Tag: Freddie Ljungberg
Other News
គ្រូបង្វឹកបណ្តោះអាសន្នរបស់ Arsenalថា ខ្ញុំមានមោទនភាពចំពោះកីឡាករ ទោះបីចាញ់ក្រុម Man City ក៏ដោយ
គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម Arsenal លោក Freddie Ljungberg បានអះអាងថា លោកមានមោទនភាពចំពោះកីឡាកររបស់លោក បើទោះបីកូនក្រុមប្រកួតចាញ់ក្រុម Man City ក៏ដោយ។ លោក Freddie មិនបានរិះគន់កីឡាកររបស់លោកទេ ដោយលោកនិយាយថា “ពួកគេគឺជាក្រុមជើងឯក។ ខ្ញុំមានមោទនភាពចំពោះកីឡាករ។ នៅពេលអ្នកក្រឡេកមើលអាយុរបស់ក្រុមនេះពួកគេមិនមែនជាក្រុមចាស់ទេ”។ លោកបន្តថា “យើងទាំងអស់គ្នាត្រូវឆ្លុះកញ្ចក់និងព្យាយាមសម្លឹងមើល”។ ប្រតិកម្មកើតមានកាលពីថ្ងៃអាទិត្យគឺកើតចេញពីកីឡាករ Mesut Ozil ខ្លាំងជាងគេ បន្ទាប់ពីត្រូវបានប្តូរចេញ នៅតង់ទី២។ Ozil ត្រូវបានចំអកដាក់ដោយអ្នកគាំទ្រមួយចំនួននៅពហុកីឡាដ្ឋាន Emirates ហើយលោក Freddie បានបញ្ជាក់ថា លោកនឹងជជែកជាមួយកីឡាកររូបនេះ ដើម្បីដោះស្រាយបញ្ហា៕
20 Dec 2019
178 views
Other News
លោក Ljungberg ជំរុញឱ្យ Arsenal ឆាប់សម្រេចចិត្តរើសអ្នកចាត់ការថ្មី
អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Arsenal គឺលោក Freddie Ljungberg ជំរុញឱ្យក្លឹប Arsenal ឆាប់សម្រេចចិត្តជ្រើសរើសអ្នកចាត់ការថ្មី ទោះជាការសម្រេចចិត្តនោះមានផលប៉ះពាល់ចំពោះអនាគតរបស់គាត់ក៏ដោយ។ Arsenal ប្រកួតចាញ់ក្លឹប Man City ក្នុងលទ្ធផល ៣ទល់នឹងសូន្យកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែល De Bruyne ជាតារាប្រចាំការប្រកួតនេះ ដោយរកបានគ្រាប់បាល់ ២គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមបាន ១គ្រាប់ទៀត។ក្រុមកាំភ្លើងធំទើបតែឈ្នះបាន ១ប្រកួតប៉ុណ្ណោះ ក្នុង ១២ប្រកួតចុងក្រោយ (គ្រប់កម្មវិធីប្រកួតពានរង្វាន់ទាំងអស់) ដែលក្នុងនោះ មាន ៥ប្រកួតដឹកនាំដោយលោក Ljungberg ជាបណ្ដោះអាសន្ន ក្រោយការដកតួនាទីលោក Emery។ ទោះជាយ៉ាងនេះក្ដី ការស្វែងរកអ្នកចាត់ការថ្មី មិនទំនងជាបានសម្រេចក្នុងពេលឆាប់ៗនោះទេ ខណៈពេលដែលមានព័ត៌មានចចាមអារ៉ាមថាជំនួយការគ្រូបង្វឹករបស់ក្លឹប Man City គឺលោក Mikel Arteta ជាគោលដៅសំខាន់។ លោក Ljungberg បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “យើងទាំងអស់គ្នាត្រូវសួរខ្លួនឯង។ ខ្ញុំមានអារម្មណ៍ថាជ័យជម្នះ ៣ទល់នឹង១ លើក្លឹប West Ham ជាជំហានទៅមុខធំមួយដ៏ត្រឹមត្រូវ”។ “ខ្ញុំមិនធ្លាប់ឃើញក្រុមយើងលេងបានល្អបែបនេះជាយូរមកហើយ។ ការប្រកួតថ្ងៃនេះ
16 Dec 2019
180 views