Tag: FUS Rabat
Football News
ផ្លូវការ! West Ham ចាយលុយ៣៧លានដុល្លារ នាំយកខ្សែការពារមួយរូបពី Rennes
ក្លឹប West Ham United បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះដោយនាំយក ខ្សែការពារ Nayef Aguerd ពីក្លឹប Rennes ដោយមានកុងត្រារយៈពេល ៥ឆ្នាំ ចាប់ពីរដូវកាលថ្មីតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ខ្សែការពាររូបនេះមកលេងឲ្យ West Ham ដោយពាក់អាវលេខ ២៧។ កីឡាករវ័យ២៦ឆ្នាំរូបនេះបង្ហាញភាពសប្បាយចិត្តយ៉ាងណាដែល West Ham មើលឃើញសមត្ថភាពគេ ហើយខាង West Ham ក៏ពេញចិត្តនឹងការផ្លាស់មកដល់របស់គេផងដែរ ដោយនឹងរំពឹងថានឹងជួយជំរុញក្រុមឲ្យកាន់តែទៅមុខ។ Nayef ចាប់ផ្ដើមអាជីពនៅក្រុមឈុតធំតាំងពីឆ្នាំ២០១៤មក ដោយលេងឲ្យ FUS Rabat រួចផ្លាស់មកក្លឹប Dijon បន្ទាប់មកក៏ផ្លាស់មក Rennes ហើយក៏ត្រូវបាន West Ham មើលឃើញសមត្ថភាពទិញយកដោយចំណាយអស់៣៧លានដុល្លារ៕
20 Jun 2022
26 views