Tag: Galatasaray Vs Real Madrid
Uefa Chanpions League News
Real Madrid ទទួលជ័យជំនះដ៏ចាំបាច់នៅ Champions League ក្រោយឈ្នះក្រុម Galatasaray
កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុម Real Madrid បានវិលត្រឡប់ពីទីក្រុងអ៊ីស្តានប៊ុលរបស់ប្រទេសតួកគីវិញ ជាមួយនឹង៣ពិន្ទុដ៏ចាំបាច់នៅ Champions League ក្រោយយកឈ្នះក្រុម Galatasaray ទាំងព្រលឹងចុងសក់១-០ដោយសារតែគ្រាប់បាល់ក្នុងតង់ទី១របស់កីឡាករ Toni Kroos ហើយនិងមានសកម្មភាពលេងគំរាមកំហែងខ្លាំងរបស់កីឡាករ Eden Hazard ។ សំពាធធ្ងន់ដូចភ្នំមកលើគ្រូបង្វឹក Zinedine Zidane នឹងត្រូវកាត់បន្ថយបានខ្លះ ក្រោយក្រុម Real Madrid ចាញ់ការប្រកួតបើកឆាកអឺរ៉ុបរបស់ពួកគេជាមួយក្រុម PSG មុនពេលពួកគេតាមពីក្រោយ០-២នៅក្នុងទឹកដីខ្លួនឯង រហូតដល់សម្រេចបានលទ្ធផលស្មើ២-២ជាមួយក្រុម Club Brugge នៅការប្រកួតទី២របស់ពួកគេ។ ក្រុមជើងឯកបាល់ទាត់អឺរ៉ុប១៣សម័យកាលមួយនេះ បានធ្វើដំណើរមកដល់ទីក្រុងអ៊ីស្តានប៊ុល ដោយត្រូវការជ័យជំនះជាចាំបាច់ជាមួយគូប្រកួតដែលមានឆន្ទៈខ្ពស់ និងមានក្រុមអ្នកគាំទ្រច្រើន។ លោក Zidane សញ្ជាតិបារំាង បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការធុញទ្រាន់ខ្លាំងណាស់នឹងពាក្យចចាមអារាមលើការជំនួសតំណែងរបស់លោកនៅលើកៅអីដ៏ក្តៅរបស់ក្រុម Real Madrid មួយនេះ។ កីឡាករបែលហ្ស៊ិក Hazard លេងបានយ៉ាងទាក់ទាញបំផុត ពេលដែលគាត់ជួយឲ្យកីឡាករ Kroos ស៊ុតបាល់បញ្ចូលទីបានសម្រេច ហើយការស៊ុតរបស់គាត់បានផ្លាតត្រូវអ្នកចាំទី Fernando Muslera ដែលបានធ្វើឲ្យក្រុមភ្ញៀវស្ទើរតែជាប់គាំងដោយសារតែការលេងទប់របស់ក្រុមម្ចាស់ផ្ទះ៕
23 Oct 2019
881 views
Uefa Champions League Highlights
Highlight បាល់ទាត់ Galatasaray 0-1 Real Madrid
Highlight បាល់ទាត់ UEFA Champions League (Wen/10/23) Galatasaray Vs Real Madrid
23 Oct 2019
275 views