សាយថា Newcastle នឹងបង់ប្រាក់ក្នុងចំនួននោះដើម្បីយកកីឡាករសញ្ជាតិហូឡង់រូបនេះមករួមក្រុមប៉ុន្តែ Memphis Depay ទំនងជាមិនចង់ចូលរួមជាមួយ Newcastle ឡើយ។ គួរបញ្ជាក់ផងដែរថា Memphis Depay រកបាន១២គ្រាប់ ក្នុងការបង្ហាញខ្លួននៅ La Liga ២៨ប្រកួតនារដូវកាលមុន៕
23 Jul 2022
36 views