Tag: Florian Wirtz
Football News
Fabrizio Romano បង្ហើបថា Real Madrid នឹង Barca ប្រជែងគ្នាយក Florian Wirtz របស់ក្លឹប Bayer Leverkusen
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិបបីធំៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona និង Bayern Munich កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Florian Wirtz នៃក្លិប Bayer Leverkusen ។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ទើបនឹងឡើងមកលេងនៅឈុតធំរបស់ក្លិបកាលពីឆ្នាំ ២០២០ និងកំពុងក្លាយជាតារាវ័យក្មេងជួរមុខម្នាក់នៅលីគប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះ គេរកបាន ៧គ្រាប់និងបញ្ជូនបាល់បាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួតនៅរដូវកាលនេះ។ ប៉ុន្តែ ខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះ គ្មានបំណងចង់ចាកចេញពីក្លិប Bayer Leverkusen នៅឆ្នាំ ២០២២ នេះឡើយខណៈក្លិបក៏មិនចង់លក់គេដែរ៕
06 Mar 2022
61 views