Tag: Gareth Southgate
Football News
Maguire ត្រូវអ្នកគាំទ្រអង់គ្លេសស្រែក BOO ឲ្យ ព្រោះតែធ្លាក់ទម្រង់លេងខ្លាំងពេក
ខ្សែការពារ Harry Maguire ត្រូវបានអ្នកគាំទ្រអង់គ្លេសស្រែក BOO ឲ្យអំឡុងពេលតោកំណាចអង់គ្លេសប្រកួតមិត្តភាពឈ្នះកូឌឺវ័រ ៣-០ កាលពីយប់មិញ។ ៣គ្រាប់របស់អង់គ្លេសធ្វើបានដោយខ្សែប្រយុទ្ធ Ollie Watkins, Raheem Sterling និងខ្សែការពារ Tyrone Mings។ ប៉ុន្តែមុននិងអំឡុងពេលប្រកួតកីឡាករដែលកំពុងធ្លាក់ទម្រង់ Maguire ត្រូវអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកឲ្យ ដោយសារតែមួយរយៈចុងក្រោយគេលេងមិនល្អសោះនៅ Manchester United។ បែបនេះក្ដី លោក Gareth Southgate ដែលជាគ្រូរបស់ជម្រើសជាតិអង់គ្លេសនៅតែទុកចិត្តដាក់ Maguire ឲ្យលេងនិងការពារកូនក្រុមជានិច្ច។ លោកបាននិយាយថា គ្រប់រឿងដែលអ្នកគាំទ្រធ្វើពិតជាកំប្លែងណាស់។ របៀបដែល Maguire ជាមួយជម្រើសជាតិនៅតែអស្ចារ្យ។ គេពាក់អាវជម្រើសជាតិអង់គ្លេស ដូច្នេះគ្រប់គ្នាគួរតែគាំទ្រ។ មិនខុសគ្នានោះទេ ក្នុងក្រុម Manchester United ខ្សែការពារមាឌធំ Maguire នៅតែស្ថិតក្នុងជម្រើសរបស់លោក Ralf Rangnick និងជាប្រធានក្រុម។ អ្វីដែលគាំទ្រមិនសូវសប្បាយចិត្តជាមួយកីឡាករវ័យ២៩ឆ្នាំ ដោយសារតែគេចូលចិត្តញាក់ធ្វើឲ្យខូចបាល់មុខទេ៕
31 Mar 2022
45 views
Football News
លោក Southgate បានបន្តកុងត្រាជាមួយជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ 2024
សមាគមបាល់ទាត់អង់គ្លេសទើបតែបានបញ្ជាក់ថាលោក Gareth Southgate នឹងបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2024 ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថាប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់នឹងត្រូវកើនឡើងទ្វេដងប្រហែល 6 លានផោន ហើយប្រសិនបើគាត់នៅនឹងរហូតដល់ចប់កុងត្រានោះលោក Southgate នឹងកាន់តំណែងរបស់គាត់លើសពី 8 ឆ្នាំ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 51ឆ្នាំរូបនេះ ក្រុមជម្រើសជាតិអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ 2018 ហើយបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Euro 2020 ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតដ៏សំខាន់មួយនេះចាប់តាំងពីឆ្នាំ 1966 ៕
23 Nov 2021
99 views
Football News
Southgate នឹងចរចារឿងកុងត្រាថ្មី នៅពេលអង់គ្លេសឡើងលេង World Cup ២០២២
លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា លោកនឹងបើកការចរចារឿងបន្តកុងត្រាថ្មីជាអ្នកចាត់ការនេះទៀត នៅពេលដែលក្រុមលោកឡើងលេង World Cup ២០២២ ខណៈដែរលោកនឹងអស់កុងត្រាជាអ្នកចាត់ការនេះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។ លោក Southgate បាននិយាយថា៖” យើងគួរតែកុំទាល់អាលនិយាយរឿងបន្តកុងត្រាថ្មីនៅក្នុងពេលនេះ។ តែខ្ញុំយ៉ាងណាខ្ញុំចង់និយាយថា កិច្ចពិភាក្សារឿងបន្តកុងត្រាថ្មីនេះមាន ហើយលោក Mark Bullingham (នាយកប្រតិបត្តិរបស់សហព័ន្ធអង់គ្លេស) គាត់ក៏គាំទ្រនឹងគំនិតខ្ញុំនេះដែរ “។ លោកបានបន្តថា៖” ឥឡូវនេះខ្ញុំយល់ថា ធ្វើយ៉ាងណាឲ្យអង់គ្លេសឡើងលេងក្នុង World Cup ២០២២ខាងមុខនេះសិន នេះជាអាទិភាពដែលខ្ញុំត្រូវគិតពេលនេះ។ អញ្ចឹងរឿងពិភាក្សាកុងត្រាអីហ្នឹង យើងនឹងលើកឡើងនៅពេលក្រោយប៉ុន្មានអាទិត្យខាងមុខនេះ “។ នៅថ្ងៃស្អែកនេះអង់គ្លេសនឹងត្រូវប្រកួតជាមួយហុងគ្រីក្នុងវគ្គជម្រុះ World Cup ២០២២ ខាងមុខ ខណៈក្នុងពេលនេះ មានតែក្រុមជម្រើសជាតិអាល្លឺម៉ង់ទេ ដែលអាចប្រាកដចិត្តថាបានឡើងទៅដល់ព្រឹត្តិការណ៍ World Cup ខាងមុខមុនទោះសល់ប្រកួតជម្រុះ២ប្រកួតទៀតក៏ដោយ៕
13 Oct 2021
146 views
Football News
លោក Ole ស្នើសុំក្រុមជម្រើសជាតិអង់គ្លេស កុំទាន់ឲ្យកោះហៅកីឡាករម្នាក់នេះទៅចូលរួម
គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ចង់ពន្យារពេលការវិលត្រឡប់របស់ Mason Greenwood ទៅកាន់ក្រុមជម្រើសជាតិអង់គ្លេសមុនការប្រកួតជម្រុះ World Cup ខាងមុខនេះ។ ជាការពិតណាស់ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិ Andorra និង Hungary នៅខែតុលាខាងមុខនេះ ទន្ទឹងនឹងនេះលោក Gareth Southgate កំពុងចាប់អារម្មណ៍ចង់កោះហៅ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំខាងលើ មកចូលរួមវិញ បន្ទាប់ពីរូបគេបានខកខានអស់រយៈពេល១ឆ្នាំ។ ទោះយ៉ាង សារព័ត៌មាន Daily Mail បានរាយការណ៍ថាលោក Solskjaer បានស្នើសុំឲ្យ Greenwood បន្តនៅជាមួយក្រុមបិសាចក្រហមសិន អំឡុងពេលសម្រាកពីការប្រកួតថ្នាក់អន្ដរជាតិនេះ។ លោក ខ្លាចការកោះហៅរបស់ក្រុមជម្រើសជាតិអង់គ្លេសអាចធ្វើឱ្យប៉ះពាល់ដល់រូបគេព្រោះវានឹងធ្វើឱ្យគេស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងខណៈពេលដែលគេត្រូវបន្ថែមការងារដ៏ធ្ងន់មួយនេះ។ លោក Solskjaer ចង់ការពារ Greenwood ហើយលោកជឿជាក់ថា គេត្រូវការ ការមើលថែ និង ការជ្រោមជ្រែងឲ្យបានហ្មត់ចត់ រួមទាំងយកចិត្តទុកដាក់បំផុត ជុំវិញអាជីពរបស់គេនៅក្នុងក្រុមជម្រើសជាតិ៕
26 Sep 2021
155 views
Football News
ល្អមែន! Lingard ស៊ុត២គ្រាប់ម្នាក់ឯងឲ្យជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេសបានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមអេដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ សម្រាប់ការប្រកួតខាងលើ ក្រុមអង់គ្លេសហាក់មិនពិបាកក្នុងការឈ្នះឡើយ ព្រោះក្រុមអេដូរ៉ា ជាក្រុមខ្សោយ។ យ៉ាងណា លោក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករមិនសូវបានលេង ឱ្យចូលលេងក្នុងការប្រកួតនេះដែរ។ ជាក់ស្ដែងដូចជា Jesse Lingard ជាដើម ដែលទើបជាប់ជម្រើសជាតិវិញ និងខ្សែប្រយុទ្ធ Bamford របស់ Leeds United ដែលទើបជាប់ជម្រើសជាតិលើកដំបូង។ ជាលទ្ធផលឃើញថា Lingard បានបំប៉ោងសំណាញ់ទី២គ្រាប់ម្នាក់ឯង ស្របពេល Kane បាន១គ្រាប់ និង Saka បាន១គ្រាប់ផងដែរ។ ក្នុងពូល I នេះ ក្រុមអង់គ្លេស៥ប្រកួតឈ្នះទាំង៥ប្រកួត និងស៊ុតគេបាន១៧គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ៕
06 Sep 2021
216 views
Football News
Sothgate ថា អង់គ្លេសត្រូវតែឈ្នះ World Cup ២០២២ ដើម្បីប៉ះប៉ូវរឿងចាញ់ Euro 2020 នេះ
លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសបាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា ក្រុមលោកត្រូវតែឈ្នះពាន World Cup ២០២២ខាងមុខនេះ ដើម្បីប៉ះប៉ូវនឹងរឿងចាញ់ពាន Euro 2020 នៅក្នុងឆ្នាំនេះ។ លោក Sothgate បាននិយាយថា៖” ក្រុមអង់គ្លេសយើងត្រូវតែឈ្នះយកពាន World Cup នៅឆ្នាំ២០២២ខាងមុខឲ្យបាន “។ លោកបានបន្តថា៖” វាពិតជាមានអារម្មណ៍ឈឺចាប់ណាស់ ហើយអារម្មណ៍មួយហ្នឹងនឹងមានជារៀងរហូត។ បើអ្នកវិញ អ្នកនឹងធ្វើយ៉ាងម៉េចដើម្បីប៉ះប៉ូវរឿងបាត់បង់ឱកាសក្លាយជាម្ចាស់ពាន Euro 2020 នេះដោយសារតែពេលស៊ុតប៉េណាំទីស៊ុតអត់ចូល? ច្បាស់ណាស់ចង់បំភ្លេចរឿងឈឺចាប់អញ្ចឹងបាន ទាល់តែអ្នកឈ្នះពានធំមួយហ្នឹង។ ពិតមែនថារឿងចាញ់លើកមុនហ្នឹងវាពិតជាឈឺចាប់មែន អ្នកគាំទ្រយើងគ្រប់គ្នាក៏ឈឺចាប់ដែរ មិនមែនតែកីឡាករ និងបុគ្គលិកទេ។ និយាយទៅវាឈឺចាប់ទាំងអស់គ្នា “។ គួរបញ្ជាក់ផងដែរថាការប្រកួត World Cup ២០២២ខាងមុខគ្រោងធ្វើឡើងនៅប្រទេសកាតា ដែលនឹងចាប់ផ្ដើមពីចុងខែវិច្ឆិកា រហូតដល់ចុងខែធ្នូ ខណៈនៅពេលនេះការប្រកួតនេះកំពុងស្ថិតនៅក្នុងវគ្គជម្រុះ ដែលក្រុមជម្រើសជាតិអង់គ្លេស នឹងប៉ះជាមួយក្រុមជម្រើសជាតិហុងគ្រីនៅថ្ងៃស្អែកនេះ៕
02 Sep 2021
126 views
Football News
Patrick Bamford ខ្សែប្រយុទ្ធ Leeds ជាប់ជម្រើសជាតិអង់គ្លេសជាលើកដំបូង
ខ្សែប្រយុទ្ធ Patrick Bamford របស់ក្រុម Leeds United បានជាប់ជម្រើសជាតិអង់គ្លេសជាលើកដំបូងហើយ ក្រោយពីរូបគេបានបង្ហាញទម្រង់លេងល្អកន្លងមកនេះ។ ក្រុមអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២៥នាក់ហើយដើម្បីត្រៀមជម្រុះ World Cup នៅសប្ដាហ៍ក្រោយនេះ។ ក្នុងបញ្ជីឈ្មោះនោះដែរ គេសង្កេតឃើញមានវត្ដមានរបស់ខ្សែប្រយុទ្ធ Bamford របស់ក្រុម Leeds United ផងដែរ ក្រោយពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អកន្លងមក។ នេះជាការជាប់ជម្រើសជាតិអង់គ្លេសជាលើកដំបូងសម្រាប់កីឡាករវ័យ២៧ឆ្នាំហើយ។ យ៉ាងណាមិញ ក្នុងបញ្ជីឈ្មោះនោះដែរ កីឡាករ Greenwood របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានកាត់ចេញទៅហើយជាមួយខ្សែការពារ Ben Chilwell របស់ក្រុម Chelsea ដែរ។ តែសម្រាប់ខ្សែការពារ Trent Alexander-Arnold របស់ក្រុម Liverpool វិញ នៅមានឈ្មោះដដែល៕
27 Aug 2021
159 views
Football News
លោក Jose ប្រាប់លោក Southgate ថាត្រូវតែធ្វើរឿង ២ យ៉ាងនេះដាច់ខាត មុនការប្រកួតជាមួយអ៊ីតាលី
លោក Jose Mourinho បានប្រាប់ទៅកាន់លោក Gareth Southgate ថាត្រូវតែចុះពីលើឡានក្រុងឱ្យបានមុនកូនក្រុម និង ដើរចូលទីលានឱ្យបានមុនគេផងដែរ។ ខណៈក្រុមជម្រើសជាតិ អង់គ្លេស នឹងត្រូវជួបតតាំងជាមួយក្រុម អ៊ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Euro ២០២០ យប់នេះ។ គិតមកត្រឹមពេលនេះ ក្រុម អង់គ្លេស ពិតជាធ្វើបានល្អមែនទែន ពោលនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ នេះ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ដោយក្នុងនោះពួកគេបានស្មើគ្នាជាមួយក្រុម ស្កុតលែន និងបានបំបាក់ក្រុម ក្រូអាត, សាធារណៈរដ្ឋឆេក, អាល្លឺម៉ង់, អ៊ុយក្រែន និង ដាណឺម៉ាកជាដើម, ទន្ទឹមនឹងនេះគេឃើញ Harry Kane និង Raheem Sterling ពិតជាដើរតួសកម្មមែនទែនឱ្យក្រុម តោកំណាចទាំង ៣ កន្លងមក។ មុននឹងការប្រកួតរវាង អង់គ្លេស និង អ៊ីតាលី មកដល់ លោក Mourinho បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ Gareth Southgate
11 Jul 2021
205 views
Football News
លោក Southgate ដាច់ចិត្តសុំអ្នកគាំទ្ររបស់ខ្លួនកុំធ្វើរឿងមួយនេះ ទៅលើក្រុម អ៊ីតាលី ឱ្យសោះ
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Euro ២០២០ នៅថ្ងៃអាទិត្យ លោក Gareth Southgate បានសុំអង្វរអ្នកគាំទ្ររបស់ខ្លួនមិនឱ្យរំខានក្រុមជម្រើសជាតិ អ៊ីតាលី នៅពេលគោរពភ្លេងជាតិ។ ជាការពិតណាស់ អ្នកគាំទ្ររបស់ អង់គ្លេស ធ្លាប់បានបង្កជាការរំខានដល់ក្រុម អាល្លឺម៉ង់ និង ដាណឺម៉ាក កំលុងពេលដែលក្រុមតោកំណាចទាំង ៣ បានទម្លាក់ពួកគេចេញពីពាន Euro ២០២០ នៅកីឡដ្ឋាន Wembley។ នៅថ្ងៃ អាទិត្យ នេះអ្នកគាំទ្រចំនួន ៦ ម៉ឺននាក់ នឹងត្រូវអនុញ្ញាតឱ្យចូលទស្សនា, ហើយលោក Southgate បានស្នើសុំអ្នកគាំទ្ររបស់ក្រុម អង់គ្លេស ទាំងអស់ត្រូវតែបង្ហាញការគោរព និង ជៀសវៀងបង្កការរំខានដល់ក្រុមរបស់លោក Roberto Mancini ពេលគោរពភ្លេងជាតិ។ មុនការប្រកួតមកដល់លោក Southgate បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកគាំទ្ររបស់យើង ដែលតែងតែបង្ហាញការគោរពដល់ដៃគូប្រកួតប្រជែង។ យើងដឹងថា នៅពេលដែលពួកយើងលេងនៅក្រៅដីវិញ អ្នកគាំទ្ររបស់ពួកគេក៏មិនពេញចិត្តនឹងចម្រៀងរបស់យើងដែរ។ ខ្ញុំគិតថា វាគ្មានបានជួយអ្វីដល់ក្រុមឡើយ។ យើងអាចធ្វើការបំបាក់ស្មារតីដៃគូប្រកួត កំលុងពេលប្រកួត, ប៉ុន្តែវាគឺមានភាពខុសប្លែកគ្នាជាមួយចម្រៀងជាតិ៕
11 Jul 2021
190 views
Football News
គ្រូអង់គ្លេស ថានឹងយកជ័យជម្នះមកវិញសម្រាប់ប្រកួតក្រោយ
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានការលេងបានត្រឹមស្មើជាមួយក្រុមស្កុតឡែននេះ គឺជាបទពិសោធមួយដែលក្រុមត្រូវរៀនសូត្រសម្រាប់ប្រកួតបន្ទាប់។ អង់គ្លេស ធ្វើមិនបានល្អសោះសម្រាប់ប្រកួតទី២នៅ Euro 2020 នេះ ដោយពួកគេព្យាយាមបង្កើតឱកាសដែរ តែមិនអាចសម្រេចទីបានឡើយ។ រហូតដល់ចប់ការប្រកួត ក្រុមទាំងពីរនេះចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដែលធ្វើឱ្យការប្រកួតត្រូវចាំមើលប្រកួតទី៣បន្ដទៀត។ ក្រោយពីចប់ការប្រកួតនេះទៅ លោក Gareth Southgate បាននិយាយថាកីឡាករត្រូវរៀនពីកំហុសដែលបានកើតឡើងក្នុងប្រកួតនេះ។ ក្រុមត្រូវបន្ដប្រឹងប្រែងទៀតសម្រាប់ប្រកួតទី៣ ហើយត្រូវតែស្វែងរកជ័យជម្នះឱ្យក្រុមផងដែរ៕
19 Jun 2021
127 views
Football News
លោក Gareth Southgate នឹងនៅតែជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសទោះបីក្រុមមិនឈ្នះពានយូរ៉ូ ២០២០ ក៏ដោយ
លោក Gareth Southgate នឹងនៅតែជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដោយមិនគិតពីលទ្ធផលរបស់ក្រុមនៅយូរ៉ូ ២០២០ ។ កាសែត The Times ‘Henry Winter និយាយថាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសវ័យ ៥០ ឆ្នាំរូបនេះនឹងបន្តធ្វើជាគ្រូបង្វឹកបន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេសដែលហៅកាត់ថា FA ជឿជាក់ថាគាត់កំពុងអភិវឌ្ឍន៍ក្រុមយុវជន។ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានមើលឃើញការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២២ ជាការប្រកួតមួយដែលមានគោលបំណងដណ្តើមពានរង្វាន់ពិភពលោក ។ លោក Southgate បាននៅជាមួយក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពីឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់លោកក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នៅឯប្រទេសរូស្សី។
12 Jun 2021
204 views
Football News
Modric គិតថាការប៉ះអង់គ្លេសថ្ងៃបើកឆាក Euro ប្រៀបបានជាវគ្គផ្តាច់ព្រ័ត្រ
Luka Modric បានបញ្ជាក់ប្រាប់អោយដឹងថាការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង់គ្លេសនៅទឹកដី Wembley នាថ្ងៃបើកឆាកដំបូង សម្រាប់ព្រឹត្តការណ៏ Euro ២០២០ គឺប្រៀបដូចជាការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ដ៏ធំនៅទ្វីបអឺរ៉ុបមួយនេះដូច្នេះដែរ ។ ប្រធានក្រុមជម្រើសជាតិក្រូអាតវ័យ ៣៥ ឆ្នាំរូបនេះបើទោះបីជាបានផ្តួលអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងដឹកនាំប្រទេសរបស់ខ្លួនឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ បានបង្ហើបប្រាប់ការពិតថារូបលោកមិនចង់ឃើញក្រុមរហស្សនាមក្រឡាអុកជួបប្រកួតបើកឆាកទល់គ្រុប D ជាមួយក្រុមតោកំណាចរបស់លោក Gareth Southgate នោះទេ។ ក៏ព្រោះចាប់តាំងពីពេលនោះមកអង់គ្លេសបានចិញ្ចឹមចិត្តរង់ចាំសឹកក្រោយបរាជ័យក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ខណៈដែលពួកគេបានយកឈ្នះក្រូអាត ២-១ នៅឯកីឡដ្ឋាន Wembley ក្នុងព្រឹត្តការណ៏ពានរង្វាន់ Nations League ។ទោះយ៉ាងណាម្ចាស់ពានបាល់មាសនិងជាខ្សែបម្រើក្រុមអធិរាជស Real Madrid រូបនេះដឹងច្បាស់ថាការប្រកួតនៅថ្ងៃអាទិត្យទី១៣នេះគឺជាព្រឹត្តការណ៏មិនអាចមើលស្រាលបាននោះទេ៕
08 Jun 2021
189 views
Other News
Southgate ចង់ឃើញខ្សែបម្រើ ames Maddison ពង្រឹងសមត្ថភាពបន្ថែមទៀត
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate បានជម្រុញអោយកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប James Maddison ត្រូវតែផ្តោតអារម្មណ៍និង ពង្រឹងសមត្ថភាពលេងអោយបានល្អបន្ថែមទៀតប្រសិនចង់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបានច្រើនឆ្នាំទៀតនោះ។ កីឡាករក្រុម Leicester City វ័យ ២២ ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសសម្រាប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២០ ជាមួយម៉ុងតេណេហ្គ្រោនៅថ្ងៃព្រហស្បត្ត៏សប្តាហ៏ក្រោយ និង ៣ថ្ងៃបន្ទាប់មកទៀតជាមួយនិងកូសូវ៉ូ។ប៉ុន្តែលោក Southgate ក៏នៅមិនទាន់សម្រេចជាផ្លូវការណ៏នៅឡើយថានិងត្រូវកោះហៅរូបគេមកហ្វឹកហាត់(Call-Up)ដើម្បីត្រៀមប្រកួតនោះទេ។ ក្រុមជម្រើសជាតិអង់គ្លេសឈរនៅលើកំពូលតារាងពូល A ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ មានគម្លាត ៣ ពិន្ទុពីលើក្រុមសាធារណរដ្ឋឆែកដែលឈរនៅលេខរៀងទី២។ លោក Southgate បានប្រាប់កាសែតអង់គ្លេសថា: វាមិនមែនជាស្ថានភាពល្អទេសម្រាប់កីឡាករនៅពេលដែលពួកគេត្រូវប្រជែងគ្នាបង្ហាញសមត្ថភាពក្នុងកាតព្វកិច្ច ជម្រើសជាតិដូច្នេះការតាំងចិត្ត និង ភាពជឿជាក់ សាមគ្គីភាព និង ស្មារតីលេងជាក្រុមត្រូវតែពង្រឹង។ Maddison ដែលរកបាន ៣ គ្រាប់និងAssist បាន ២ដងអោយក្រុម Leicester Cityក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះត្រូវបានគេដាក់បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មី បន្ទាប់ពីបានដកខ្លួនចេញពីក្រុមចុងក្រោយបំផុតដោយសារតែសុខភាពមិនអំណោយផល។
09 Nov 2019
317 views
Other News
គ្រូបង្វឹកអង់គ្លេសថា លោកមិនទាន់បានពិភាក្សាជាមួយ Rooney នៅឡើយទេ
កាលពីប៉ុន្មានថ្ងៃមុនសហព័ន្ធជម្រើសជាតិអស់គ្លេសបានបង្ហោះថា Rooney នឹងលេងជាមួយជម្រើសជាតិម្ដងទៀតជាលើកចុងក្រោយ
09 Nov 2018
548 views
Other News
Luke Shaw ជាប់ជម្រើសជាតិអង់គ្លេសវិញ ក្នុងបញ្ចីឈ្មោះកីឡាករ 23នាក់របស់ Southgate
អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះពេលប៉ះអេស្ប៉ាញនៅឯទីក្រុង Wembley នៅថ្ងៃទី 8 ខែកញ្ញា បីថ្ងៃក្រោយមក ជួបជាមួយស្វីសនៅពហុកីឡដ្ឋាន King Power
31 Aug 2018
466 views