Tag: Free
Football News
Messi ហត់នឿយនឹង Laporta ដែលវាយប្រហារធ្វើទុក្ខបុកម្នេញតាមពាក្យសម្ដីរហូតមក
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើការឆ្លើយតបទៅនឹងលោក Joan Laporta ប្រធានក្លឹប Barcelona ដែលតែងតែវាយប្រហារតាមរយៈពាក្យសម្ដីមកលើរូបគេកន្លងមក ដែលជាពិសេសគឺពេលថ្មីៗ ប្រធានក្លឹបរូបនេះក៏បាននិយាយថា ពួកកីឡាករទៅលេងឲ្យឲ្យ Paris Saint Germain សុទ្ធតែជាទាសករលុយ ហើយថា Messi អីហ្នឹងមក Barca វិញបានបើ Free ។ Messi បាននិយាយថា៖” គ្មាននរណាធ្លាប់មកសុំឲ្យមកលេងដោយ Free នោះទេ អញ្ចឹងហើយក្នុងពេលជាមួយគ្នានេះខ្ញុំគិតពាក្យសម្ដីចេញពីមាត់លោកប្រធានក្លឹបនេះគឺហួសព្រំដែនពេកហើយ “។ កីឡាកររូបនេះបន្តថា៖” ពួកគេគឺបានវាយប្រហារខ្ញុំ ធ្វើទុក្ខបុកម្នេញខ្ញុំ ព្រោះថាពាក្យទាំងនេះគាត់មិនគួរនិយាយចេញមកនោះទេ។ ធ្វើបែបនេះគឺដូចនិយាយឲ្យរួចពីខ្លួន អត់មានទទួលខុសត្រូវនឹងអ្វីដែលខ្លួនបានប្រព្រឹត្តសោះ “។ លោក Jorge Messi ភ្នាក់ងារ ក៏ដូចជាឪពុករបស់ Messi ផ្ទាល់តែងតែទាក់ទងទៅកាន់ លោក Laporta គឺមិនមែនពីរឿងអនាគតអីនោះទេ គឺនិយាយសុំឲ្យ ប្រធានក្លឹប Barca នេះឈប់តាមដានកូនរបស់លោកទៀត ព្រោះកូនលោកមិនចូលចិត្តទេ ដោយសារចង់បញ្ចប់រឿងនៅ Barca កន្លងមក
27 May 2022
20 views
Football News
Barcelona ត្រៀមលក់កីឡាករ៨នាក់ចេញ ដើម្បីយកលុយទិញ Salah ឬ Raphinha
ក្លឹប Barcelona គ្រោងលក់កីឡាកររបស់ខ្លួន៨នាក់ចេញក្នុងរដូវកាលនេះដើម្បីកាត់បន្ថយការចំណាយនិងយកលុយទៅទិញខ្សែប្រយុទ្ធ Mohamed Salah ឬ Raphinha។ កីឡាករទាំង៨រូបដែល Barca ចង់លក់ចេញមានដូចជា Neto, Sergi Roberto, Clement Lenglet, Samuel Umtiti, Oscar Mingueza, Riqui Puig, Martin Braithwaite និង Luuk de Jong។ អ្នកចាត់ការ Xavi ចង់ពង្រឹងកីឡាកររបស់លោកក្នុងរដូវកាលថ្មី ហើយក៏កំពុងសម្លឹងក្នុងទីផ្សារក្នុងការនាំចូលកីឡាករ Free ផងដែរ។ យ៉ាងណាមិញ លោកត្រូវលក់កីឡាករចេញខ្លះ ដើម្បីនាំកីឡាករថ្មីចូល។ កុងត្រារបស់ខ្សែការពារ Christensen និង Azpilicueta នឹងអស់នៅរដូវក្ដៅនេះជាមួយ Chelsea ហើយវាជាឱកាសដ៏ល្អដែល Barca ចង់បានពួកគេ។ ពួកគេទាំងពីរទំនងមិនបន្តនៅ Stamford Bridge ទៀតឡើយ ដោយសារតែក្លឹបកំពុងត្រូវជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។ Salah និង Rafinha ជាគោលដៅខ្សែប្រយុទ្ធដែល Barca
30 Mar 2022
44 views
Football News
PSG ទំនងជាលក់ Mbappe ហើយ ព្រោះខ្សែប្រយុទ្ធរូបនេះមិនព្រមតកុងត្រាទេ
ក្រុម Paris Saint-Germain ទំនងជាគេចមិនផុតពីការលក់ខ្សែប្រយុទ្ធ Kylian Mbappe ចេញនោះទេ ក្រោយពីសាមីខ្លួនមិនព្រមបន្ដកុងត្រាថ្មីទាល់តែសោះ។ បើយោងតាមប្រភពនៅបារាំង បានបញ្ជាក់ថាក្រុម PSG ព្យាយាមអស់ក្បាច់ហើយដើម្បីបន្ដកុងត្រាឱ្យ Mbappe ទៀត ព្រោះរូបគេឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាចាស់ទៅហើយ។ តែទោះជាមានការចរចាច្រើនដងយ៉ាងណា តំឡើងប្រាក់ឈ្នួលយ៉ាងណា ក៏ Mbappe នៅតែសម្រេចចិត្តមិនបន្ដកុងត្រាថ្មីដដែល។ ដោយនេះបញ្ជាក់ថារូបគេពិតជាចង់ទៅលេងនៅ Real Madrid មែនទែនហើយ។ ខណៈដែលក្រុមអធិរាជសវិញ គឺជាបេក្ខភាពឈានមុខគេក្នុងការយកខ្សែប្រយុទ្ធបារាំងខាងលើ ព្រោះក្លឹបនេះបានបង្ហាញការចាប់អារម្មណ៍ជាច្រើនឆ្នាំមកហើយ។ ដោយកាលពីថ្មីៗនេះ ក៏មានដំណឹងថាក្រុម Real Madrid បានស្នើទិញជាលើកដំបូងដែរក្នុងតម្លៃ១៦០លានអឺរ៉ូ តែនៅមិនទាន់មានការតបពីខាង PSG វិញ។ ប្រធានក្លឹប PSG តែងតែនិយាយថាមិនលក់រហូតទោះជាគេនៅសល់កុងត្រា១ឆ្នាំចុងក្រោយក៏ដោយ។ លោកជឿជាក់ថានៅចុងបញ្ចប់ Mbappe នឹងសម្រេចចិត្តជាថ្មី បន្ដកុងត្រាជាក់ជាមិនខាន។ ដោយឡែកក្រុម Real Madrid ក៏នៅមានជម្រើស១ទៀតដែរ ពោលគឺបើ PSG មិនលក់ពេលនេះទេ នោះនៅរដូវកាលក្រោយ Real Madrid ចរចាតែជាមួយសាមីខ្លួនគឺបានហើយ និងមិនចាំបាច់ចំណាយដល់១៦០លានអឺរ៉ូដើម្បីទិញផ្ដាច់កុងត្រាថ្មីនោះទេ។ សរុបជារួមមកការមិនព្រមតកុងត្រារបស់
25 Aug 2021
178 views