Tag: Florentino Perez
Football News
លោក Pochettino បានបដិសេធសំណើរបស់ក្លិប Man United ចង់កនាំReal Madrid វិញ
អ្នកដឹកនាំក្រុម Paris Saint Germain លោក Mauricio Pochettino បានបដិសេធសំណើរបស់ក្លិប Manchester United ហើយចង់ទៅដឹកនាំនៅ Real Madrid វិញ។ ជាការពិតណាស់ លោក Pochettino ត្រូវបានគេសន្និដ្ឋានថា អាចនឹងចាកចេញពី PSG នៅពេលចប់រដូវកាលនេះហើយ លើសពីនេះផងដែរ មានរបាយការណ៍ជាច្រើន បានចុះផ្សាយថា Man Utd កំពុងតាមបញ្ចុះបញ្ចូលលោក Pochettino ខ្លាំង ដើម្បីឲ្យលោកមកជំនួស លោក Rangnick។ បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយថា លោក Pochettino បានបដិសេធសំណើរបស់ Man Utd ហើយ ព្រោះលោកមានបំណងចង់ទៅដឹកនាំ Real Madrid ជាង។ ស្របពេលដែលលោក Florentino Perez កំពុងគិតគូរចង់បណ្តេញលោក Carlo Ancelotti ចេញ បន្ទាប់ពីចាញ់ PSG នៅ
28 Feb 2022
62 views
Football News
Eden Hazard បដិសេធមិនទៅលេងនៅក្លឹប Newcastle United
ខ្សែប្រយុទ្ធ Eden Hazard បានបដិសេធមិនទៅលេងនៅក្លឹប Newcastle United ទោះក្លឹប Real Madrid បានព្រមព្រៀងលក់ឲ្យក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ El Nacional ។ បើប្រភពដដែលនេះ ក្រោយ Hazard ប្រកាសថាចង់ចាកចេញពី Real ក្លឹប Newcastle ក៏បានចរចាចង់បានខ្សែប្រយុទ្ធរូបនេះ ដោយឲ្យថ្លៃជាង ៤៥លានដុល្លារ បន្ថែមជាមួយនឹងជាង ១១លានដុល្លារ សរុបទៅជាង ៥៦លានដុល្លារ ដើម្បីទិញរូបគេ។ លោក Florentino Pérez ប្រធានក្លឹប Real Madrid ក៏បានព្រមព្រៀងនឹងសំណើចង់បាននេះផងដែរ ប៉ុន្តែ Hazard មិនព្រម ដោយថា គេនឹងចាកចេញប៉ុន្តែទៅក្លឹបណាដែលធំៗដូចជាក្លឹប Chelsea ជាដើម។ នៅក្នុងរដូវកាលនេះ Hazard បានចូលលេងឲ្យ Real Madrid បាន ១៦ប្រកួត និងមិនទាន់រកបានគ្រាប់បាល់សោះខណៈកីឡាករនេះនឹងបញ្ចប់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៤ខាងមុខ៕
19 Jan 2022
119 views
Football News
លោក Perez និយាយថាខ្សែបម្រើឆ្នើម Kroos កើតមកដើម្បីលេងឲ្យក្លិប Real Madrid
ប្រធានក្លិបលោក Florentino Perez បានបង្ហាញការកោតសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់ខ្សែបម្រើឆ្នើម Toni Kroos ក្នុងនោះលោកបានលើកឡើងដោយមិនលាក់លាមថា កីឡាករសញ្ជាតិ អាល្លឺម៉ង់ រូបនេះកើតមកគឺដើម្បីលេងឱ្យតែក្លិប Real Madrid មួយប៉ុណ្ណោះ។ ជាការពិតណាស់ Kross បានរួមរស់ជាមួយក្រុម អធិរាជស អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយរូបគេបានផ្លាស់ចេញពីក្រុម Bayern Munich មកកាន់ទឹកដី Santiago Bernabeu តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ខណៈបច្ចុប្បន្នខ្សែបម្រើវ័យ ៣២ ឆ្នាំកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លិបក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ ទាក់ទងនឹងរឿងខាងលើ, លោក Perez បានមានប្រសាសន៍យ៉ាងដូច្នេះថា៖“Kroos មានស្ទីលលេងមួយ ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ចង់ធ្វើដំណើរមកកាន់ទីលានដើម្បីមើលគាត់លេងមែនទែន។ សម្រាប់ខ្ញុំ គាត់ជាកីឡាករម្នាក់ ដែលកើតមកសម្រាប់លេងឱ្យ Real Madrid មួយប៉ុណ្ណោះ” ៕
10 Jan 2022
130 views
Football News
មេ UEFA អត់ខ្វល់ទេប្រសិនបើ Real Madrid Barcelona និង Juventus ចាកចេញពី UCL
លោក Aleksander Ceferin ប្រធាន UEFA បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដែលត្រៀមចុះនៅ Der Spiegel ចុងសប្ដាហ៍ថា លោកមិនខ្វាយខ្វល់ទេប្រសិនបើក្លឹប Real Madrid ក្លឹប Barcelona និង Juventus ចាកចេញពីការប្រកួត UEFA Champions League នៅក្នុងរដូវកាលនេះ។ លោក Cerferin បាននិយាយថា៖” ខ្ញុំមិនខ្វល់ទេប្រសិនបើពួកគេចាកចេញ (ក្លឹប Real Madrid ក្លឹប Barcelona និង Juventus)។ វាពិតជាគួរឲ្យអស់សំណើចណាស់ ដែលពួកគេចង់បង្កើតការប្រកួតថ្មី ខណៈពេលដែលពួកគេនៅចង់លេង UCL ក្នុងរដូវកាលនេះ “។ លោកបានបន្តថា៖” ច្បាស់ណាស់ក្លឹបទាំងបីហ្នឹងគឺមានមេដឹកនាំអសមត្ថភាព។ ពួកគេទាំងនោះ( លោក Florentino Perez លោក Joan Laporta និងលោក Andrea Agnelli) តែងព្យាយាមសម្លាប់វិស័យបាល់ទាត់នេះរហូតមក “។ សូមរំលឹកផងដែរថា UEFA តែងតែយាយី
11 Sep 2021
197 views
Football News
គ្មានការចុះហត្ថលេខាកីឡាករទៀតទេសម្រាប់ Real Madrid នូវរដូវកាលថ្មីនេះ
យោងតាមសារពត៍មាន Marca នឹងមិនមានការចុះហត្ថលេខាកីឡាករថ្មីនៅរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះទេបន្ទាប់ពីលោក Florentino Perez បានបញ្ជាក់ដូចគ្នាទៅនឹងក្រុមប្រឹក្សាភិបាលរបស់ក្លឹប។ ពាក្យចចាមអារ៉ាមអំពីការផ្ទេរបានផ្សារភ្ជាប់ជាមួយក្លឹប Real Madrid ជាមួយនឹងខ្សែប្រយុទ្ធ Kylian Mbappe, Erling Haaland នឹងខ្សែបម្រើ Paul Pogba និងឈ្មោះល្បីផ្សេងទៀត។ សរុបសេចក្តីមកក្លឹបអធិរាជស Real Madrid បានបញ្ចប់ការផ្ទេរ David Alaba ក្នុងនាមជាកីឡាករឥតគិតថ្លៃនិងអនុញ្ញាតឱ្យប្រធានក្រុម Sergio Ramos របស់ពួកគេទៅ PSG ។
20 Jul 2021
196 views
Football News
បែកធ្លាយសម្លេង Perez កាលឆ្នាំ២០០៦ថា Raul និង Casillas មិនសមលេងឲ្យ Real នោះទេ
សារសម្លេងបែកធ្លាយកាលពីឆ្នាំ២០០៦ របស់លោក Florentino Perez ប្រធានក្លឹប Real Madrid ត្រូវបានចុះផ្សាយដោយកាសែត El Confidencial កាលពីពេលថ្មីៗនេះថា Raul និង Iker Casillas ជាកីឡាករមិនស័ក្ដិសមលេងឲ្យក្លឹបលោកនោះទេ។ លោក Perez បាននិយាយថា៖” Casillas មិនមែនជាអ្នកចាំទីស្តង់ដាររបស់ Real នោះទេ នេះជាអ្វីដែលខ្ញុំអាចនិយាយបាន។ គេមិនមែន ហើយក៏មិនដែលធ្លាប់ទេ។ គេហ្នឹងហើយជាភាពបរាជ័យរបស់យើង។ បញ្ហានោះគឺថាមានមនុស្សស្រលាញ់គេខ្លាំងពេក ការពារគេខ្លាំងពេក។ គេមិនស័ក្ដិសមលេងឲ្យយើងទេ មួយទៀតនោះគឺ Raul និយាយទៅគេទាំងពីរនាក់នេះហើយ ទី១គឺ Casillas ទី២គឺ Raul ។ លោកក៏បានបន្ថែមដែរថា៖” និយាយទៅកីឡាករមួយចំនួនដូចពួកគេហ្នឹងគិតតែចិត្តខ្លួនឯងទេ។ យើងអត់អាចរំពឹងអីពីពួកគេបានសោះ។ ប្រសិនជាយើងគិតថារំពឹងលើពួកគេបាន នោះគឺខុសហើយពួកគេនឹងធ្វើឲ្យយើងខកចិត្តជាមិនខាន។ និយាយទៅខ្ញុំមិនសូវជាមានការយល់ឃើញល្អប៉ុន្មានទេសម្រាប់កីឡាករមួយចំនួន “។ សារសម្លេងបែកធ្លាយនេះធ្វើឡើងបន្ទាប់ពីលោក Perez ចាកចេញពីតំណែងប្រធាន Real កាលពីឆ្នាំ២០០៦ ក្រោយពីលោកឡើងដឹកនាំបាន ៦ឆ្នាំចាប់ពីឆ្នាំ២០០០មក។ យ៉ាងណាក្ដីលោកត្រូវបានគេតែងតាំងជាប្រធានក្លឹបម្ដងទៀតនៅឆ្នាំ២០០៩ ដែលនៅបន្តដឹកនាំរហូតដល់បច្ចុប្បន្ន៕
14 Jul 2021
128 views
Football News
ក្លឹបស្ថាបនិកទាំង១២ នៅតែបន្តមានភាគហ៊ុនជាមួយ European Super Leauge
ក្លឹបទាំង ១២ ដែលរួមគ្នាបង្កើតក្របខ័ណ្ឌប្រកួតបាល់ទាត់ទ្វីបអឺរ៉ុបថ្មី ដែលមានឈ្មោះថា European Super League នៅតែបន្តកាន់កាប់ភាគហ៊ុនរបស់ខ្លួននៅក្នុងស្ថាប័ននេះនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ El Confidencial។ គិតមកត្រឹមពេលនេះមានតែក្លឹប ៣ប៉ុណ្ណោះ ដែលមិនទាន់ដកខ្លួនចេញពីក្របខ័ណ្ឌនេះ។ ក្លឹបទាំង ៣នោះគឺ Real Madrid ក្លឹប Barcelona និងក្លឹប Juventus។ យ៉ាងណាមិញ បើយោងតាមការទម្លាយរបស់សារព័ត៌មានខាងលើបានឲ្យដឹងថា ក្លឹបទាំង ៩ផ្សេងទៀត ដោយក្នុងនោះមានក្លឹបអង់គ្លេសទាំង ៦ ក្លឹបអេស្ប៉ាញ Atletico Madrid និងក្លឹបអ៊ីតាលី Inter Milan និង AC Milan ដែលប្រកាសថាដកចេញនោះ គឺដកបានត្រឹមតែពាក្យសម្ដីប៉ុណ្ណោះ មិនមែនដកចេញជាផ្លូវការនោះទេ។ Super League នៅពេលនេះនៅតែបន្តមាន នេះបើតាមការលើកឡើងរបស់លោក Florentino Perez។ យ៉ាងណាមិញ ស្ថាប័ននេះនៅជាប់មានក្ដីក្ដាំពាក្យបណ្ដឹងជាមួយនឹងស្ថាប័នបាល់ទាត់អឺរ៉ុប UEFA៕
02 Jun 2021
184 views
Football News
ចចាមអារ៉ាម៖ Real កំពុងសម្លឹងមើលចង់បាន Ancelotti មកធ្វើជាគ្រូបង្គោលក្លឹប
ក្លឹប Real Madrid ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កំពុងទាក់ទង់ចង់បានអ្នកចាត់ការក្លឹប Everton លោក Carlo Ancelotti មកធ្វើជាគ្រូបង្គោលថ្មីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ។ បើប្រភពខាងលើ លោក Florentino Perez ប្រធានក្លឹប Real បានមកទាក់ទងសួរនាំលោក Ancelotti ដោយផ្ទាល់ពីរឿងខាងលើនេះ។ មកទល់នឹងពេលនេះមិនទាន់មានសារព័ត៌មានណាមួយចុះផ្សាយពីការសម្រេចចិត្តរបស់លោក Ancelotti ទាក់ទងនឹងការចង់បានរបស់ Real នៅឡើយទេ។ យ៉ាងណាក្ដីលោក Ancelotti មិនមែនជាបេក្ខជនមួយរូបប៉ុណ្ណោះដែលត្រូវបាន Real ទាក់ទងក្រោយលោក Zinedine Zidane ចាកចេញដោយក្លឹបនេះក៏បានទាក់ទងទៅអ្នកដឹកនាំក្លឹបមានបទពិសោធន៍ដទៃជាច្រើនរូបផងដែរដូចជាលោក Antonio Conte លោក Raul និងលោក Xabi Alonso ។ គួរបញ្ជាក់ផងដែរថា Ancelotti ធ្លាប់ដឹកនាំ Real Madrid កាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ដោយឈ្នះពាន UEFA Champions League ម្ដងនៅឆ្នាំ២០១៤៕
02 Jun 2021
198 views
Football News
ប្រធាន UEFA ស្នើឱ្យដក Real Madrid, Barca និង Juve ចេញពីក្របខ័ណ្ឌ Champions League រយៈពេល ២ ឆ្នាំ
ប្រធាន UEFA លោក Aleksander Ceferin ចង់ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្លិប Real Madrid, Barcelona និង Juventus ដែលមិនបានដកខ្លួនចេញពី European Super League ។ យោងទៅតាមសេចក្ដីរាយការណ៍ Cope បានឲ្យដឹងថាបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី ២៩ ខែឧសភាប្រធានសហព័ន្ធ UEFA គឺលោក Aleksander Ceferin នឹងស្នើសុំដកក្លិប Real Madrid, Barcelona និង Juventus ចេញពីការប្រកួតពានរង្វាន់អឺរ៉ុប UCL រយៈពេល ២ ឆ្នាំ ។ ប្រធានក្លិប Real Madrid លោក Florentino Perez ដែលជាអ្នកគាំទ្រសំខាន់នៃ Super League រំពឹងថា UEFA នឹងធ្វើការពិភាក្សាជាមួយក្លឹបស្ថាបនិក ។ ប្រសិនបើរឿងនោះមិនកើតឡើងទេម្ចាស់ក្លិប Real
08 May 2021
190 views
Football News
ប្រធាន Laliga និយាយថា៖ គ្មានការដាក់ទណ្ឌកម្មចំពោះក្លឹបណាឡើយ ដែលចូលរួមជាពាន Super League
ការអះអាងរបស់លោក Florentino Perez អំពីពានរង្វាន់ European Super League ត្រូវបាន Javier Tebas សង្ស័យប៉ុន្តែសហព័ន្ធបាល់ទាត់អេស្ប៉ាញ LaLiga នឹងមិនដាក់ទណ្ឌកម្មលើក្រុម Real Madrid ឡើយ។ ប្រធានសហព័ន្ធ LaLiga លោក Javier Tebas មានប្រសាសន៍ថាក្រុម Real Madrid, Barcelona និង Atletico Madrid នឹងមិនត្រូវបានដាក់ទណ្ឌកម្មចំពោះការចាប់ផ្តើមពានរង្វាន់ European Super League ទេពីព្រោះ“ ក្រុមទាំងអស់ត្រូវបានដាក់ទណ្ឌកម្មដោយអ្នកគាំទ្ររបស់ពួកគេ” ។ កាលពីថ្ងៃអាទិត្យក្លឹបធំៗ ទាំងបីរបស់លីកអេស្ប៉ាញបានប្រកាសពីការចូលរួមរបស់ពួកគេនៅក្នុងការចូលរួមប្រកួតប្រជែងគ្នាដែលមើលទៅទំនងជានឹងប្រជែងជាមួយនឹងក្របខ័ណ្ឌ Champions League របស់សហព័ន្ធ UEFA ។ ទោះយ៉ាងណាផែនការទាំងនោះបានរំលាយចោលក្នុងរយៈពេលតែ ២ ថ្ងៃបន្ទាប់ពីមានសម្ពាធទៅលើ“ ក្រុមធំៗ” ទាំង ៦ នៅអង់គ្លេសដែលបានបង្ខំឲ្យពួកគេដកខ្លួនដែលក្រុម At Madrid គឺជាអ្នកសម្រេចចិត្តចាក់ចេញពីគម្រោងពាន Super League សម្រាប់ក្រុមមកពីអេស្ប៉ាញ។
23 Apr 2021
282 views
Other News
ប្រធានក្លឹប Real ថវិកា ១៨០ លានអឺរ៉ូទៅ Zinedine Zidane សម្រាប់ចាយវាយនៅទីផ្សារដោះដូររដូវរងា
របាយការណ៍ចុងក្រោយបង្អស់បានឲ្យដឹងថាប្រធានក្លឹបលោក Florentino Perez បានផ្តល់នូវកញ្ចប់ថវិកាប្រមាណ ១៨០ លានអឺរ៉ូសម្រាប់អ្នកចាត់ការ Zinedine Zidane ក្នុងការចាយវាយលើការនាំយកកីឡាករនាទីផ្សារដោះដូររដូវរងា ដែលត្រូវបើកទ្វារនាខែមករា ឆ្នាំ ២០២០។ តាមសារព័ត៌មាន Don Balon បានចុះផ្សាយថាចំពោះទំហំលុយ ១៨០ លាននោះ Zidane អាចនឹងចាត់ចែងលើគោលដៅ ៣ រូបដែលលោកចង់បានរួមមាន Paul Pogba របស់ ManU, Christian Eriksen របស់ Spurs និង Van de Beek របស់ Ajax។ បញ្ជាក់ថាដើមរដូវកាល ២០១៩/២០ ដំបូងឡើយ Madrid ហាក់ធ្វើមិនបានល្អទាល់តែសោះ រហូតទើបចូលមកដល់ ២-៣ សប្តាហ៍ចុងក្រោយទើបស្ថានការណ៍ហាក់ប្រែប្រសើរមកវិញ ដោយសព្វថ្ងៃស្តេចសកំពុងឈរនៅកំពូលតារាង LaLiga បណ្តោះអាសន្ន៕
02 Oct 2019
534 views
Other News
ខ្សែប្រយុទ្ធឆ្នើម Juventus ម្នាក់ត្រៀមផ្លាស់ទៅ Real ដើម្បីប្រជែងជាមួយ Messi
ប្រភពពីសារព័ត៌មាន Diario Gol បានចុះផ្សាយថា Paulo Dybala និងជ្រើសរើសការផ្ទេរទៅកាន់ក្រុមអធិរាជស Real Madrid ប្រសិនមានសំណើរណាមួយពីប្រធានក្លឹបលោក Florentino Perez នៅដើមខែមករា ២០២០ ខាងមុខដើម្បីជំនួសខ្សែប្រយុទ្ធដែលក្លឹបចង់បានគឺ Neymar Jr ហើយនិងគោលបំណងមួយទៀតនោះគឺប្រជែងពានរង្វាន់ផ្សេងៗទៀតជាមួយសិស្សច្បង Lionel Messi ក៏ដូចជាកៅអីក្នុងក្រុមជម្រើសជាតិ។ ក្រោយការមកដល់របស់ Cristiano Ronaldo កាលពីរដូវកាលមុនឪកាសរបស់ Dybala ហាក់មានកំរិត ខណៈក្រុមបិសាចក្រហម Manchester United និង Tottenham Hotspur ធ្លាប់បានសម្តែងការចង់បានដូចគ្នា ហើយប្រសិនរូបគេផ្លាស់ទៅកាន់ក្រុម Real Madrid ជាផ្លូវការណ៏នោះពិតណាស់បេក្ខភាពរបស់អតីតកីឡាក្រុម Palermo រូបនេះអាច ជំនួសតំណែង Gareth Bale បានផងដែរ។ Dybala ក៏ធ្លាប់បានត្រៀមខ្លួនជាស្រេចកាលពីរដូវក្តៅក្នុងការផ្លាស់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) ប្រសិន Neymar ចាកចេញប៉ុន្តែកីឡាករប្រេស៊ីលរូបនេះស្ថិតនៅក្នុងស្ថានភាពជាប់គាំង ដូច្នេះខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនមានជំនាញប្រើជើងឆ្វេងរូបនេះក៏បន្តនៅជាមួយ Juventus១បន្តទៀត។
14 Sep 2019
249 views
Other News
Real Madrid សម្រេចមិនបន្តកុងត្រាជាមួយខ្សែប្រយុទ្ធឆ្នើម Luka Modric នោះទេ
លោក Florentino Perez ប្រធានក្លឹប Real Madrid បានសម្រេចមិនបន្តកុងត្រាជាមួយកីឡាករ ខ្សែបម្រើប្រយុទ្ធ Luka Modric នោះទេនៅពេលកុងត្រាចាស់ផុតកំណត់
27 Nov 2018
269 views
Other News
Ronaldo ខ្ញុំបានចាកចេញពី Real Madrid ដោយសារតែលោក Perez
Ronaldo បានចូលរួមជាមួយ Juventus ក្នុងតម្លៃប្រហែល 100 លានអឺរ៉ូកាលពីខែកក្កដា ដែរបានចាកចេញពីក្លឹបនេះ ក្នុងនាមជាអ្នករក
30 Oct 2018
320 views
La Liga News
Modric អាចចាកចេញពី Real Madrid បានលុះត្រាតែក្លឹបណាមាន 750លានអឺរ៉ូ
អ្នកតាំងអស់គ្នាបានដឹងហើយតា កីឡាករវ័យ 32 ឆ្នាំនេះលេងបានយ៉ាងល្អជាមួយជម្រើសជាតិតបស់គាត់ ដោយបានដឹងនាំក្រូអាត
03 Aug 2018
303 views
La Liga News
ប្រធានក្លឹប Real Madrid ណាត់ភ្ញាក់ងាររបស់ Ronaldo ដើម្បីពិភាក្សារឿង អនាគតរបស់គេ
ប៉ុន្មានថ្ងៃមកនេះគួរតែដឹងហើយថា ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់ រូបនេះត្រូវបានគេដឹងថា លោកបានចុះហត្ថលេខារួចហើយ
06 Jul 2018
1012 views
Other News
ប្រធានក្លឹប Real Madrid បដិសេធរឿង Ronaldo ចង់ទៅលេងនៅប្រទេសចិន
បន្ទាប់ពីអអតីតគ្រូបង្វឹកក្រុមប្រេស៊ីលនិងព័រទុយហ្គាល់ លោក Luiz Felipe Scolari បានប្រាប់ព័ត៌មានថា Ronaldo បានសួរលោកអំពី
23 Mar 2018
386 views
Other News
Zidane កំពុងជំរុញប្រធានក្លឹប Real Madrid ឱ្យទិញ Lewandowski ក្នុងរដូវកលានេះ
របាយការណ៏បានឱ្យដឹងថា Zidane កំពុងសម្លឹងខ្សែប្រយុទ្ធសញ្ចាតិប៉ូឡូញនេះ ក្នុងគោលបំណង់ ជំនួសកីឡាករសញ្ជាតិបារាំង Benzema
23 Mar 2018
372 views