Tag: FIFA Club World Cup 2021
Other News
ចិន ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Club World Cup 2021
ចិន ត្រូវបានបោះឆ្នោតឲ្យធ្វើជាអ្នករៀបចំព្រឹត្តិការណ៍ក្លឹបបាល់ទាត់ពិភពលោក FIFA Club World Cup នៅឆ្នាំ២០២១ ខាងមុខដែលមានរហូតដល់ទៅ ២៤ប្រទេសចូលរួមផងដែរ។ ប្រធាន FIFA លោក Gianni Infanito បានថ្លែងក្នុងអង្គមហាសន្និបាតមួយដែលត្រូវបានធ្វើឡើងនៅ ទីក្រុងសៀងហៃ ប្រទេសចិនម្សិលមិញនេះបានឲ្យដឹងថា “ចិន ទទួលបានការទុកចិត្តពីសំណាក់សមាជិក FIFA ក្នុងការផ្តល់ទីតាំងរៀបចំ Club World Cup នៅឆ្នាំ២០២១ ដែលជាលើកទី១ផងដែរក្រុមច្រើនចូលរួម ពោលគឺពី ៧ក្រុមទៅ ២៤ក្រុមរាប់ទាំងក្លឹបប្រទេសម្ចាស់ផ្ទះផងដែរ” ។ កន្លងមក ប្រធានក្លឹបធំៗនៅអឺរ៉ុបមួយចំនួនក៏បានធ្វើពហិការក្នុងការមិនចូលរួមកម្មវិធីនេះដែរ ក្រោមហេតុផងថា ចង់ទុកពេលឲ្យកីឡាករសម្រាកបានច្រើន បន្ទាប់ពីបញ្ចប់លីគប្រចាំប្រទេសនីមួយៗ និងអាចជាន់កម្មវិធីផ្សេង ក៏ព្រោះតែ FIFA Club World Cup 2021 នឹងរៀបចំឡើងនៅអំឡុងខែមិថុនា ដល់ខែកក្កដា។ គួរបញ្ជាក់ផងដែរថា FIFA Club World Cup ជាការជួបគ្នារវាងក្លឹបជើងឯកមកពី ៦តំបន់ផ្សេងៗគ្នា បូករួមទាំងក្រុមម្ចាស់ផ្ទះដែលមានសិទ្ធិប្រកួតដោយស្វ័យប្រវត្តិ គ្រាដែល Real Madrid ជាជើងឯកឆ្នាំ២០១៨។
25 Oct 2019
953 views