Tag: Free Agent
Football News
Mbappe សម្រេចចិត្តផ្លាស់ទៅកាន់ Real Madrid ដោយសុខចិត្តយកប្រាក់ខែតិចជាងនៅ PSG
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ក្នុងលក្ខណៈ Free Agent ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Mbappe នឹងចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយ Real Madrid ដោយកីឡាករនេះសុខចិត្តយកប្រាក់ខែតិច ជាងប្រាក់ខែដែល PSG ផ្ដល់ឲ្យឲ្យតែកីឡាករនេះព្រមបន្តកុងត្រាថ្មី។ យ៉ាងណាបើតាមសម្ដី Mbappe ផ្ទាល់កាលពីម្សិលមិញទាក់ទងនឹងអនាគតរបស់ខ្លួនទៅ Real Madrid ឬបន្តនៅ PSG គឺមិនទាន់សម្រេចទេ ដោយនិយាយថា៖” ខ្ញុំមិនអាចនិយាយពីអនាគតរបស់ខ្ញុំបាននៅឡើយទេ គ្រាន់តែដឹងថាអ្នកនឹងដឹងនៅពេលឆាប់ៗនេះ ជិតសម្រេចមែនទែនហើយ ពេលនេះមិនទាន់ដល់ពេលទេ តែហ្នឹងហើយ ការសម្រេចចិត្តខ្ញុំគឺជិតហើយ “។ គួរបញ្ជាក់ផងដែរ Real Madrid ធ្លាប់ដាក់សំណើទិញ Mbappe ពី PSG ប្រមាណ ២០៨លានដុល្លារ កាលពីរដូវកាលមុន ប៉ុន្តែ
17 May 2022
16 views
Football News
ល្បីថា PSG ចង់វៃចេញ Ramos នៅរដូវកាលក្ដៅខាងមុខនេះ
ក្លឹប Paris Saint Germain ចង់លក់ខ្សែការពារ Sergio Ramos ចេញនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Parisien តាមរយៈ Diario AS នៅក្នុងថ្ងៃនេះ។ ចាប់តាំងពីផ្លាស់ពីក្លឹប Real Madrid មកកាន់ក្លឹប PSG ក្នុងលក្ខណៈ Free Agent មានកុងត្រា២ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២១/២២នេះមក Ramos ចូលលេងបានតែ៨ប្រកួតប៉ុណ្ណោះ ដោយសារតែមានបញ្ហារបួសរហូតមកតាំងពីដើមរដូវកាល ខណៈក្លឹបត្រូវបង់ប្រាក់ពលកម្មជាប្រចាំខ្ទង់ ១៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។ កន្លងមកក៏ធ្លាប់មានសារព័ត៌មានបែបនេះ ក៏ដូចជាខាង PSG ចង់បញ្ចប់កុងត្រា Ramos ផងដែរប៉ុន្តែភាគីពីរសុទ្ធតែចេញបកស្រាយមិនរឿងបែបនេះ ជាពិសេសគឺ Ramos ចេញមុខថា គេចង់បន្តលេងទៀត ទោះជាបញ្ហារបួសយ៉ាងណាក៏ខំជម្រះឧបសគ្គទាំងនេះ ដោយពិសេសនឹងខំចូលរួមជួយ PSG ឲ្យឈ្នះពានធំៗ។ បើតាមប្រភពខាងលើ ដោយសារតែខ្លាចបញ្ហារបួសរបស់ Ramos នៅតែបន្តបន្ទាប់នៅថ្ងៃមុខទៀត PSG ក៏បានសម្រេចមិនដាក់ Ramos ក្នុងផែនការរបស់ពួកគេនៅរដូវកាលខាងមុខ ដោយក្លឹបណាដែលមានលទ្ធផលនាំយក Ramos ជាពិសេសគឺរ៉ាប់រងថ្លៃពលកម្មរបស់គេ
21 Apr 2022
46 views
Football News
PSG ទំនងជាលក់ Mbappe ហើយ ព្រោះខ្សែប្រយុទ្ធរូបនេះមិនព្រមតកុងត្រាទេ
ក្រុម Paris Saint-Germain ទំនងជាគេចមិនផុតពីការលក់ខ្សែប្រយុទ្ធ Kylian Mbappe ចេញនោះទេ ក្រោយពីសាមីខ្លួនមិនព្រមបន្ដកុងត្រាថ្មីទាល់តែសោះ។ បើយោងតាមប្រភពនៅបារាំង បានបញ្ជាក់ថាក្រុម PSG ព្យាយាមអស់ក្បាច់ហើយដើម្បីបន្ដកុងត្រាឱ្យ Mbappe ទៀត ព្រោះរូបគេឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាចាស់ទៅហើយ។ តែទោះជាមានការចរចាច្រើនដងយ៉ាងណា តំឡើងប្រាក់ឈ្នួលយ៉ាងណា ក៏ Mbappe នៅតែសម្រេចចិត្តមិនបន្ដកុងត្រាថ្មីដដែល។ ដោយនេះបញ្ជាក់ថារូបគេពិតជាចង់ទៅលេងនៅ Real Madrid មែនទែនហើយ។ ខណៈដែលក្រុមអធិរាជសវិញ គឺជាបេក្ខភាពឈានមុខគេក្នុងការយកខ្សែប្រយុទ្ធបារាំងខាងលើ ព្រោះក្លឹបនេះបានបង្ហាញការចាប់អារម្មណ៍ជាច្រើនឆ្នាំមកហើយ។ ដោយកាលពីថ្មីៗនេះ ក៏មានដំណឹងថាក្រុម Real Madrid បានស្នើទិញជាលើកដំបូងដែរក្នុងតម្លៃ១៦០លានអឺរ៉ូ តែនៅមិនទាន់មានការតបពីខាង PSG វិញ។ ប្រធានក្លឹប PSG តែងតែនិយាយថាមិនលក់រហូតទោះជាគេនៅសល់កុងត្រា១ឆ្នាំចុងក្រោយក៏ដោយ។ លោកជឿជាក់ថានៅចុងបញ្ចប់ Mbappe នឹងសម្រេចចិត្តជាថ្មី បន្ដកុងត្រាជាក់ជាមិនខាន។ ដោយឡែកក្រុម Real Madrid ក៏នៅមានជម្រើស១ទៀតដែរ ពោលគឺបើ PSG មិនលក់ពេលនេះទេ នោះនៅរដូវកាលក្រោយ Real Madrid ចរចាតែជាមួយសាមីខ្លួនគឺបានហើយ និងមិនចាំបាច់ចំណាយដល់១៦០លានអឺរ៉ូដើម្បីទិញផ្ដាច់កុងត្រាថ្មីនោះទេ។ សរុបជារួមមកការមិនព្រមតកុងត្រារបស់
25 Aug 2021
175 views
Football News
ពីស្អែកទៅ Messi អស់កុងត្រាជាមួយ Barca ហើយ ក្លឹបណាចង់បានចរចាតម្លៃពលកម្មទៅ
ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាកីឡាករ Free Agent ចាប់ពីស្អែកនេះទៅហើយ បន្ទាប់ពីកុងត្រាចាស់របស់គេផុតកំណត់ត្រឹមថ្ងៃ៣០ខែមិថុនាឆ្នាំ២០២១នេះ។ អស់រយៈពេលជាច្រើនខែមកហើយ ដំណើរការនៃការចរចាកុងត្រាថ្មីរបស់ក្លឹប Barelona និង Messi មិនទាន់បានសម្រេចជាផ្លែផ្កានោះទេ ដោយគ្រាន់តែលេចដំណឹងថាជិតហើយៗប៉ុណ្ណោះ។ ខណៈដែលថ្ងៃនេះជាថ្ងៃចុងក្រោយនៃកុងត្រាចាស់ទៅហើយ។ ចាប់ពីថ្ងៃ១កក្ដដាខាងមុខនេះទៅ Messi ជាកីឡាករ Free ក្លឹបណាក៏អាចចរចាជាមួយសាមីខ្លួនដើម្បីនាំយកទៅលេងបានដែរ។ ត្បិតតែយ៉ាងនេះមែន ក្រុមការងាររបស់ក្លឹបអ្នកមានបុណ្យ នៅតែជឿជាក់ថាកីឡាករអាហ្សង់ទីននឹងមិនចាកចេញពីទឹកដី បាសេណូឡា ទេ។ ដោយកុងត្រាថ្មី នឹងមានឆាប់ៗខាងមុខ ហើយក៏មិនមានក្លឹបណាមួយអាចដណ្ដើមកីឡាករវ័យ៣៤ឆ្នាំនេះពីដៃក្រុម Barcelona បានដែរ៕
30 Jun 2021
151 views