Tag: Frenkie de Jong
Football News
ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។ ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។ បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
20 May 2022
14 views
Football News
Barcelona កំពុងតែសម្លឹងឃើញកីឡាករ ២រូបរបស់ Man united
យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona កំពុងតែសម្លឹងឃើញកីឡាករ Manchester United ពីររូបគឺ កីឡាករ Anthony Elanga និង Scott McTominay ចង់បានទៅកីឡដ្ឋាន Camp Nou។ ជាការពិតណាស់ បន្ទាប់ពីធ្លាប់ត្រូវបានលេចឮថា Man Utd ចង់បាន ខ្សែបម្រើ Frenkie de Jong របស់ខ្លួនទៅរួមក្រុម ស្រាប់តែពេលនេះក្លិប Barca បែរសម្លឹងចង់ដូរយក កីឡាករ Man Utd មកពង្រឹងក្រុមខ្លួនដូចគ្នា ជាពិសេសនោះគឺ កីឡាករវ័យក្មេងពីររូបខាងលើ។ បើយោងទៅតាមអ្នកសារកាសែត Gerard Romero បានផ្សាយឲ្យដឹងថា ក្លិប Barca បច្ចុប្បន្នបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅ កីឡាករ Elanga និង McTominay របស់ Man Utd ស្របពេលដែលពួកគេទាំងពីរនេះ កំពុងតែឡើងជើងគួរឲ្យកត់សម្គាល់ នៅ Old Trafford៕
01 May 2022
29 views
Football News
លោក Erik ten Hag ចង់បានអតីតកូនក្រុមលោក Frenkie de Jong ពី Barcelona
លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានអតីតកូនក្រុមលោកគឺ កីឡាករ Frenkie de Jong ពី Barcelona មក Manchester United។ ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន ជាពិសេសនោះគឹ អតីតកូនក្រុមលោកតែម្តង។ បើយោងទៅតាមសារកាសែត Sport បានឲ្យដឹងថា លោក Ten Hag បានរំអុកឲ្យ Man Utd យក De Jong ពី Barca ដើម្បីមកពង្រឹងតំបន់បម្រើ ស្របពេលដែលមានដំណឹងថា De Jong កំពុងតែចង់ផ្តាច់កុងត្រាជាមួយ Barca ដូចគ្នា៕
25 Apr 2022
40 views
Football News
ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយក Frenkie de Jong របស់ក្លឹប Barcelona
យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong ដោយបានទាក់ទងចរចាជាមួយ ភ្នាក់ងារជម្រើសជាតិហូឡង់វ័យក្មេងរូបនេះ រួចរាល់ហើយ។ De Jong វ័យ២៤ឆ្នាំ បានផ្លាស់ពីក្លិប Ajax មកកាន់ក្លិបយក្សតំបន់កាតាឡាន់ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃមហាសាល ៧៤,៥លានផោន (ឬប្រមាណ ១០០លានដុល្លារ)។ យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើ មិនបានបង្ហាញគុណភាពល្អណាស់ណា ក្នុងការលេងឲ្យ Barca នោះឡើយ ខណៈបច្ចុប្បន្ន ក្លិបជើងឯក Bundesliga ៣១សម័យកាល Bayern Munich បានត្រៀមសាងយករូបគេ ទៅលេងនៅទឹកដីអាល្លឺម៉ង់។ ជាមួយគ្នានេះ បើតាមប្រភពដដែល ប្រសិន Bayern បរាជ័យក្នុងការបញ្ចុះបញ្ចូលយក De Jong ក្នុងខែមករានេះ នោះពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀតនាទីផ្សាររដូវក្ដៅខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់កាសែត Sport អ្នកចាត់ការទូទៅរបស់ Barca ថ្មីលោក
25 Jan 2022
137 views
Football News
Chelsea ដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona នេះបើយោងតាមការរាយការណ៍ពី Mundo Deportivo ។ កីឡាករសញ្ជាតិហូឡង់រូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ ប៉ុន្តែទម្រង់លេងរបស់គេនៅ Barca មិនទាន់ល្អគ្រប់គ្រាន់ដូចកាលលេងនៅក្លិបចាស់ឡើយ។ ឥលូវនេះ Barcelona ក៏មានខ្សែបម្រើវ័យក្មេងពោរពេញដោយសមត្ថភាពដូចជា Pedri, Gavi និង Nico Gonzalez ដែលធ្វើឲ្យឱកាសចូលលេងរបស់ De Jong អាចនឹងត្រូវបាត់បង់។ យ៉ាងណាមិញ លោក Xavi Hernandez ទំនងជាមិនចង់ឲ្យក្លិបលក់ De Jong នោះឡើយខណៈដែលក្រៅពី Chelsea គឺ Bayern Munich ក៏ធ្លាប់ដាក់សំណើចង់ទិញយកគេផងដែរ៕
18 Jan 2022
84 views
Football News
Barcelona ចង់ប្ដូរ De Jong យកខ្សែការពារ Aymeric Laporte របស់ Man City
យោងតាមសេចក្ដីរាយការណ៍គឺក្លិប Barcelona ចង់ទិញយកខ្សែការពារ Aymeric Laporte ពី Manchester City ម្នាក់ទៀត បន្ទាប់ពីទិញយក ខ្សែប្រយុទ្ធ Ferran Torres ដោយជោគជ័យ។ ភាគីលោក Xavi Hernandez ចង់បានខ្សែការពារមកពង្រឹងក្រុមបន្ថែមខណៈដែលLaporte ដែលជាកីឡាករជម្រើសជាតិអេស្ប៉ាញបានក្លាយជាតារាជួរមុខមួយរូបរបស់ Man City នារដូវកាលនេះដោយបានចូលលេងចំនួន ២០ប្រកួតហើយ។ សារព័ត៌មាន El Nacional បានចុះផ្សាយថា Barcelona គ្រោងដាក់ខ្សែបម្រើ Frenkie De Jong ដើម្បីប្ដូរយក Laporte ព្រោះដឹងថាលោក Pep Guardiola ពិតជាចូលចិត្តការលេងរបស់ De Jong ណាស់។ សារព័ត៌មាន Daily Mail ក៏បានបង្ហើបដែរថា Frenkie De Jong ក៏ទំនងជាចង់ចាកចេញពីក្លិបដែរ ក្រោយផ្ទេរមកពី Ajax កាលឆ្នាំ២០១៩។ ដោយឡែក លោក Xavi
08 Jan 2022
100 views
Football News
Xavi បញ្ជាក់ថាកីឡាករ Frenkie De Jong ជាតួឯកប្រចាំក្រុម
លោកគ្រូបង្វឹក Xavi Hernandez បានបង្ហើបឲ្យដឹងថាក្លិប Barcelona នឹងមិនលក់ខ្សែបម្រើ Frenkie De Jong ឡើយព្រោះគេជាតួឯកដ៏សំខាន់ក្នុងក្រុមរបស់លោក។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា De Jong អាចនឹងផ្លាស់ទៅ លេងនៅ ក្លិបផ្សេងហើយ Barcelona ក៏ព្រមដោះលែងឲ្យគេចាកចេញដែរ ដោយគិតថាក្លិបអាចលក់យកគេបានលុយច្រើនគួរសមដើម្បីយកមកសម្រាលបន្ទុកហិរញ្ញវត្ថុ។ យ៉ាងណាមិញលោក Xavi បានច្រានចោលព័ត៌មាននោះដោយនិយាយថា៖ “គេមិនអាចផ្ទេរចេញទៅ ណានោះទេ គេពិតជាកីឡាករសំខាន់របស់ពួកយើងនិងអាចធ្វើឲ្យក្រុមនេះផ្លាស់ប្ដូរបាន។ថ្ងៃមុនគេបានរកគ្រាប់បាល់១គ្រាប់(ទល់នឹង Villarreal) ។ Paul Torres បានព្យាយាមគាបសង្កត់គេតែពួកយើងចង់ឆក់យកបាល់មកវិញហើយ Frenkie ក៏អាចធ្វើបាន។គេពិតជាលេងបានល្អណាស់ក្នុងការប្រកួតជាមួយ Villarreal ”។ គួរបញ្ជាក់ផងដែរថា Barcelona បានទិញយក Frenkie De Jong ពីក្លិប Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន១០៩ប្រកួតហើយ៕
04 Dec 2021
122 views
Football News
Barça នឹងដាក់ Frenkie de Jong លក់ក្នុងទីផ្សារដោះដូរកីឡាករ
ខ្សែបម្រើ Frenkie de Jong របស់ក្រុមអ្នកមានបុណ្យ Barcelona សម្រេចចិត្តដាក់រូបគេលក់ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ យោងតាមសារពត័មាន El Chiringuito បានឱ្យដឹងថាបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ទើបសម្រេចចិត្តលក់កីឡាករឆ្នើម Frenkie de Jong ដើម្បីបន្ធូរវិបត្តិរបស់ក្លឹប។ តាមប្រភពអះអាងថាក្រុមប្រឹក្សាភិបាលរបស់ក្រុមអ្នកមានបុណ្យ Barcelona ហាក់ដូចជាមានទំនុកចិត្តក្នុងការទទួលបានប្រាក់យ៉ាងច្រើនសម្រាប់កីឡាករសញ្ជាតិហូឡង់រូបនេះដែលជាអ្វីដែលក្លឹបត្រូវការនៅពេលនេះ។ ក្នុងរដូវកាលនេះខ្សែបម្រើវ័យ 24ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 13 លើកសម្រាប់ក្លឹបនឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 2 លើកផងដែរ៕
17 Nov 2021
99 views
Football News
Van de Beek ផ្លាស់ប្តូរភ្នាក់ងារដើម្បីបង្ខំចិត្តចាកចេញពី Old Trafford
ខ្សែបម្រើ Donny van de Beek របស់ Manchester United បានទម្លាក់ភ្នាក់ងាររបស់គាត់ Guido Albers ចេញដើម្បីចុះហត្ថលេខាលើ Ali Dursun នេះបើយោងតាមសារព័ត៌មាន Daily Mail ។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានសម្រេចទទួលយកភ្នាក់ងារថ្មីដើម្បីបង្ខំឲ្យមានការចាកចេញពីក្លឹប Manchester United តាមការណែនាំរបស់មិត្តរួមក្រុម។ Ali Dursun ដែលទើបតែងតាំងថ្មីត្រូវបានគេស្គាល់ថាជាភ្នាក់ងាររបស់ Victor Lindelof របស់ Man United ក៏ដូចជាខ្សែប្រយុទ្ធ Erling Haaland របស់ Dortmund និង Frenkie De Jong របស់ Barcelona ផងដែរ ។ ប្រភពបានអះអាងថាក្រុមគូរប្រជែងជាច្រើនក្នុង Premier League រួមទាំង Everton និង Wolverhampton បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករាខាងមុខនេះ ប៉ុន្តែភ្នាក់ងារថ្មីលោក Dursun អាចមានគម្រោងផ្សេងទៀតក្រៅពីនេះ។
31 Oct 2021
221 views
Football News
Koeman ដាក់គោលដៅចង់ឲ្យខ្សែបម្រើទាំងអស់រកឲ្យបានពី៣ទៅ៦គ្រាប់នៅរដូវកាលថ្មី
អ្នកចាត់ការ Ronald Koeman កំពុងតែរៀបចំដើម្បីរដូវកាល២០២១-២១ ហើយសង្ឃឹម Barcelona អាចពង្រឹងនូវអ្វីដែលពួកគេសម្រេចបានក្នុងឆ្នាំដំបូងរបស់លោកក្នុងការដឹកនាំ។ អ្នកចាត់ការសញ្ជាតិហូឡង់សម្លឹងឃើញការពង្រឹងគ្រប់តំបន់ ហើយជាពិសេសចង់ឲ្យខ្សែបម្រើរបស់លោកទាំងអស់គួរឲ្យអាចរកគ្រាប់ឲ្យបានច្រើន។ មកកាន់ Barca នៅឆ្នាំដំបូង Koeman បានជួយក្រុមឈ្នះពាន Copa del Rey តែមួយគត់ និងឈរលេខ៣នៅតារាពិន្ទុ La Liga។ ក្នុងកិច្ចសម្ភាសន៍មួយ Koeman អំពីខ្សែបម្រើក្មេងៗរបស់ក្លឹបដូចជា Frenkie de Jong ថា ត្រូវតែពង្រឹងទៅមុខ ហើយក្លឹបនឹងបន្តធ្វើការជាមួយគេដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរទៅមុខ។ ដូចខ្សែបម្រើទាំងអស់ក្នុងក្លឹប បូករួមទាំង De Jong ផង គួរតែអាចរកគ្រាប់បាល់បានចន្លោះពី ៣ទៅ៦គ្រាប់ ក្នុងរដូវកាលថ្មី។ Koeman ក៏បានសរសើពីខ្សែបម្រើវ័យ១៨ឆ្នាំ Pedri ដែលបង្ហាញសមត្ថភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ Euro ២០២០។ តែដោយសារភាពនៅវ័យក្មេង លោកចង់ឲ្យ Pedri បន្តពង្រឹងខ្លួនបន្ថែម ខណៈបច្ចុប្បន្នគេកំពុងបន្តជួយអេស្ប៉ាញទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក៕
19 Jul 2021
248 views
Football News
ក្លឹប Barcelona បានលុយ២,៦លានអឺរ៉ូពី UEFA ក្រោយកីឡាកររបស់ខ្លួនធ្លាក់ពី Euro អស់
ក្លឹប Barcelona នឹងទទួលបានប្រាក់២,៦លានអឺរ៉ូពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដែលជាសំណងដែលកីឡាកររបស់ក្លឹបទៅលេងនៅ Euro ២០២០។ គិតត្រឹមពេលនេះគ្មានកីឡាកររបស់ Barcelona ណាម្នាក់មានឱកាសឡើងទៅលេងនៅផ្ដាច់ព្រ័ត្រ Euro ឡើយ។ ដូចបានដឹងស្រាប់ហើយ Sergio Busquets, Jordi Alba, Eric Garcia,Pedri និង Martin Braithwaite បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអស់ហើយ។ កីឡាករមួយចំនួនផ្សេងទៀតរបស់ក្លឹបដូចជា Antoine Griezmann, Ousmane Dembele និង Clement Lenglet របស់ជម្រើសជាតិបារាំងបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ Frenkie de Jong និង Memphis Depay របស់ហូឡង់ក៏ធ្លាក់ត្រឹមវគ្គនេះដូចគ្នា។ តាមរយៈកិច្ចព្រមព្រៀងរវាងសមាគមក្លឹបបាល់ទាត់អឺរ៉ុប (ECA) និង UEFA បាននិយាយគ្នាថា ក្លឹបនីមួយៗនឹងទទួលបានប្រាក់៩ ០០០អឺរ៉ូក្នុងមួយថ្ងៃសម្រាប់កីឡាករម្នាក់ៗដែលទៅលេងតំណាងឲ្យជាតិរបស់ពួកគេនៅ Euro។ យ៉ាងណាក្ដី ចំនួនទឹកប្រាក់៩ ០០០អឺរ៉ូនេះផ្ដល់ជូនសម្រាប់កីឡាករណាដែលចូលរួមជាសមាជិកក្លឹបចាប់តាំងពីខែ កក្កដា ឆ្នាំ ២០១៩ប៉ុណ្ណោះ។ ដូចជាក់ស្ដែង Braithwaite
09 Jul 2021
281 views