Tag: France defender retires
Other News
ខ្សែការពារដ៏ឆ្នើម Patrice Evra ចូលនិវត្តន៍ពីពិភពបាល់ទាត់ក្នុងវ័យ ៣៨ឆ្នាំ
នាពេលថ្មីៗនេះ អតីតកីឡាករខ្សែការពារស្លាបឆ្វេងដ៏ឆ្នើម Patrice Evra បានបង្ហោះវីដេអូក្នុងបណ្ដាញ សង្គមដែលបានបញ្ជាក់ថាអំពីការប្រកាសពីការចូលនិវត្តន៍ពីពិភពបាល់ទាត់ ក្រោយប្រកបអាជីពអស់ជាង ២០ឆ្នាំ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ខ្សែការពារឆ្នើម Evra ប្រកាលពីការចូលនិវត្តន៍ពីពិភពបាល់ទាត់ កាលពីសប្តាហ៍មុនហើយអតីតក្លឹប បាល់ទាត់ដែលរូបគេបានបង្ហាញខ្លួន ៣៧៩ប្រកួតក្លឹប Manchester United ក៏បានធ្វើការបង្ហោះសារអរគុណនៅ លើបណ្តាញសង្គម ដែលបង្ហាញថាខ្សែការពារ Evra គឺស្ថិតក្នុងចងចាំរបស់ក្លឹបជានិច្ច។ Evra បានប្រកាលព្យួរស្បែកជើងត្រឹមអាយុ ៣៨ឆ្នាំដោយរូបលោកបានចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់ អាជីពនៅអំឡុងឆ្នាំ១៩៩៨ ជាមួយក្លឹបបារាំង Marsala និងបន្តទៅលេងនៅក្លឹប Monza, Nice, Monaco, Manchester United, Juventus, Marseille និងចុងក្រោយក្លឹបញញួរធំ West Ham United ដោយសរុបមកខ្សែការពាររូបនេះបង្ហាញខ្លួនលើទីលានបាន ៧៣៣ប្រកួត និងរកបាន ២៤គ្រាប់ ជាមួយនឹងការលេងបាន ៨១ប្រកួតផងដែរជាមួយក្រុមជម្រើសជាតិបារាំងចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧។ Patrice Evra មុនលាឈាប់ពីពិភពបាល់ទាត់ លោកបានឈ្នះពានរង្វាន់ធំៗជាមួយក្លឹប
30 Jul 2019
519 views