Tag: Football Union of Russia
Football News
៥ ប្រទេសបដិសេធមិនលេងបាល់ទាត់ជាមួយរុស្សី ក្រោយកើតសង្គ្រាម
ក្រុមជម្រើសជាតិបាល់ទាត់ចំនួន ៥រួមមាន អង់គ្លេស វែល ប៉ូឡូញ ឆេកនិងស៊ុយអែត បានបដិសេធមិនលេងបាល់ទាត់ជាមួយក្រុមរុស្សីនៅគ្រប់កម្រិត ក្រោយសង្គ្រាមផ្ទុះឡើង។ វគ្គជម្រុះព្រឹត្តិការណ៍ World Cup 2022 រុស្សីត្រូវលេងទល់នឹងប៉ូឡូញ មុនពេលទៅប៉ះឆេកឬស៊ុយអែត ប្រសិនបើឈ្នះ ហើយការប្រកួតគ្រោងលេងនៅខែមីនាខាងមុខ។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនប្រទេសរុស្សីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនធ្វើឲ្យផ្អើលពិភពលោក។ ទង្វើរបស់រុស្សីដែលមានការបញ្ជាពីប្រធានាធិបតី Vladimir Putin ធ្វើឲ្យប្រទេសទាំង៥ខាងលើបដិសេធមិនប្រកួតបាល់ទាត់ជាមួយរុស្សីឡើយ។ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់រុស្សីសម្រាប់ការប្រកួតរបស់ពួកគេខាងមុខត្រូវលេងនៅទឹកដីអព្យាក្រឹត ក្រោមឈ្មោះ Football Union of Russia (FUR) ដោយមិនមានទង់ជាតិ និងភ្លេងជាតិរុស្សីឡើយ។ តែប្រធានសមាគមបាល់ទាត់របស់ប្រទេសប៉ូឡូញបាននិយាយថា ការសម្រេចរបស់ FIFA គឺមិនអាចទទួលយកបានទាំងស្រុង។ ខណៈសហព័ន្ធបាល់ទាត់ស៊ុយអែត និងឆេកនៅតែរក្សាជំហរមិនលេងជាមួយរុស្សី៕
01 Mar 2022
65 views