Tag: Frank Lampard
Football News
AC Milan បានត្រឡប់មកចរចាជាមួយ Chelsea ជាថ្មីម្ដងទៀតក្នុងកាផ្ទេរយក Ziyech
ក្លិប AC Milan បានត្រឡប់មកឡើងតុចរចាជាមួយនឹងក្លិបតោខៀវ Chelsea សាជាថ្មីម្ដងទៀត ដោយក្លិបជើងឯក Serie A រដូវកាលមុនមួយនេះ ព្យាយាមចែចូវយកខ្សែប្រយុទ្ធ Hakim Ziyech ចេញពីទឹកដី Stamford Bridge នារដូវក្ដៅនេះ។ ខ្សែប្រយុទ្ធជម្រើសជាតិម៉ារ៉ុករូបនេះ បានផ្ទេរមកចូលរួមជាមួយ Chelsea ពីក្លិប Ajax កាលពីឆ្នាំ២០២០ ក្នុងរជ្ជកាលលោក Frank Lampard ដឹកនាំ។ ប៉ុន្តែក្រោយចំណាយពេលលេងនៅទឹកដីអង់គ្លេស បាន២ឆ្នាំ ក៏ស្រាប់តែមានរបាយការណ៍ពីកាសែត Football Italia បានឲ្យដឹងថា Ziyech បានដាក់សំណើសុំចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ Ziyech បានស្ថិតក្នុងបញ្ជីគោលដៅរបស់ AC Milan ជាយូរណាស់មកហើយ ប៉ុន្តែផ្ទុយពីលើកមុន ពេលនេះ AC Milan ហាក់មានទំនុកច្រើនជាងមុនហើយ ក្នុងការផ្ទេរយក កីឡាករវ័យ២៩ឆ្នាំរូបនេះ។ Ziyech មានសុពលភាពកុងត្រាជាមួយ Chelsea ដល់ឆ្នាំ២០២៥ ប៉ុន្តែអតីតតារាឆ្នើមរបស់ Ajax រូបនេះ មានបំណងចង់ចាកចេញ
25 Jun 2022
53 views
Football News
Everton ពេលនេះធ្លាក់ចូលក្នុងតំបន់កាត់ចោលបន្ទាប់ពីចាញ់ Liverpool យប់មិញ
ក្លឹប Everton បានធ្លាក់ចូលទៅក្នុងតំបន់ត្រូវកាត់ចោលហើយ បន្ទាប់ពីប្រកួតចាញ់ Liverpool ២-០ កាលពីយប់មិញក្នុងការប្រកួតសប្ដាហ៍ទី៣២របស់ខ្លួន។ ការប្រកួតរវាងក្រុមទាំងពីរគ្មានគ្រាប់ឡើយក្នុងវគ្គទីមួយ ត្រូវរងចាំរហូតដល់នាទីទី៦២ទើបខ្សែការពារ Andy Robertson រកបានគ្រាប់ដំបូងឲ្យ Liverpool។ ខ្សែប្រយុទ្ធប្ដូរចូល Divock Origi ជាអ្នកបន្ថែមគ្រាប់ទីពីរឲ្យហង្សក្រហមទទួលបាន៣ពិន្ទុយ៉ាងមានសារៈសំខាន់។ ជ័យជម្នះនេះបានបន្តជួយ Liverpool ដេញតាមក្រុមកំពូលតារាង Manchester City ១ពិន្ទុក្នុងការប្រជែងគ្នាដណ្ដើមពាន Premier League រដូវកាលនេះ។ ចំណែក Everton ពេលនេះបានធ្លាក់ទៅលេខ១៨ ដែលស្ថិតនៅតំបន់ក្រុមបាតតារាងទាំង៣ត្រៀមកាត់ចេញទៅលេងនៅ Championship។ លើកចុងក្រោយដែល Everton ធ្លាប់ធ្លាក់ចូលក្នុងតំបន់កាត់ចោលគឺនៅរដូវកាល១៩៩៨-៩៩៕
26 Apr 2022
105 views
Football News
Lampard អបអរខ្លាំងពេកពេលក្រុមឈ្នះនៅនាទីទី ៩០+៩ រហូតដល់បាក់ឆ្អឹងប្រអប់ដៃ
អ្នកចាត់ការរបស់ Everton លោក Frank Lampard បានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃព្រោះតែការអបអរខ្លាំងពេក អំឡុងពេលក្រុមរបស់លោកយកឈ្នះ Newcastle United ១-០។ ខ្សែបម្រើប្រយុទ្ធ Alex Iwobi រកបានគ្រាប់នៅនាទី៩០+៩ ជួយឲ្យ Everton គម្លាត៣ពិន្ទុពីតំបន់កាត់ចោលក្នុងតារាពិន្ទុ Premier League។ ជ័យជម្នះនេះបានធ្វើឲ្យលោក Lampard សប្បាយចិត្តស្ទើរហោះ ព្រោះតែក្រុមរបស់ខ្លួនកំពុងត្រូវការពិន្ទុខ្លាំងដើម្បីបន្តដង្ហើមនៅលីគកំពូលអង់គ្លេសរដូវកាលក្រោយ។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការវ័យឆ្នាំបានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃ ព្រោះតែអបអរខ្លាំងពេក។ លោកក៏មិនដឹងថាបានទៅប៉ះអ្វីដែល ទើបធ្វើឲ្យបាក់ឆ្អឹងបែបនេះ។ Everton ពេលនេះកំពុងស្ថិតនៅលេខ១៧ក្នុងតារាងពិន្ទុ គម្លាតតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមនៅតំបន់កាត់ចោល៕
19 Mar 2022
97 views
Football News
ទីបំផុត Van de Beek បានចូលលេងពេញ ៩០នាទី ឲ្យក្រុមថ្មីរបស់គេហើយ
អ្នកចាត់ការរបស់ក្រុម Everton លោក Frank Lampard បានបង្ហាញការកោតសរសើរទៅកាន់ Donny van de Beek ជាខ្លាំង បន្ទាប់ពីខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងការប្រកួតដែលក្រុម ស្ករគ្រាប់ ទទួលជ័យជម្នះទៅលើក្រុម Leeds United ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីយប់មិញ។ ជាការពិតណាស់ កាលពីទីផ្សារដោះដូរកីឡាករខែ មករា ដែលទើបបិទបញ្ចប់ថ្មីៗនេះ Everton បានខ្ចីជើង Van de Beek ពី Manchester United រយៈពេលកន្លះរដូវកាល។ យ៉ាងណាមិញ សម្រាប់ខ្សែបម្រើវ័យ ២៤ ឆ្នាំ អំឡុងពេលស្នាក់នៅទឹកដី Old Trafford រូបគេពុំសូវទទួលបានឱកាសបង្ហាញខ្លួនប៉ុន្មានទេ និងជារឿយៗលេងត្រឹមតួនាទីជាកីឡាករបម្រុងប៉ុណ្ណោះ។ លោក Lampard បានមានប្រសាសន៍លើកសរសើរពី Van de Beek យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា Donny van
14 Feb 2022
173 views
Football News
លោក Don Hutchison ជំរុញឲ្យ Lampard នាំយក Loftus-Cheek និង Barkley មក Everton
អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Everton លោក Don Hutchison បានជម្រុញឱ្យអ្នកចាត់ថ្មីថ្មោងលោក Frank Lampard គួរតែប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ដើម្បីចុះកុងត្រានាំយកអតីតកូនក្រុមនៅ Chelsea រួមមាន Ruben Loftus-Cheek និង Ross Barkley មកកាន់ទឹកដី Goodison Park ឱ្យបាន។ ជាការពិតណាស់ លោក Lampard ទើបតែបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ Everton បន្តពីលោក Rafa Benitez ដោយទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ។ រម្លឹកថា នេះជាក្លិបទី ២ ហើយដែលបុរសសញ្ជាតិ អង់គ្លេស ទទួលតំណែងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែ មករា ឆ្នាំ ២០២១។ លោក Don Hutchison បានផ្តល់សេចក្តីណែនាំទៅឱ្យលោក Lampard យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា គាត់គួរតែផ្ទេរយក Ruben Loftus-Cheek និង
02 Feb 2022
71 views
Football News
Lampard បានបង្ហោះសារទៅកាន់ក្លិប Everton បន្ទាប់ពីតែងតាំងជាអ្នកចាត់ការក្រុមថ្មី
អតីតអ្នកចាត់ការក្លិប Chelsea លោក Frank Lampard បានថ្លែងសារជាលើកដំបូងទៅកាន់ក្លិប Everton បន្ទាប់ពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មីនៅឯកីឡដ្ឋាន Goodison Park។ ជាការពិតណាស់ លោក Lampard បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះក្នុងការដឹកនាំ Everton ជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែងកាលពីខែមករាកន្លងទៅក្រោយដឹកនាំក្រុមទទួលបានជ័យជម្នះម្តងគត់ក្នុងចំណោមការប្រកួតលីគ១៣ប្រកួតចុងក្រោយ។ លោក Lampard បាននិយាយថា៖ “វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំក្នុងការមកដឹកនាំ Everton ។ ខ្ញុំពិតជាស្រែកឃ្លានខ្លាំងណាស់ក្នុងការចាប់ផ្តើម។ បន្ទាប់ពីពិភាក្សាជាមួយ ប្រធានក្លិប និង ក្រុមប្រឹក្សាភិបាល ខ្ញុំមានអារម្មណ៍ថា ខ្ញុំពេញចិត្តនឹងមហិច្ឆតារបស់ពួកគេខ្លាំងណាស់។ សារដំបូងរបស់ខ្ញុំទៅកាន់កីឡាករ គឺ យើងត្រូវធ្វើរឿងនេះជាមួយគ្នា។ ពួកយើងនឹងព្យាយាមធ្វើការងាររបស់យើង ហើយខ្ញុំដឹងថាអ្នកគាំទ្រនឹងនៅទីនេះគាំទ្រពួកយើង”៕
02 Feb 2022
90 views
Football News
Van de Beek កំពុងតែទៅពិនិត្យសុខភាពនៅឯក្លឹប Everton
ក្លឹប Everton ជិតយកបានខ្សែបម្រើ Donny van de Beek ពីក្លឹប Manchester United មែនទែនហើយ ដោយនៅខណៈនេះកំពុងតែទៅពិនិត្យសុខភាពហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ បើតាមប្រភពខាងលើ Van De Beek នឹងទៅ Everton ដើម្បីបានម៉ោងលេងច្រើន ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២១/២២នេះ ដោយមិនមានលក្ខខ័ណ្ឌទិញយកនោះទេ។ ដំបូងឡើយ Crystal Palace និង Valencia ជាក្លឹបទាក់ទងចែចូវមក Van De Beek មុន ឯ Everton ជាអ្នកទាក់ទងក្រោយគេ តែកីឡាករនេះជ្រើសរើសយក Everton ដោយសារតែក្លឹបនេះនឹងមានលោក Frank Lampard នឹងមកដឹកនាំក្លឹបនេះ។ Van De Beek មកលេងឲ្យ Man Utd តាំងពីឆ្នាំ២០២០មក ដោយចូលលេងបាន ៥០ប្រកួតហើយត និងរកបាន ២គ្រាប់៕
01 Feb 2022
174 views
Football News
Lampard ទទូចឲ្យក្លឹប Everton ចាយលុយទិញ Van de Beek ពី Man United
ក្លិប Everton កំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការចុះកុងត្រាយក Donny van de Beek ពី Manchester United បន្ទាប់ពីលោក Frank Lampard បានទទូចឱ្យថ្នាក់លើក្លិបគួរគិតគូទិញយកខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះឱ្យបានឆាប់បំផុតមុនទីផ្សារដោះដូរកីឡាករខែ មករា នេះត្រូវបានបិទបញ្ចប់។ យោងតាមប្រភពធំៗជាច្រើននៅបរទេសបានឱ្យដឹងថា លោក Lampard អតីតវីរបុរសរបស់ Chelsea នឹងត្រូវតែងតាំងជាគ្រូបង្វឹករបស់ Everton ផ្លូវការក្នុងរយៈពេលឆាប់ៗខាងមុខនេះ ក្រោយពេលលោក Rafa Benitez ត្រូវបានក្លិបបណ្តេញចេញពីតំណែង បន្ទាប់ពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Aston Villa។ ជាការពិតណាស់ Van de Beek មិនបានលេងគ្រប់គ្រាន់នោះទេ តាំងតែពីរជ្ជកាលដឹកនាំរបស់លោក Ole Gunnar Solskjaer មកម្ល៉េះ ហើយសូម្បីឥឡូវក្រោមការដឹកនាំរបស់លោក Ralf Rangnick ក៏គេមិនមែនកៅអីលេងផងដែរ ម្យ៉ាងទៀតគ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានរាប់រូបគេទៅក្នុងចំណែកលើសនៃផែនការរបស់លោកទៀតផង។ អតីតខ្សែបម្រើឆ្នើមរបស់ Ajax រូបនេះក៏ត្រូវបានក្លិប
31 Jan 2022
149 views
Football News
លោក Frank Lampard ជាបេក្ខភាពនាំមុខគេក្លាយខ្លួនជាអ្នកចាត់ការថ្មីក្លិប Everton
យោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានឲ្យដឹងថា លោក Frank Lampard កំពុងជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិបស្ករគ្រាប់ Everton បន្ទាប់ពីឆ្លងកាត់ការសំភាសន៍ រួចរាល់កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈការប្រកាសតែងតាំងជាផ្លូវការ ត្រូវបានរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗ។ ក្លិប Everton បានរៀបចំកិច្ចពិភាក្សា ជុំចុងក្រោយជាមួយនឹង បេក្ខភាពទាំង៣នាក់ដើម្បីមកជំនួសលោក Rafa Benitez ក្នុងនោះរួមមានលោកគ្រូ Lampard , Vitor Pereira និងគ្រូបណ្ដោះអាសន្នបច្ចុប្បន្នលោក Duncan Ferguson កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ជាមួយគ្នានេះ ម្ចាស់ក្លិប Everton លោក Farhad Moshiri បានហោះហើរមកកាន់ទីក្រុងឡុងដ៍ផ្ទាល់តែម្ដង ដើម្បីមកជួបពិភាក្សាជាមួយនឹង បេក្ខភាពទាំង៣នាក់ខាងលើ។ គួរបញ្ជាក់ដែរថា Everton កំពុងដុតដៃដុតជើង ស្វះស្វែងរក អ្នកមកជំនួសលោក Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្នុងខែមករានេះ។ ខណៈបច្ចុប្បន្ន Everton កំពុងឈរលេខ១៦ នៅក្របខណ្ឌ Premier League
30 Jan 2022
121 views
Football News
Barcelona ចាប់អារម្មណ៍ចង់បាន Kepa Arrizabalaga របស់ក្រុម Chelsea
យោងតាមសេចក្ដីរាយការណ៍ក្លិបអ្នកមានបុណ្យ Barcelona ចង់ទិញយកអ្នកចាំទីដៃទី២របស់ Chelsea គឺ Kepa Arrizabalaga ។ Kepa នៅតែគ្រងតំណែងជាអ្នកចាំទីដែលមានតម្លៃផ្ទេរថ្លៃបំផុតគឺជាង ៩៧.៩លានដុល្លារអាមេរិកពេល Chelsea បានទិញយកគេពីក្លិប Athletic Bilbao កាលពីឆ្នាំ ២០១៨។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រាដល់ទៅ៧ឆ្នាំជាមួយក្លិបដោយកាលលោក Frank Lampard នៅដឹកនាំគឺ កីឡាកររូបនេះបានចូលលេងឆ្លាស់គ្នានឹងអ្នកចាំទី Edouard Mendy ប៉ុន្តែក្រោយ Thomas Tuchel ផ្លាស់ចូលមកដឹកនាំគឺ Mendy បានក្លាយជាអ្នកចាំទីដៃទី ១ វ៉ាដាច់តំណែងរបស់ Kepa ទៅហើយ។ យ៉ាងណាមិញ សារព័ត៌មាន Fichajes បានរាយការណ៍ថា Barcelona ចង់ទាក់ទងយកគេមកជំនួសអ្នកចាំទី Marc-Andre ter Stegen ដៃទី១ ដែលកំពុងមានអនាគតស្រពេចស្រពិលនៅឯទឹកដី Camp Nou ។ ក្រៅពី Kepa គឺ Barcelona ក៏បានចុចយក អ្នកចាំទី Gianluigi
09 Oct 2021
176 views
Football News
Chelsea ចង់បន្តកិច្ចសន្យាឲ្យលោក Thomas Tuchel រហូតដល់ឆ្នាំ ២០២៤
ក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ពង្រីកកិច្ចសន្យារបស់គ្រូបង្វឹក Thomas Tuchel ។ អ្នកចាត់ការវ័យ ៤៧ ឆ្នាំរូបនេះបានទទួលបន្ទុកជាគ្រូបង្វឹកនៅក្លិបតោខៀវ Chelsea កាលពីខែមករាឆ្នាំនេះជំនួសលោក Frank Lampard ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Thomas Tuchel ត្រូវបានគេប្រគល់កិច្ចសន្យារយៈពេលមួយឆ្នាំកន្លះជាមួយជម្រើសនៃការបន្ត។ តាមរយះការផុសក្នុងគណនី Twitter របស់លោក Christian Falk បានបង្ហាញថាក្លឹបតោខៀវ Chelsea ចង់ផ្តល់កិច្ចព្រមព្រៀងដល់គ្រូបង្វឹក Thomas Tuchel រហូតដល់ឆ្នាំ ២០២៤ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រុមតោខៀវ Chelsea នៅ ២ ប្រកួតចុងក្រោយទៀតនៃរដូវកាលនេះក្នុងក្របខ័ណ្ឌ EPL ពួកគេនៅចំណាត់ថ្នាក់លេខរៀងទី ៤ នៅក្នុងតារាង។ ក្លិបមកពីទីក្រុងឡុងមួយនេះក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup និង Champions League ផងដែរ។
15 May 2021
282 views
Football News
Lampard អាចទទួលបានការងារថ្មីនៅក្លិប Crystal Palace
អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេនិយាយថាជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៣ រូបដែលកំពុងឈរឈ្មោះដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅវ័យ ៧៣ ឆ្នាំលោក Roy Hodgson របស់ Crystal Palace នៅរដូវកាលក្រោយ ។ កិច្ចសន្យារបស់លោក Hodgson នៅក្នុង Crystal Palace គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ។ ហើយ Lampard គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាច្រើនសម្រាប់ការងារនេះរួមមានលោក Eddie Howe និងលោក Sean Dyche មកពី Burnley ។ Lampard ដែលជាជើងខ្លាំងរបស់ Chelsea ត្រូវបានបញ្ជប់ពីតួនាទីជាអ្នកចាត់ការមុនពេលកិច្ចសន្យា នៅឯ Stamford Bridge កាលពីចុងខែមករាបន្ទាប់ពីដឹកនាំក្រុមតោខៀវចាប់តាំងពីចាប់ផ្តើមរដូវកាល ២០១៩-២០ ។ យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាលោក Dyche និងលោក Howe ដែលមានការជាប់ទាក់ទងនឹងក្លិប Celtic ថាអាចទៅដឹងនាំនៅទីនោះ
14 Apr 2021
289 views
Other News
Lampard ស្នើឲ្យ Chelsea ពង្រឹងការប្រយុទ្ធ ក្រោយចាញ់ Man United លទ្ធផល ២-០
លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានប្រាប់ក្រុមរបស់លោកថា «ការប្រយុទ្ធចាប់ផ្តើមហើយ» សម្រាប់ការប្រជែងយកកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នារដៃក្រុម Manchester United កាលពីថ្ងៃចន្ទ។ ក្រុមតោខៀវ បានរងនូវការបាត់បង់គ្រាប់បាល់២គ្រាប់ ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) និងបានផ្ទុះកំហឹងដោយសារតែខ្សែការពារ Harry Maguire មិនរងពិន័យកាតក្រហមសម្រាប់ការទាត់ទៅលើខ្សែប្រយុទ្ធ Michy Batshuayi ពេលគ្មានបាល់ នៅមុនពេលរូបគេបានតែតបាល់គ្រាប់បាល់ទី២របស់ Man United ក្រោយពីខ្សែប្រយុទ្ធ Anthony Martial បានរកគ្រាប់បាល់បើកឆាក។ លោក Lampard បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកបានឈ្នះត្រឹមតែ៤ប្រកួតគត់ ក្នុងចំណោមការប្រកួតលីក១៤លើកចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុមដែលមានកម្រិតលេងអន់ជាង។ លោក Lampard បានឲ្យដឹងថា៖ «ការប្រយុទ្ធចាប់ផ្តើមពេលនេះហើយ។ វាមិនមានតម្លៃសម្រាប់ខ្ញុំឡើយក្នុងការនិយាយលើបញ្ហានេះ នៅពេលនេះ ប៉ុន្តែ ពិតណាស់ យើងនឹងរង់ចាំមើល»។ ជ័យជម្នះនេះ ធ្វើឲ្យក្រុម Man United ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៧
18 Feb 2020
569 views
Other News
Chelsea សំរេចការទិញកីឡាករដំបូង ក្រោមការដឹកនាំរបស់ Frank Lampard
ក្លិប Chelsea បានសំរេចការទិញកីឡាករចូលដំបូងបំផុត នៅក្រោមការដឹកនាំរបស់លោក Frank Lampard បន្ទាប់ពីព្រមព្រៀងជាមួយ Ajax ទៅលើខ្សែបម្រើ Hakim Ziyech។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបជាច្រើននៅក្នុងរដូវក្ដៅកន្លងទៅ ប៉ុន្ដែទឹកដី Stamford Bridge ជាទ្រនំថ្មីរបស់គេសំរាប់រដូវកាលក្រោយ។ បើតាមកាសែតហូឡង់ De Telegraaf បានរាយការណ៍ថា Ajax នឹងទទួលបាន ៤៥លានអឺរ៉ូពី Ziyech។ ក្លឹបយក្សហូឡង់បាននាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ មកចូលរួមកាលពីឆ្នាំ ២០១៦ ពីក្លឹប FC Twente ក្នុងតម្លៃ ១១លានអឺរ៉ូ ហើយចាប់ពីពេលនោះមក រូបគេបានបង្ហាញខ្លួនលើទីលាន ១៥៩ប្រកួត រកគ្រាប់បាល់បាន ៤៨គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ៨២លើក៕
13 Feb 2020
356 views
Other News
ក្រោយពីសាងកំហុសជាបន្តបន្ទាប់ អ្នកចាំទី Kepa Arrizabalaga អាចនឹងត្រូវដាក់ឲ្យអង្គុយមើល
អ្នកចាត់ការក្លឹប Chelsea លោក Frank Lampard កំពុងពិចារណាដាក់ឲ្យអ្នកចាំទី KepaArr izabalaga អង្គុយមើលរហូតដល់ចប់រដូវកាលខណ: កីឡាករសញ្ជាតិអេស្ប៉ាញវ័យ២៥ឆ្នាំរូបនេះត្រូវបានជំនួសដោយអ្នកចាំទីវ័យ៣៨ឆ្នាំ Willy Caballero អំឡុងពេលប្រកួតស្មើ២-២ជាមួយក្រុម Leicester ។ វាគឺជាលើកដំបូងហើយដែល Kepa ត្រូវបានដាក់ឲ្យអង្គុយមើលនៅក្របខណ្ឌ EPL នៅរដូវកាលនេះ បន្ទាប់ពីមានកំហុសជាបន្តបន្ទាប់ហើយគេជឿថា គ្រូបង្វឹកលោក Lampard អន្ទះសារចង់បានអ្នកចាំទីថ្មីម្នាក់នៅពេលរដូវកាលទិញដូរបើកទ្វារនៅរដូវក្តៅនេះ។ លោក Lampard បាននិយាយថា “នៅពេលនិយាយដល់អ្នកចាំទី គេត្រូវផ្តល់ពេលវេលាបន្ថែមទៀត ជាពិសេសអ្នកណាដែលអាចគ្រងតំណែងអ្នកចាំទីជម្រើសទី១បាន។ កួរបញ្ជាក់ថា បច្ចុប្បន្នក្រុម Chelsea កំពុងឈរនៅលេខរៀងទី៤និងមានគម្លាត៨ពិន្ទុពីក្រុម Leicester ដែលឈរនៅលេខរៀងទី៣ ៕
05 Feb 2020
426 views
Other News
Lampard និយាយថាសមត្ថភាពកម្រិត Ancelotti ចង់ទៅដឹកនាំក្លឹបយក្សណាក៏បានដែរ
អ្នកចាត់ការលោក Frank Lampard បានបង្ហាញការសោកស្តាយនិងលើកទឹកចិត្តដល់លោក Carlo Ancelotti ក្រោយពីត្រូវបានក្លឹប Napoli ដកតំណែងកាលពីប្រកួតចុងក្រោយទល់ Genk យកឈ្នះ ៤-០ កាលពីព្រឹកថ្ងៃពុធនេះ។ Ancelotti គឺជាអ្នកចាត់ការនៃក្លឹបធំៗ ដែលត្រូវបានដកជាបន្តបន្ទាប់ចាប់តាំងពីការអស់តំណែងរបស់លោក Allegri, Pochettino, Emery និង Silva ជាដើម។ ភ្ជាប់ទៅចចាមអារ៉ាមចុងក្រោយបុរសសញ្ជាតិអ៊ីតាលីកំពុងស្ថិតក្រោមការចរចារវាងភាគីខាងក្លឹប Arsenal&Everton ដែលសល់កៅអីទំនេរមិនទាន់មានអ្នកកាន់។ ថ្លែងជុំវិញរឿងរ៉ាវនេះ Lampard បាននិយាយក្រោយយកឈ្នះLille ថា៖ “ខ្ញុំពិតជាមានការគោរពដ៏ធំបំផុតសម្រាប់ Ancelotti ហើយក៏សោកស្តាយសម្រាប់គាត់ផងដែរ”។ លោកបន្ត៖ “ខ្ញុំដឹងថាគាត់រងសម្ពាធការងារជាខ្លាំងនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែខ្ញុំនៅតែគិតថាគាត់អាចទៅបម្រើការនៅទីណាបានទាំងអស់ក្នុងលោក សម្រាប់កម្រិតលំដាប់កំពូលៗយ៉ាងពិតប្រាកដ”៕
12 Dec 2019
350 views
Other News
លោក Frank Lampard ជឿថា Chelsea មិនពិបាកឈ្នះ Lille នោះទេ
ក្រុម Chelsea ត្រូវការឈ្នះក្រុម Lille ដាច់ខាត ទើបអាចឡើងទៅវគ្គបន្ដបាន ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីនេះ។ គិតត្រឹម៥ប្រកួតមកនេះ ក្រុម Chelsea ស្ថិតនៅលេខ៣មាន៨ពិន្ទុ ស្របពេល Ajax មាន១០ពិន្ទុ និង Valencia មាន៨ពិន្ទុដែរ។ ការប្រកួតចុងក្រោយនេះ ក្រុម Chelsea ត្រូវប៉ះក្រុមបាតតារាង Lille និងក្រុម Ajax ត្រូវប៉ះក្រុម Valencia កាត់សេចក្ដី។ តាមពិន្ទុនេះ ប្រសិនបើ Chelsea អាចឈ្នះបាន នោះពួកគេនឹងមានឱកាសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។ លោក Lampard ដែលជាអ្នកចាត់ការក្រុមតោខៀវ មានទំនុកចិត្តលើកូនក្រុម១០០%សម្រាប់ការប្រកួតចុងក្រោយនេះ។ លោកបានបញ្ជាក់ថាកីឡាករក្មេងៗរបស់ Chelsea មានសមត្ថភាពគ្រប់គ្រាន់ដើម្បីយក៣ពិន្ទុជូនអ្នកគាំទ្រ ក៏ដូចជានាំក្រុមឡើងទៅវគ្គបន្ដទៀត៕
11 Dec 2019
1264 views
Other News
Hazard ថាលោក Lampard បានបង្ហាញថាលោក ជាអ្នកដឹកនាំក្រុមកំពូលម្នាក់
កីឡាករ Eden Hazard ខ្សែបម្រើរបស់ Chelsea ថាលោក Frank Lampard កំពុងបង្ហាញថាលោកជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ ក្រោយពីចូលខ្លួនដឹកនាំក្រុម Chelsea បានយ៉ាងល្អ។ Lampard បានចូលខ្លួនដឹកនាំក្រុមតោខៀវ Chelsea ទាំងដែលក្លឹបនេះជាប់បម្រាមមិនអាចទិញដូរកីឡាករបានឡើយ។ លោកបាន ប្រើប្រាស់និងកោះហៅកីឡាករក្មេងៗជាច្រើននាក់មករួមក្រុម ហើយថែមទាំងលេងបានយ៉ាងល្អថែមទៀត បើទោះជាពេលបើករដូវកាលមិនបានល្អខ្លាំងក៏ដោយ។ ក្រុម Chelsea ពេលនេះ ត្រូវបានគេហៅថាជាក្រុមប្រើយុវជនមានប្រសិទ្ធភាពបំផុត និងកំពុងឈរនៅលេខ៣ក្នុងតារាង Premier League មាន២៦ពិន្ទុ។ ជាមួយការធ្វើបានល្អនេះដែរ Hazard ដែលផ្លាស់ចេញពី Chelsea កាលពីរដូវកាលមុននេះ បាននិយាយពីអតីតក្រុមរបស់ខ្លួនដែរថា៖ “ខ្ញុំស្គាល់ Frank កាលនៅជាកីឡាករ មិនមែនអ្នកចាត់ការទេ ប៉ុន្តែគាត់ជាមនុស្សល្អ។ គាត់បានបង្ហាញរួចហើយ៤ខែមកនេះ ថាគាត់ជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ”៕
18 Nov 2019
473 views