Tag: FIFA Best Special Award
Football News
Lewandowski ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ឆ្នាំ២០២១
ខ្សែប្រយុទ្ធ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតនៅឆ្នាំ ២០២១កន្លងទៅដែលសហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA ផ្ដល់ឱ្យ។ Lewandowski ត្បិតតែមិនបានឈ្នះពានរង្វាន់ Ballon dÓr មែន ប៉ុន្តែរូបគេត្រូវបាន FIFA ផ្ដល់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំឱ្យ ដែលវាជាពានរូបគេឈ្នះ២ឆ្នាំជាប់គ្នាមកហើយ។ កីឡាករប៉ូឡូញរូបនេះ ធ្វើបានល្អណាស់តាំងពីឆ្នាំ២០២០មកម្ល៉េះ ដោយរកគ្រាប់បានច្រើនជាងគេ រហូតមកដល់ឆ្នាំ២០២១ក៏នៅតែធ្វើបានល្អ។ មួយវិញទៀតនៅឆ្នាំ២០២២នេះវិញ គេក៏សង្កេតឃើញថា Lewandowski មិនបានធ្លាក់ទម្រង់លេងអ្វីឡើយ។ ដោយឡែកសម្រាប់អ្នកចំណាត់ថ្នាក់បន្ទាប់នោះគឺ Mohamed Salah និង Lionel Messi។ សម្រាប់ Ronaldo វិញក៏បានពានរង្វាន់មួយដែរ គឺពាន FIFA Best Special Award ដែលជាពានផ្ដល់ឱ្យក្រោយរកបាន១១៥គ្រាប់នៅជម្រើសជាតិច្រើនជាងកីឡាករណាៗទាំងអស់៕
19 Jan 2022
107 views