Tag: Game Over
Football News
លោក Jurgen Klopp ពន្យល់ហេតុផល ឈប់ស៊ី Man Utd ត្រឹម ៥គ្រាប់យប់មិញ
លោក Jurgen Klopp បានចាត់ទុកការយកឈ្នះលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៥ ទល់នឹង ០ នៅយប់មិញគឺជាលទ្ធផលល្អបំផុតហើយសម្រាប់ក្រុមរបស់លោកធ្វើបាន។ Liverpool បានរៀបចំក្រុមល្អណាស់សម្រាប់ការប្រកួតទល់ក្រុម Man Utd ដោយរកបាន ៤ គ្រាប់នៅតង់ទី ១ និងដើមតង់ទី ២ ពួកគេបន្ថែមតែ ១ គ្រាប់ទៀតដើម្បីឈ្នះក្នុងលិទ្ធផល ៥ ទល់នឹង ០។ បើទោះជាក្រុមបិសាចនៅសល់គ្នាត្រឹម១០នាក់ក្នុងតង់ទី ២ ក៏ក្រុមហង្សក្រហម Liverpool មិនមានគ្រាប់បាល់កើតឡើងបន្ថែមទៀតដែរ ពោលគឺរក្សាសំណាញ់ទីកុំឱ្យតែមានរបូតគ្រាប់បាល់វិញប៉ុណ្ណោះ។ ជាមួយការប្រកួតនេះដែរ លោក Klopp អ្នកចាត់ការក្រុមហង្សក្រហមបាននិយាយថាលទ្ធផលក្នុងការប្រកួត បានបង្ហាញថា Liverpool គ្មានមេត្ដាទៅហើយដែលរកបានដល់ទៅ ៥ គ្រាប់ ហើយលោកក៏មិនបានរំពឹងទុកបែបនេះដែរ។ បន្ទាប់មានគ្រាប់បាល់ទី ៤ និងទី ៥ មកលោកបានប្រាប់ទៅកីឡាករឱ្យគ្រប់គ្រងការប្រកួតនេះ ព្រោះ Game Over សម្រាប់ក្រុម Man Utd
25 Oct 2021
190 views